​ដោយៈ health.com.kh

​តើ ការ ដេក មិន លក់ ជា អ្វី ?

ការ ដេក មិន លក់ គឺជា បញ្ហា ដែល ច្រើន កើត មាន ហើយ វា មានការ ប៉ះពាល់ ដល់ ការ រស់នៅ សព្វ ថ្ងៃ ផង ដែរ ។ មាន មនុស្ស ជា ច្រើន ដែល មាន បញ្ហា ដេក មិន លក់ នេះ ដូច្នេះ ពួក គេ តែងតែ មានការ ភ្ញាក់ ពី ដំណេក នៅ ពេល យប់ ឬ ភ្ញាក់ លឿន ពេក ។ ការ មាន បញ្ហា ដំនេក អាច កើត ម្តង មាន ម្តង អត់ ឬ ពេល ខ្លះ ជា ៖

​ដេក មិន លក់ រយៈពេល ខ្លី ជា បញ្ហា ចំពោះ អ្នក ដែល មាន stress ។ ការ ដេក មិន លក់ រយៈពេល ខ្លី នេះ កើតឡើង ពី ច្រើន ថ្ងៃ ដល់ ច្រើន ស ប្តា ហ៏ ហើយ វា តែងតែ ធូរស្រាល ទៅ វិញ ពេល ដល់ រាប់ ខែ ។
ការ ដេក មិន លក់ ជា រ៉ាំរ៉ៃ ជា បញ្ហា ដែល មាន រោគ សញ្ញា របស់ ជំងឺ ផ្សេង មួយទៀត ដូច ជា ការ បាក់​ទឹកចិត្ត រឺ មានការ ឈឺចាប់ អី្វ មួយ ដែល រាំ រ៉ៃ ។ ការ ដេក មិន លក់ ជា រាំ រៃ នេះ មិនសូវ មាន ច្រើន ដូច ការ ដេក មិន លក់ ក្នុង រយៈពេល ខ្លី នោះ ទេ ។

តើ អ្វីខ្លះ ដែល ធ្វើ អោយ ដេក មិន លក់ ?

​មាន មូលហេតុ ជា ច្រើន ដែល ធ្វើ អោយ អ្នកមាន បញ្ហា ក្នុង ការ ដេក ដូច ជា ៖

Stress: អាច ធ្វើ អោយ អ្នក ភ័យ ខ្លាច នូវ ព្រឹត្តិការណ៍ អ្វីមួយ ដូច ជា ៖ សំដី ដែល និយាយ ឬ អ្នក ចូល ចិត្ត មាន stress ដូច ជា មានការ បារ ម្ម ណ៍ នៅ កន្លែងធ្វើការ ឬ សាលារៀន ។
ការ បាក់​ទឹកចិត្ត ការ ថប់ អារម្មណ៍ និង បញ្ហា ស្មារតី រឺ ជំងឺផ្លូវចិត្ត ជា ច្រើន ទៀត ។
​មាន ទម្លាប់ ដេក តិចតួច ដូច ជា ការ មើល ទូរទស្សន៍ ពេលដេក រឺ មិន ចូល ដេក អោយ ទៀត ទាត់ ។
ការ ផ្លាស ប្តូរ នូវ ទំលាប់ ក្នុង ការ ដេក រឺអ្វីៗ ផ្សេងៗ ទៀត ដែល រួម បញ្ចូល នូវ ការ រចនា របៀប ក្នុង ការ ដេក ដូច ជា មាន សំលេងរ ញេ រ ញ៉ៃ បើកភ្លើង ឬ ការ ដេក ផ្លែ ក កន្លែង ។
​បញ្ហា សុខភាព ផ្សេងៗ ដូច ជា ការ ឈឺចាប់ ពិបាក ដកដង្ហើម និង restless legs syndrome
​ការ ប្រើ របស់ ជំនួយ ក្នុង ការ ដេក ដូច ជា ជក់បារី ផឹក ការ ហ្វេ ប្រើ ថ្នាំ និង ផឹកស្រា
កង្វះ នូវ ការ ហាត់ប្រាណ

​តើ រោគ សញ្ញា មាន លក្ខណៈ ដូច ម្តេច ដែរ ?

​រោគ ស ញ្ហា របស់ ការ ដេក មិន លក់ មាន ភាព ខុសៗ គ្នា ទៅ តាម មនុស្ស ម្នាក់ៗ ដូច ជា ៖

​-ពិបាក ក្នុង ការ ដេក មាន ន័យ ថា មិន អាច ដេក លើ គ្រែ បាន រយៈពេល ច្រើន ម៉ោង ចេះ តែ ប្រែខ្លួន រឺ ចាប់ ដល់ ងងុយដេក ទើប ដេក ។
-​ចូល ចិត្ត ភ្ញាក់ ពេល យប់ និង ពិបាក ដេក អោយ លក់ វិញ
-​ភ្ញាក់ ព្រឹក ពេក
-​មាន អារម្មណ៍ ថា អស់កំលាំង រឺ គិត ថា មិន ទាន់ អស់ ងងុយ នៅ ពេល ពួក គេ ក្រោក ពី ដេក
-មាន អារម្មណ៍ ថា មួរ មៅ ងងុយដេក ឬ រសាប់រសល និង មិន អាច ធ្វើ អ្វី បាន ទាលតែ សោះ ក្នុង មួយ ថ្ងៃ នឹង ។

​តើ មានការ វិនិច្ឆ័យ ដូច មេ្ត ច ដែរ ?

​ការ ដេក មិន លក់ វា មិនមែន ជា ជំងឺ ទេ ហើយ ក៏ គ្មាន ការ ធ្វើ តេស អ្វី ដើម្បី ធ្វើ រោគវិនិច្ឆ័យ ដែរ ប៉ុន្តែ នៅ ពេល អ្នក មិន អាច ដេក លក់ បាន ស្កប់ស្កល វា តែងតែ បង្ក ទៅ ជា បញ្ហា អី្វ ផ្សេង ទៀត វិញ ។ ពេល ខ្លះ គ្រូពេទ្យ អាច ធ្វើការ ពិនិត្យ លើ រៀង កាយ របស់ អ្នក ការ ធ្វើ តេស ឈាម និង ករណី ខ្លះ ធ្វើការ សិក្សា លើ ការ ដំណេក របស់ អ្នក បន្ថែម ទៀត ដើម្បី ដឹង ថា មូលហេតុ អី ដែល អាច អោយ អ្នក ដេក មិន លក់ ដូច្នេះ ។

​គ្រូពេទ្យ អាច សួរ ទៀត អំពី របៀប ក្នុង ការ ដេក របស់ អ្នក កាលពីមុន ថា តើ អ្នក ដេក យ៉ាងដូចម្តេច រយៈពេល ប៉ុន្មាន ដែល អ្នក ដេក ទម្លាប់ ក្នុង ការ ដេក និង អាកប្បកិរិយា នៃ ការ ដេក ។

តើ ការ ដេក មិន លក់ នេះ មានការ ព្យាបាល ដូច ម្តេច ដែរ ?

​ការ ព្យាបាល ក្នុង ការ ដេក មិន លក់ គឺ ផ្តោត សំខាន់ លើ មូលហេតុ ដែល អ្នក មិន អាច ដេក បាន ប្រសិនបើ អ្នកមាន ជំងឺ អ្វីមួយ ដូច ជា ៖ ការ ឈឺ អ្វីមួយ រ៉ាំ រៃ ឬ បញ្ហា ផ្លូវចិត្ត ដូច ជា stress ជាដើម ។ អ្នក ប្រហែលជា អាច ទទួល នូវ ដំណេក ល្អ វិញ តាម រយៈ ធ្វើការ ផ្លាស់ ប្តូរ តិចតួច ដូច ជា ៖

-​ចូល ដេក អោយ ទៀត ទាត់
-ក្រោក ពី ដេក អោយ ទៀត ទាត់
​-កុំ ពិសារ កាហ្វេ និង ស្រា មុន ពេល ចូល ដេក
-​ធ្វើ លំ ហាត់ប្រាណ អោយ ទៀត ទាត់ ប៉ុន្តែ ត្រូវ តែ ប្រាកដ ថា អ្នក បញ្ចប់ នូវ ការ ធ្វើ លំ ហាត់ប្រាណ របស់ អ្នក យ៉ាងតិច ៣ -ទៅ ៤ ម៉ោង មុន ចូល ដេក
-កុំ ទំលាប់ ចូល ចិត្ត ដេក មួយ ភ្លែត

​មាន មនុស្ស ខ្លះ ទៀត ចូល ចិត្ត ប្រើ ថ្នាំ ដើម្បី អោយ ពួក គេ ដេក លក់ បាន ស្រួល ។ គ្រូពេទ្យ តែង ចេញ វេជ្ជបញ្ជា ក្នុង ការ ប្រើប្រាស់ ថ្នាំ ក្នុង រយៈពេល មួយ ខ្លី ប្រសិនបើ ការ ព្យាបាល ដទៃ ទៀត មិន មាន ប្រសិទ្ធភាព ។ ប៉ុន្តែ ការ ប្រើប្រាស់ ថ្នាំ គឺ មិន អាច មាន លទ្ធផល អ្នក គ្រប់ពេល នោះ ទេ ដូច ជា ការ រស់នៅ ប្រចាំជីវិត និង ការ ផ្លាស់ ប្តូរ ផ្សេងៗ ទៀត ។ ថ្នាំ ងងុយដេក អាច ធ្វើ អោយ មនុស្ស ប្រើ ជា លក្ខណៈ ទម្លាប់ បាន ហើយ សូម ចង ចាំ ថា ការ ប្រើប្រាស់ ថ្នាំ សំរាប់ ជំនួយ ក្នុង ការ ដេក គឺ វា គ្រាន់តែ ជួយ ក្នុង រយៈពេល មួយ ដែល ខ្លី ប៉ុណ្ណោះ តែ វា ត្រូវ តែ មានការ ចូលរួម ពី ទម្លាប់ របស់ អ្នក ដែរ ៕​