អញ្ជើញ​កងសន្តិសុខ​ទាំង​១២​ខណ្ឌ​មក​រៀនសូត្រ​ក្នុង​សិក្ខាសាលា​ស្តីពី​គោលការណ៍​មនុស្សធម៌ ក្នុង​សកម្មភាព​វិជ្ជាជីវៈ​របស់​អ្នកអនុវត្ត​ច្បាប់​

995
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ដោយសារតែ​កន្លងមក​ក្រុម​សន្តិសុខ​តាម​ខណ្ឌ​សង្កាត់​នានា​មានការ​រិះគន់​ខ្លះ​ពី​ប្រជាពលរដ្ឋ​និង​អង្គការក្រៅរដ្ឋាភិបាល​ថា​មាន​ភាព​អសកម្ម​និង​ប្រើ​អំពើ​ហឹ​ង្សា​ខ្លះ​នោះ​កាកបាទក្រហមកម្ពុជា​បានធ្វើ​ការអញ្ជើញ​កងសន្តិសុខ​ទាំង​១២​ខណ្ឌ​មក​អប់រំ​និង​រៀនសូត្រ​ក្នុង​កម្មវិធី​អង្គសិក្ខាសាលា​ស្តីពី​គោលការណ៍​មនុស្សធម៌ ក្នុង​សកម្មភាព​វិជ្ជាជីវៈ​របស់​អ្នកអនុវត្ត​ច្បាប់ ដើម្បីឱ្យ​អ្នកអនុវត្ត​ច្បាប់​នៅ​ថ្នាក់មូលដ្ឋាន​ទទួលបាន​នូវ​ចំណេះដឹង​លើ​គោលការណ៍​មនុស្សធម៌ ក្នុង​សកម្មភាព​វិជ្ជាជីវៈ​របស់​ខ្លូន នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ២០១៨​នេះ ។​
​អង្គ​សិក្សា​សាលា​នេះ​បាន​ធ្វើឡើង​នៅក្នុង​សាលា​រាជធានី​ភ្នំ​ពេគ​ក្រោម​អធិបតីភាព លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១​នៃ​កាកបាទក្រហមកម្ពុជា លោក​Roman Paramonov ប្រធាន​បេសកម្ម​ប្រចាំ​ប្រទេស​កម្ពុជា នៃ​គណៈកម្មកា​ធិ​ការ​អន្តរជាតិ​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ លោក​John Erik Jessen​ប្រតិភូ​ផ្នែ​នន​រគ​របាល​ប្រចាំ​ICRC​នៅ​ទីក្រុង​បាងកក ដែលជា​គ្រូបង្វឹក​ក្នុង​កម្មវិធី​នេះ និង​លោក​Peter ElkJaer​ប្រតិភូ​ផ្នែ​នន​រគ​របាល​ប្រចាំ​ICRC​នៅ​ទីក្រុង​បាងកក ដែលជា​គ្រូបង្វឹក​ក្នុង​កម្មវិធី​នេះ ដោយមាន​ការចូលរួម​ពី​កងសន្តិសុខ​មកពី​រដ្ឋ​បាល​ខណ្ឌ​ទាំង​១២​ចំណុះអោយ​រដ្ឋបាល​រា​ធានី​ភ្នំពេញ​រាប់សិប​នាក់​។​
​លោក​Roman Paramonov ដែលជា​គ្រូបង្វឹក​ក្នុង​កម្មវិធី​នេះ បាន​មានប្រសាសន៍​លើកឡើងថា កាកបាតក្រហម​និង​អ​ឌ្ឃ​ចន្ទ​ក្រហម​មាន​អាយុកាល​១៥៥​ឆ្នាំ​ហើយ ហើយ​ក្នុង​រយៈពេល​នេះ បានធ្វើ​សកម្មភាព​លើ​ការងារ​មនុស្សធម៌​រប​ស់​ខ្លួន​យ៉ាងច្រើន ដូចជា​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​និង​រងគ្រោះ​ដោយសារ​សង្គ្រាម​ជាដើម ។​
​ក្នុងឱកាស​នោះ​លោកស្រី ម៉ែន នារី​សោ​ភ័គ បាន​មានប្រសាសន៍​ផងដែរ​ថា ជាច្រើន​ឆ្នាំ​កន្លងមកនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពិតជា​បាន​ជួយ​លើ​ការងារ កាកបាតក្រហម​នេះ​ច្រើនណាស់ ហើយ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​យើង​បាន​បង្កើតឱ្យមាន​កម្មវិធី​បណ្តុះបណ្តាល​នេះ​ឡើង ហើយ​កម្មវិធី​នេះ​ទៀត​សោ​ធ៍ គឺ​ពិតជា​បានទទួល​ការ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។​
​ក្នុងនោះ​លោកស្រី​បន្តទៀតថា​៖ ក្នុងនាម​យើង​ជា​អ្នក​មនុស្សធម៌​គឺ​ត្រូវតែ​ជួយ​ទាំងអស់ មិន​ថា​ជន​នោះ​ជា​នរណា​នោះទេ ពួកគាត់​មាន​បញ្ហា​គឺ​យើង​ត្រូវ​ចុះជួយ​ពួកគាត់​ភ្លាម​។ ច្បាប់​សង្គ្រាម ជម្លោះ​ប្រដាប់អាវុធ គេ​មានច្បាប់​របស់គេ ហើយ​ច្បាប់​នោះគេ​ក៏បាន​ចែង​ហើយ​ដែរ ចំពោះ​អ្នក​កាន់​ប្រដាប់អាវុធ​ត្រូវធ្វើ​យ៉ាងម៉េច​ចំពោះ​វិជ្ជា​វីវៈ​មនុស្សធម៌​នេះ ។​លោកស្រី​បានដាក់​ចេញ​ជា​សំណួរ​ថា​៖ ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស មិនមាន​សង្គ្រាម​នោះទេ ចុះ​ហេតុអ្វី​បានជា​យើង​នៅតែ​សិក្សា​រៀនសូត្រ​ទៀត​នោះ ការសិក្សា​រៀនសូត្រ​នេះ​គឺ ដើម្បីឱ្យ​កងសន្តិសុខ​បាន​យល់ ហើយ​យើង​នឹង​រួមគ្នា​បំពេញការងារ​មនុស្សធម៌​នេះ ដោយហេតុថា ការងារ​មនុស្សធម៌​ជា​ការងារ​បំរើឱ្យ​ប្រជាជាតិ​និង​សង្គមជាតិ​តែ​១៕