​ដោយៈ សុផល / ភ្នំពេញ​៖ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ធានារ៉ាប់រង ចំនួន ៣៩ ក្នុងនោះ​មាន ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ ចំនួន ១៨ ក្រុមហ៊ុន​ធានារ៉ាប់រង អាយុជីវិត ចំនួន ១៤ និង​ក្រុមហ៊ុន​ធានារ៉ាប់រង ខ្នាតតូច​ចំនួន ៧ ក្រុមហ៊ុន​ជើងសារ​ធានារ​រ៉ាប់រង ចំនួន ១៦ ក្រុមហ៊ុន​ភ្នាក់ងារ​ធានារ៉ាប់រង ចំនួន ២៦ ដែល​ក្នុងនោះ មាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ ចំនួន ២១ ជា​ភ្នាក់ងារ​ធានារ៉ាប់រង ហៅថា ប៊េ​ង​កា​សួ​រេ​ន និង​បុគ្គល​ភា្ន​ក់​ងារ ធានារ៉ាប់រង ចំនួន​ជាង ៥.០០០ នាក់​។​