Nissan Leaf ស៊េរី ២០១៨ ជា​ប្រភេទ​រថយន្ត​អគ្គិសនី​បើក​ដំបូល​ដំបូងបង្អស់​របស់​ក្រុមហ៊ុន Nissan តែ​មិនមែន​ផលិត​សម្រាប់​លក់​ទេ​

1576
ចែករម្លែក
  • 35
    Shares

​ភ្នែក​របស់​អ្នក​មិនចេះ​បោក​បញ្ឆោត​អ្នក​នោះទេ នេះ​គឺជា​រថយន្ត​បើក​ដំបូល Nissan Leaf ពិតប្រាកដ​មែន​។ ក្រុមហ៊ុន Nissan បាន​ផលិត​វា​ឡើង​ដើម្បី​អបអរសាទរ​ការលក់​រថយន្ត​ប្រភេទ Leaf ចំនួន ១០ ម៉ឺន​គ្រឿងក្នុង​ប្រទេស​ជប៉ុន​។ យើង​ស្ទើរតែ​មានការ​ភ្ញាក់ផ្អើល ដែល​ក្រុមហ៊ុន​នេះ​បាន​ចំណាយពេល​យ៉ាងយូរ​ទើប​លក់​រថយន្ត​ម៉ាក Leaf បាន​ចំនួន ១០០.០០០ គ្រឿង​នៅក្នុង​ប្រទេស​ជប៉ុន ព្រោះ​សហរដ្ឋអាមេរិក​បា​នល​ក់​ខ្ទង់ ១០ ម៉ឺន​គ្រឿង​នេះ​តាំងពី​ច្រើន​ឆ្នាំ​មុននេះ​មកម្ល៉េះ​។ សរុបមក រថយន្ត Leaf លក់បាន ៣២ ម៉ឺន​គ្រឿង នៅ​ទូទាំង​ពិភពលោក​។​

​តោះ​និយាយ​អំពី​ប្រធានបទ​យើង​វិញ​។ រឿង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នៅទីនេះ គឺ​រថយន្ត Leaf អាច​បើក​ដំបូល​បាន​ដោយ​ខ្លួន​វា​។ ប៉ុន្តែ ក្រុមហ៊ុន Nissan មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​នោះទេ​។ គេ​ហៅ​រថយន្ត​នេះ​ថា Leaf Open Car​។ យើង​មើលឃើញថា​វា​បាន​បាត់​ទ្វារក្រោយ​ក្នុង​ប្រភេទ​ឡាន​បើក​ដំបូល​នេះ​។ ប៉ុន្តែ​នៅតែមាន​កៅអី​ក្រោយ​ដដែល​ទេ​។ វា​មើលទៅ​ដូចជា​រថយន្ត​ដំបូល​ជាប់​តួ​ទាំងស្រុង​។ ក្រុមហ៊ុន Nissan មិនបាន​និយាយថា​តើ​ដំបូល​រថយន្ត​អាច​រើចេញ​បាន​ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​យើង​ជឿជាក់ថា​គេ​មិនអាច​រើ​ដំបូល​ចេញពី​ឡាន​បានទេ​។​

​រឿង​មួយ​ដែល​ក្រុមហ៊ុន Nissan បានបញ្ជាក់​យ៉ាងច្បាស់​នោះ​គឺថា​នេះ​មិនមែនជា​គំរូ​រថយន្ត​សម្រាប់​ផលិត​លក់​នោះទេ​។ ដូច្នេះ​អ្នកនឹង​មិនឃើញ​យីហោ Nissan បែបនេះ​ក្នុងពេល​ឆាប់ៗ​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​បើក​ដំបូល Nissan Leaf ២០១៨

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ