ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុចាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងស្ថាប័នជំនាញធ្វើការពិនិត្យមើលអំពីលទ្ធភាពក្នុងការ បើកជើងហោះហើរឡើងវិញជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានដូចជាថៃ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និង ហ្វីលីពីនជាដើមដើម្បីទទួលភ្ញៀវទេសចរណ៍និងអ្នកវិនិយោគមកកម្ពុជា ។ ជាមួយគ្នានេះសម្តេចបានស្នើឲ្យពិនិត្យមើលការធ្វើបដិការឆ្លើយតបជាមួយប្រទេសថៃដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជាចូលទៅប្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡី ស័ក ដូចនេះកម្ពុជាក៏ត្រូវឆ្លើយតបវិញដោយអនុញ្ញាតឲ្យពលរដ្ឋថៃចូលមកកម្ពុជាដោយមិនបាច់ធ្វើចត្តាឡីស័កផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំនេះធ្វើឡើងក្នុងឱកាសថ្លែងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២២ ខែ តុលា ២០២១ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសម្រាប់កម្ពុជាមានប្រទេសខ្លះមិនមានទំនាក់ទំនងផ្លូវអាកាសជាមួយនោះទេប៉ុន្តែក៏មានប្រទេសខ្លះដែលកម្ពុជាខ្លួនឯងជាអ្នកបិទមិនឲ្យ មានការហោះហើរដែរដោយសារតែពេលនោះមានករណីឆ្លងជំងឺកូវីដ១៩ រីករាលដាលខ្លាំងដូចជាពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។ បច្ចុប្បន្ននេះការហោះហើរចេញចូល មកកម្ពុជាមានពីប្រទេសសិង្ហបុរី ចិននិងកូរ៉េខាង ត្បូងប៉ុន្តែនៅពេលនេះប្រទេសថៃចាប់ផ្តើមបើកឲ្យកម្ពុជាចូលប្រទេសរបស់ពួកគេដោយមិនបាច់ធ្វើចត្តាឡីស័កដូច្នេះនោះកម្ពុជា ក៏អាចឲ្យភ្ញៀវមកពីប្រទេសថៃមិនបាច់ធ្វើចត្តាឡីស័កហើយអាចបើកការហោះហើយឡើងវិញបានផងដែរ ។
សម្តេចតេ ហ៊ុន សែន បានមានប្រសាសន៍ថា៖«ត្រូវពិនិត្យមើលអំពីលទ្ធភាពនៃការបើកឡើងវិញនូវផ្លូវអាកាសជាមួយនឹងកូឡាឡាំពួរ ហ្សាកាតា ឬចំណុចណាមួយនៃឥណ្ឌូនេស៊ី និង ហ្វីលីពីនមកកម្ពុជាវិញផងដែរដែលយើងបានធ្វើការគ្រប់គ្រងល្អហើយសម្រាប់ព្រលានយន្តហោះរបស់យើងហើយយើងក៏បានកាត់បន្ថយចំនួនពេលវេលានៃការធ្វើចត្តាឡី ស័កដែលអាចជាផ្នែកនៃការទាក់ទាញដែលអាចឈានដល់ការរៀបចំបើកឡើងវិញនូវទេសចរណ៍សុវត្ថិភាពឬទេសចរណ៍វ៉ាក់សាំង ។
ទោះបីយ៉ាងនេះក៏ដោយសម្តេចតេជោ ហ៊ុន សែន ក៏នៅតែទាមទារឲ្យមានការប្រុងប្រយ័ត្នចំពោះកូវីដ១៩ ដោយសម្តេចលើកឡើងថាដរាបណាមិនទាន់មានសុវត្ថិភាពក្នុងប្រទេ សណាមួយទេគឺយើងក៏មិនទាន់មានសុវត្ថិភាពដែរ។ប៉ុន្តែនៅពេលដែលមានការបើកសេដ្ឋកិច្ចនៅប្រទេសថៃបើកទេសចរណ៍នៅប្រទេសថៃ ហើយប្រទេសថៃបានរាប់បញ្ចូលកម្ពុ ជាទៅក្នុងចំណោមប្រទេសដែលចូលទៅក្នុងប្រទេសថៃដោយមិនបាច់ធ្វើចត្តាឡីស័កនោះគឺយើងមានតែធ្វើបដិកាត្រឡប់ទៅវិញតែម្ដងគឺពេលខ្មែរទៅប្រទេសថៃមិនធ្វើចត្តាឡីស័ក យើងក៏ត្រូវឱ្យពឡរដ្ឋថៃមកយើងដោយមិនបាច់ធ្វើចត្តាឡីស័កដូចគ្នាអានេះចូលក្នុងគោលការណ៍បដិការ ។
សូមជម្រាបថារាជរដ្ឋាភិបាលបានបន្ធូរបន្ថយរយៈពេលការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលកម្ពុជាដែលបានចាក់វ៉ាក់សាំងពេញលេញរួចដោយតម្រូវឲ្យអនុវត្តរបបចត្តាឡី ស័កចំនួន៣ថ្ងៃ ចំពោះវិនិយោគិន,បុគ្គលិកជំនាញ អ្នកបច្ចេកទេស ទាំងជនជាតិខ្មែរនិងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការនិងមន្ត្រីរាជការរបស់ រាជរដ្ឋាភិបាលដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេសខណៈអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរឬជនបរទេសត្រូវអនុវត្តរបបចត្តាឡីស័កចំនួន៧ថ្ងៃ ។ដោយឡែក ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន១៤ថ្ងៃចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវដី១៩ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ៕