នាយ​គ្រឿន ចង់​ឲ្យ​កូន​សម្តែង​ដូច​កូន​នាយ​ពែ​កមី ប៉ុន្តែ​មិនមែន​ពេលនេះ​

1862
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ទោះបីជា​ធ្លាប់​សម្តែង​រឿង ស្ទើរ​រាប់​ភ្លេច តែ​នាយ​គ្រឿន មិន​ធ្លាប់​គិតថា​នឹង​បង្ហាញ​ផ្លូវ ណាមួយ​សម្រាប់​កូន​របស់ខ្លួន​ឲ្យ​មកកាន់​វិថី​សម្តែង​ឡើយ​ត្បិត​នាយ​គិតថា​ការចង់បាន​នៅពេល​វេលា​នេះ​មិន​ស័ក្តិសម​សម្រាប់​កូន​របស់ខ្លួន​ឡើយ​។

កូនស្រីនាយពែកមី

ឆ្លើយ​នឹង​សំនួ​រថា តើ​នាយ​គ្រឿន ធ្លាប់​គិតថា នឹង​ប​ញ្ចូ​ន​កូនស្រី​មកកាន់​អាជីព​សម្តែង ដូច​នាយ​ពែ​កមី ដែរឬទេ​? ខណៈដែល​កូនស្រី​របស់​នាយ ស្ថិតក្នុង​វ័យក្មេង​ដែល​ជាប់​ភារកិច្ច​សិក្សា​ផង​នោះ​?

នាយ​គ្រឿន​បញ្ជាក់ថា​កូន​របស់ខ្លួន​មាន​និស្ស័យ​សម្តែង​បាន​ប្រសិនបើ​មានការ​បង្ហាត់បង្ហាញ​ព្រោះ​កន្លងមក​កូន​ស្រី​របស់​នាយ ធ្លាប់​សម្តែង​កំប្លែង​នៅក្នុង​ស្ថានីយទូរទស្សន៍​។ ប៉ុន្តែ​ការចេញ​សម្តែង​រឿង នាយ​មិន​ធ្លាប់​បង្ហាញ​ផ្លូវ​នោះទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ការសិក្សា​របស់​កូន​។

ការគិត​ខុសគ្នា រវាង​នាយ​ពែ​កមី ព្រោះ​ជារឿយៗ នាយ​ពែ​កមី តែងតែ​បញ្ចូល​តួអង្គ​កូនប្រុស​-​ស្រី​របស់ខ្លួន​នៅ​ក្នុង រឿង​ដែល​ខ្លួន​និពន្ធ និង​ការដឹកនាំ​រឿង​សម្តែង​របស់​នាយ​។ ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃទី​២៨ ឧសភា នាយ​ពែ​កមី បានបង្ហាញ​វត្តមាន​កូនស្រី​របស់ខ្លួន​ក្នុង​ពិធី​សម្ពោធ​រឿង​“​ចិញ្ចៀន​ខ្មោច​”​ដែល​នាង​តូច​សម្តែង​ជា​តួអង្គ​កូន​របស់​តារាចម្រៀង អ្នកនាង យក់ ថិ​ត​រដ្ឋា និង លោក ឃុំ ប៉ុណ្ណា​ដែ​ត​។

នាយ​គ្រឿន​បន្ថែមថា កូនស្រី​របស់ខ្លួន​មាន​ដុង​សម្តែង​បានល្អ ពេល​ថ្ងៃ​សៅរ៍​អាទិត្យ ឡើង​លេង​កំប្លែង​ក្រោយ​ពេល​សម្រាក​ពី​ការសិក្សា តែ​បច្ចុប្បន្ន នាយ​មិន​ចង់​ឲ្យ​កូន​សម្តែង​រឿង ពេញលេញ​នោះទេ ព្រោះ នាយ​ចង់​ឲ្យ​កូនស្រី​របស់ខ្លួន ទទួលបាន​ការសិក្សា​ឲ្យ​បាន​ច្រើន​តាម​ម៉ោង​សាលា​៕​មន​

នាយគ្រឿន