ស្ងាត់ៗ ToyotaចេញCorollaស៊េរី ២០១៩ តម្លៃ​ជាង ២​ម៉ឺន​ដុល្លារ​

1543
ចែករម្លែក

​ក្រុមហ៊ុន Toyota បានប្រកាស​ចេញ Corolla ស៊េរី​ឆ្នាំ ២០១៩ ប្រភេទ Hatchback មាន​ដល់​បួន​ម៉ូ​ឌែ​ល​ជាមួយនឹង​តម្លៃ​ចាប់ពី ២​មុ​ឺ​ន​ដុល្លារ​ឡើង​។​

​រថយន្ត​ស៊េរី​ថ្មី​នេះ រចនា​រូបរាង​ប្លែក កាច​ជាង​ខុសពី​ស៊េរី​មុន តែ​វា​នៅតែ​រក្សា​កម្លាំង​ម៉ា​សុ​ី​ន​ដដែល​ដំណើរការ​ដោយ​ម៉ាស៊ីន​ប្រភេទ Dynamic Force 2.0 បង្កើន​កម្លាំង​បាន 168 សេះ​(hp)​។​

​ក្រៅពីនេះ Corolla ស៊េរី ២០១៩ ម៉ូ​ឌែ​ល SE CVT ប្រើប្រាស់​ចង្កឹះ​លេខ ៦​វគ្គ​បំពាក់​មកជា​មួយ​បច្ចេកវិទ្យា​ទំនើបៗ​ដូចជា steering assist, Lane tracing assist អាច​បត់បែន​តាម​ស្ថានភាព​ផ្លូវ​។ រីឯ​ម៉ូ​ឌែ​ល XSE មាន​បំពាក់​មកជា​មួយ​ប្រព័ន្ធ​សំឡេង JBL ៨​គ្រាប់​និង​មុខងារ​ឆ្លាត​វៃ​បញ្ជា​លើ​តាប​ឡូ​រថយន្ត​ជាដើម​។​

Corolla Hatchback SE-​តម្លៃ ២២០០០​ដុល្លារ​

SE CVT- តម្លៃ ២៣០០០​ដុល្លារ​

Corolla Hatchback XSE-​តម្លៃ​២៣៥០០​ដុល្លារ​

XSE CVT- តម្លៃ​២៥០០០​ដុល្លារ​៕ (​តម្លៃ​បរទេស​)

​ប្រភព​៖ Autocar ប្រែ​សម្រួល​៖ រក្សា​/sn

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ