Liverpool បើកឆាក​ចាយលុយ​មុនគេ ដោយ​ទិញ​បាន​ខ្សែបម្រើ Monaco ហ្វា​ប៊ី​ញ៉ូ ក្នុងតម្លៃ ៤៤ លាន​ផោន​

1708
ចែករម្លែក

​ក្លិប​ហង្ស​ក្រហម Liverpool ពុំបាន​ខ្ជះខ្ជាយ​ពេលវេលា​ក្នុងការ​ពង្រឹង​ក្រុម​ឱ្យ​ខ្លាំងក្លា​នោះឡើយ បន្ទាប់ពី​ផ្ទេរ​យក​កីឡាករ​ហ្វា​ប៊ី​ញ៉ូ យ៉ាង​រហ័ស ក្នុង​កិច្ចព្រមព្រៀង​តម្លៃ ៤៤ លាន​ផោន (​ជាង ៥៨ លាន​ដុល្លារ​)​។

​កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​នឹងចូលរួម​ជាមួយ​ក្លិប​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១ កក្កដា ប៉ុន្តែ​បានមក​ដល់ទី​ក្រុង​លី​វើ​ភូ​ល​ជាមួយ​ភ្នាក់ងារ​ឈ្មោះ ច​ច មេន​ដេ​ស កាលពី​ថ្ងៃ​ចន្ទ ទី​២៨ ឧសភា ដើម្បី​បំពេញ​នូវ​ការពិនិត្យ​សុខភាព និង ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់ខ្លួន ដែល​នឹង​រក្សា​រូបគេ​នៅ​ទឹកដី Anfield រហូតដល់​ខែមិថុនា ឆ្នាំ ២០២៣​។

​ហ្វា​ប៊ី​ញ៉ូ​នឹង​ជំនួស​កីឡាករ មេ​មី​រ៉េ ឆាន ដែល​ទំនង​នឹង​ផ្ទេរ​ចេញទៅ Juventus នៅពេល​ផុត​កុងត្រា ហើយ​ហ្វា​ប៊ី​ញ៉ូ​នឹង​ជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​បង្អស់​នៅ​រដូវក្តៅ​នេះ ដែល​ចូលរួម​ជាមួយ​ក្រុម Liverpool ដែល​ទំនង​នឹងត្រូវ​ជះ​លុយ ១៥០ លាន​ផោន (២០០ លាន​ដុល្លារ​) ដើម្បី​ទិញ​កីឡាករ​ថ្មី​ជាច្រើនរូប​៕ ដោយ៖ កញ្ញាដាលីស

ហ្វា​ប៊ី​ញ៉ូ ផ្ទេរ​ពី Monaco មក Liverpool ក្នុងតម្លៃ​ជាង ៥៨ លាន​ដុល្លារ