ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ការស្លាប់ដោ យសារសេដ្ឋកិច្ចប្រហែលជាស្លាប់ពិបាកជាងស្លាប់ដោយកូវីដទៅទៀត ។ ដូចនេះយើងចាំបាច់ត្រូវបើកដំណើរការឡើងវិញនូវសាលារៀន និង វិស័យសេដ្ឋកិច្ច សង្គមមួយចំនួន ផងដែរ ។
នៅក្នុងឱកាសថ្លែងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ២២ ខែ តុលា នេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីសភាពការណ៍កូវីដ១៩ នៅកម្ពុជាមានថម ថយច្រើន ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ក្នុងសប្តាហ៍នេះគឺមានកិច្ចការច្រើនហើយ,អាទិត្យក្រោយនេះជាមួយនឹងការប្រជុំរដ្ឋសភាដើម្បីឆ្លងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងការ បោះឆ្នោតបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាលយើងនឹងមានកិច្ចប្រជុំអាស៊ានចំនួន ៣ ថ្ងៃហើយដែលពេលនោះកម្ពុជានឹងទទួលញញួរជាប្រធានអាស៊ានផងដែរហើយតាមដឹង ញញួរនេះបានដឹកមកដល់ទីក្រុងភ្នំពេញហើយ ។ សម្តេចតេជោបន្តថាក្នុងភាពជាប្រធានសម្រាប់អាស៊ានឆ្នាំ ២០២២ ចូលដល់ខែវិច្ឆិកាយើងមានកិច្ចការបន្តទៀតជាច្រើន ។
សម្តេចតេជោបានថ្លែងថា ដោយសារការត្រៀមបម្រុងរបស់យើងក្នុងការរស់នៅជាមួយកូវីដ១៩ យើងត្រូវគេធ្វើកិច្ចការផ្ទាល់ផង និង ដោយប្រព័ន្ធវីដេអូផង ដូចជាការប្រជុំរបស់ យើងថ្ងៃនេះលទ្ធភាពដែលអាចប្រជុំទៅបានគឺយើងប្រជុំផ្ទាល់,លទ្ធភាពដែលមិនអាចប្រជុំបានគឺយើងប្រជុំតាម zoom ។ សម្តេចបន្តថាក្នុងអាទិត្យនេះខ្ញុំប្រជុំតាមZoomពីរដង ជាមួយអភិបាលខេត្តរាជធានីនិងគណៈកម្មការប្រឆាំងកូវីដ១៩ ពិភាក្សាដោះស្រាយបញ្ហាមួយចំនួន,ហើយកិច្ចការបន្តគឺថាសុំឲ្យមានការរៀបចំចាប់ផ្ដើមដំបូងរបស់ខ្ញុំគឺសម្ពោធ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដែលកំណត់យកថ្ងៃទី ៨ ខែវិច្ឆិកាដើម្បីចាប់ផ្ដើមឡើងវិញឲ្យមានដំណើរការ ប្រសិនជាយើងនៅតែនៅក្នុងរូងក្នុងពេលដែលយើង ឲ្យសិស្សសាលាចូលរៀនគឺដូចជាមិនល្អមើលហើយវាមិនត្រូវនឹងសង្វាក់នៃការងារទៀតផង,បន្ទាប់ទៅត្រូវពិនិត្យមើលកម្មវិធីមួយចំនួនទៀតដែលយើងបានលុបចោលដូចជាការ សម្ភោធស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រង់ក្រូចឆ្មា,ការសម្ពោធសមិទ្ធផលនៅខេត្តព្រះសីហនុដែលយើងបានធ្វើយ៉ាងធំហើយអស់ថវិកាយ៉ាងច្រើនត្រូវធ្វើការសម្ពោធ,កម្មវិធីដែលយើងចោលមួយចំនួនកន្លងទៅនេះគឺយើងអាចរៀបចំឡើងវិញដើម្បីឲ្យដំណើរការការងារធម្មតាជាមួយនឹងការបើកឲ្យដំណើរការសាលារៀនឡើងវិញ ។ ឯកឧត្តមហង់ជួន ណារ៉ុន បានប្រកាសហើយថាចាប់ពីខែវិច្ឆិកាតទៅបើកសាលាជាទូទៅតែម្ដង,បើយើងមិនបើកជាទូទៅទេការស្លាប់ដោយសារសេដ្ឋកិច្ចប្រហែលជាស្លាប់ពិបាកជាងស្លាប់ដោយ សារកូវីដទៅទៀត ។
សម្តេចបន្តថាប៉ុន្តែឥឡូវនេះយើងឃើញស្ថានភាពថយចុះនៃប្រទេសរបស់យើងខ្ញុំក៏សូមឲ្យឯកឧត្តម ថោង ខុន ពិនិត្យមើលខ្ញុំទទួលបានបញ្ជីពីលោក សុខ សុក្រឹត្យា រដ្ឋលេខាធិ ការក្រសួងទេសចរណ៍ថាខាងថៃបានដាក់ចេញនូវបញ្ជីមួយចំនួន៤៦ ប្រទេសក្នុង ៤៦ ប្រទេសនោះ គឺមានកម្ពុជាផងដែរនៅក្នុងប្រទេសអាស៊ានគឺមានប្រទេសបី គឺមានកម្ពុជា មានសាំងហ្គាពួរមានម៉ាឡេស៊ីនៅក្នុងប្រទេសដែលអាចចេញចូលប្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ សម្តេចតេជោបន្តថាបើសិនជាយ៉ាងដូច្នោះមែនគឺយើងអាចចាប់ យកវិធានការបដិការជាមួយនឹងថៃតែម្ដង។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា៖«ហេតុអ្វីបានត្រូវធ្វើបែបនេះខ្ញុំសូមលើកជាយោបល់បន្តិចដើម្បីធ្វើការពិចារណាប្រទេសខ្លះគឺអត់មានទំនា ក់ទំនងផ្លូវអាកាសជាមួយយើងទេ…ប៉ុន្តែឥឡូវការហោះហើររបស់យើងមានពីសាំងហ្គាពួរមានចិននិងកូរ៉េអញ្ចឹងបើថៃចាប់ផ្ដើមអនុវត្តបញ្ហានេះយើ ង អាចចាប់ផ្ដើមមានគោលការណ៍បដិការជាមួយថៃយើងទៅថៃគេមិនឲ្យធ្វើចិត្តាឡីស័ក,ថៃមកយើងក៏យើងមិនចាំបាច់ឱ្យធ្វើចត្តាឡីស័កដែរអញ្ចឹងទេសចរដែលថៃទទួលគឺអាចមកដល់ថៃហើយមកដល់កម្ពុជាដែលយើងត្រូវមានគោលការណ៍គឺវីសារមួយប្រើបានពីរប្រទេស,អញ្ចឹងអាចទម្លាយទេស ចរណ៍ថៃមកកាន់កម្ពុជាផងនិងទេសចរណ៍ពីប្រទេសដទៃអាចឆ្លងមកទស្សនកិច្ចនៅប្រទេសកម្ពុជា,អញ្ចឹងចាប់យកគោលការណ៍ដែលយើងមាន,ហើយក៏ត្រូវពិនិត្យមើលអំពីលទ្ធភាពឡើងវិញនៅផ្លូវអាកាសជាមួយនឹងកូឡាឡាំពួរ,ហ្សាការតាឬចំណុចនៅក្នុងប្រទេសឥណ្ឌូនេស៊ីនិងហ្វីលីពីន មកកម្ពុជាផងដែរដែលយើងបានធ្វើការគ្រប់គ្រងល្អហើយព្រលានយន្តហោះរបស់យើងហើយយើងបានកាត់បន្ថយពេលវេលានៃការធ្វើចត្តាឡីស័កដែលជាងផ្នែកនៃការទាក់ទាញហើយនឹងអាចឈានទៅដល់ការបើកឡើងវិញនៅទេសចរណ៍សុវត្ថិភាព,ទេសចរណ៍វ៉ាក់សាំងនេះគ្រាន់តែជាការគិតគូរ យើងមានចក្ខុវិស័យសម្រាប់ដំណើរការសេដ្ឋកិច្ចដែល យើងត្រូវពិភាក្សាថ្ងៃនេះ»។
សម្តេចតេជោបន្តថាបទពិសោធន៍ការភ្ជុំបិណ្ឌខ្ញុំបានមើលឃើញហើយអនុញ្ញាតឲ្យដើរលេងប៉ុន្តែដើរលេងរួចហើយគឺវាមិនមានការផ្ទុះអ្វីខ្លាំងនោះទេ,បានសេចក្ដីថាកូវីដវាអត់រើ បម្រាស់ដូច្នេះក៏ជាបទពិសោធន៍មួយដើម្បីយើងឈានទៅបើកសាលារៀនឡើងវិញឈានទៅបើកអាជីវកម្មឡើងវិញ ។ វិស័យកសិកម្ម និង ឧស្សាហ៍កម្មដំណើរការពេញបន្ទុក តែម្ដងរីឯវិស័យសេវានិងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរបស់យើងគឺមានការថមថយដោយ សារតែទទួលផលប៉ះពាល់ដោយសារការរឹតត្បិតនៃការប្រឆាំងនឹងកូវីដ ៕