​ដោយៈ health.com.kh

​អ្នក ប្រាកដជា ខ្លាច នៅ ពេល ដែល និយាយ អំពី គាំងបេះដូង ពីព្រោះ វា អាច ជា គ្រោះថ្នាក់ ដល់ អាយុជីវិត ។ ដូច្នេះ អ្នក ប្រហែលជា ចង់ ដឹង ហើយ ថា តើ គួរ ធ្វើ យ៉ាងម៉េច ដើម្បី ការពារ ខ្លួន កុំអោយ មាន ជំងឺ គាំង បាំង ដូង នេះ ។ ចូរ អុ ន វត្ត តាម វិធី ងាយ ៗ ខាងក្រោម នេះ មុន ពេល ដែល គាំងបេះដូង ចូល មក វាយលុក លើ រូប អ្ន ក​។​

– បន្ថយ កូ លេ ស្តេ រ៉ូ ល​

ខាងក្រោម នេះ គឺជា វិធី ងាយស្រួល បំផុត ដែល អ្នក អាច ធ្វើ ដើម្បី បន្ថយ កូ លេ ស្តេ រ៉ូ ល របស់ អ្នក ។​
​ទទួលទាន ផ្លែ ឈើ និង បន្លែ ដែល បាន ណែនាំ ៥ មុខ ជំនួស នំ កញ្ចប់ ។ ផ្លែ ឈើ និង បន្លែ មិន មាន ជាតិ ខ្លាញ់ នោះ ទេ ។ មតិ មួយទៀត គឺ បន្ថែម គ្រាប់ អង្ករ ឬ កន្ទក់ ទៅ ក្នុង អាហារ ។ វា នឹង បង្កើន ជាតិ សរសៃ ។ ការ បង្កើន ជាតិ សរសៃ ក្នុង អាហារ បន្ថយ កម្រិត កូ លេ ស្តេ រ៉ូ ល ។ សារធាតុ ស្ករ ក្នុង ផ្លែ ប៉ម ភាគច្រើន ត្រូវ បាន គេ រក ឃើញ ក៏ អាច បន្ថយ កម្រិត កូ លេ ស្តេ រ៉ូ ល ដូច ខ្ទឹមស ដែរ ។ ( ការ ទទួលទាន ខ្ទឹមស មួយ ដុំ ឬ ប្រេង ខ្ទឹមស ៩០០ មី លី ក្រាម ក្នុង មួយ ថ្ងៃ គឺជា ចំនួន ដែល បាន ណែនាំ សម្រាប់ គោលបំណង នេះ ) ។​

​ទិញ ផលិតផល គ្រាប់ ធញ្ញជាតិ ទាំងមូល ជំ នូ សនឹង ម្សៅ ។ មូលហេតុ ដែល ត្រូវ ទទួលទាន ផលិតផល គ្រាប់ ធញ្ញជាតិ ទាំងមូល នោះ គឺ វា ប្រើ រយៈពេល យូរ ក្នុង ការ រំលាយ ដូច្នេះ អ្នក នឹង មិន មាន អារម្មណ៍ ថា ឃ្លាន ហើយ ពួក វា មិន បំ លែង ទៅ ជា ជាតិ ស្ករ ធម្មតា លឿន ដូច ម្សៅ នោះ ទេ ដូច្នេះ វា នឹង មិន បង្កើន កម្រិត triglyceride ច្រើន ទេ ។ ពួក វា ក៏ មាន ជាតិ សរសៃ ច្រើន ដែល យើង ដឹង ហើយ ថា វា បន្ថយ កូ លេ ស្តេ រ៉ូ ល ។​

​ការ ហាត់ប្រាណ ៖ ការ បន្ថយ កូ លេ ស្តេ រ៉ូ ល របស់ អ្នក ក៏ ត្រូវការ ការ ហាត់ប្រាណ ខ្លះ ដើម្បី ចៀសវាង អាហារ មិន ឱ្យ គរ ទុកជា ជាតិ ខ្លាញ់ ។ ពិភាក្សា ជាមួយនឹង គ្រូពេទ្យ ដើម្បី កំណត់ ពី ពេល និង របៀប ដែល ត្រូវ ចាប់ផ្តើម ។ អ្នក ដែល ហាត់ប្រាណ រយៈពេល យូរ មក ហើយ ទទួលផល ប្រយោជន៍ ចំពោះ សរសៃឈាម ច្រើន ជាង អ្នក ហាត់ប្រាណ រយៈពេល ខ្លី នៅ ពេល ដែល មានការ ប្រឆាំង នឹង ការ រឹង ក្រិន សរសៃឈាម ។​

បញ្ឈប់ ការ ជក់បារី ! ប្រសិនបើ អ្នកមាន កូ លេ ស្ត រ៉ូ ល ខ្ពស់ ការ ជក់បារី អាច ជា កត្តា ចម្បង ដែល នាំ ឱ្យ អ្នក កើត ជំងឺ បេះដូង ។ ការ បញ្ឈប់ ការ ជក់បារី នឹង បន្ថយ កម្រិត កូ លេ ស្តេ រ៉ូ ល របស់ អ្នក និង ជួយ បន្ថយ គ្រោះថ្នាក់ នៃ ជំងឺ គាំងបេះដូង និង ជំងឺ បេះដូង ផ្សេង ៗ ទៀត ។​
​បន្ថយ ទម្ងន់ ៖ វា អាច សម្រេច បាន ដោយ ការ ផ្លាស់ ប្តូរ របប អាហារ ដែល បាន រៀបរាប់ ខាងលើ និង បញ្ចូល ការ ហាត់ប្រាណ ក្នុង ទម្លាប់ ប្រចាំ ថ្ងៃ របស់ អ្នក ។​

បន្ថយ សម្ពាធ ឈាម​
​ការ ទទួលទាន ទឹក ឱ្យ បាន គ្រប់គ្រាន់ គឺជា ការ ការពារ ដែល ល្អ បំផុត ប្រឆាំង នឹង ជំងឺលើសឈាម ។ វា រក្សា ឈាម ឱ្យ រត់ ដោយ សម្រួល ហើយ សរសៃឈាម ទន់ និង បើកចំហរ ។ ទទួលទាន ទឹក អោយ បាន ក្នុងរ វង់ ២ លី ត្រ ជា រៀងរាល់ថ្ងៃ ។​
​ការ ទទួលទាន ទឹក នៅ ពេល មុន ចូល គេង គឺ សំខាន់ ណាស់ ព្រោះ ជំងឺ គាំងបេះដូង ច្រើន តែ កើតឡើង នៅ ពេល ព្រឹក ពេល ដែល អ្នក បាត់បង់ ជាតិ ទឹក ហើយ ឈាម របស់ យើង ខាប់ ជាង ពេល ផ្សេង ៗ ក្នុងអំឡុងពេល ថ្ងៃ ។ ប្រសិនបើ ទឹកនោម របស់ អ្នកមាន ពណ៌ ស្រអាប់ នៅ ពេល អ្នក ក្រោកពីដំណេក វា ជា សញ្ញា ដែល បង្ហាញ ថា រាង កាយ របស់ អ្នក បាត់បង់ ជាតិ ទឹក ។​

​បន្ថយ ទម្ងន់ ៖ នៅ ពេល ដែល ទម្ងន់ របស់ អ្នក កើនឡើង សម្ពាធ ឈាម របស់ អ្នក ក៏ កើនឡើង ដែរ ។ ការ លើស ទម្ងន់ អាច ធ្វើ ឱកាស មាន ជំងឺលើសឈាម កើនឡើង ពី ២ ទៅ ៦ ដង ។​ ​អ្នក អាច បន្ថយ គ្រោះថ្នាក់ នៃ ជំងឺលើសឈាម ដោយ សម្រក ទម្ងន់ ។ ទោះជា ការ ស្រក ទម្ងន់ តែ បន្តិច ក៏ ដោយ ក៏ អាច ធ្វើ ឱ្យ មាន ភាព ខុស គ្នា ខ្លាំង ក្នុង ការ បង្ការ ជំងឺលើសឈាម ដែរ ។​

​ជ្រើសរើស អាហារ ដែល មាន ជាតិ អំបិល តិច ៖ ក្នុង មួយ ថ្ងៃ មនុស្ស គ្រប់ គ្នា មិន គួរ ទទួលទាន ជាតិ សូ ដ្យូ ម លើស ពី ២០០០ មី លី ក្រាម ទេ ដែល ចំនួន នេះ ប្រហែល នឹង អំបិល មួយ ស្លាបព្រា កាហ្វេ ។​

ប្រើ ថ្នាំ ដើម្បី ចិញ្ចឹម និង ការពារ បេះដូង របស់ អ្នក​

​.ប៉ូ តា ស្យូ ម ៖ រក្សា លំនឹង ទឹក ក្នុង រាង កាយ និង កោសិកា របស់ វា ។ វា មាន សារសំខាន់ សម្រាប់ ដំណើរការ ល្អ នៃ ខួរក្បាល , បេះដូង , សាច់ដុំ , និង តម្រងនោម ។​

.​កាល់ស្យូម ៖ ការ សិក្សា ថ្មែ មាន រក ឃើញ ថា ស្ត្រី ដែល ប្រើ ថ្នាំ កាល់ calcium citrate បាន បន្ថយ កម្រិត កូ លេ ស្តេ រ៉ូ ល របស់ ពួក គេ ។ តាម រយៈ ក្រុម អ្នក ស្រាវជ្រាវ បានឱ្យ ដឹង ថា វា មាន ឥទ្ធិពល វិជ្ជមាន លើ សុខភាព បេះដូង ។​

.​ម៉ាញេស្យូម ៖ គ្រប់ កោសិកា ក្នុង រាង កាយ ត្រូវការ ម៉ាញេស្យូម ។ វា ជួយ រក្សា សាច់ដុំ ឱ្យ រឹង មាំ និង សរសៃប្រសាទ ឱ្យ វៃ ។ ការ ប្រើ ថ្នាំ ម៉ាញេស្យូម ជា រៀងរាល់ថ្ងៃ អាច ជួយ បេះដូង ដែល ឈឺ ។​
​ប្រេង ចំរាញ់ ចេញពី ត្រី ៖ អ្នក ដែល ទទួលទាន ត្រី ដែល សំបូរ ជាតិ ប្រេង មាន ករណី ជំងឺ បេះដូង ទាប ។ វា មាន ភស្តុ តាង ដែល ថា ប្រេង ចំរាញ់ ពី ត្រី ជួយ បង្ការ ការ រឹង ក្រិន នៃ សរសៃឈាម , បន្ទាប សម្ពាធ ឈាម , បន្ថយ កម្រិត triglyceride, ហើយ មាន ភាព ការពារ ខ្ពស់ ប្រឆាំង នឹង ជំងឺ បេះដូង ។ ប្រេង ចំរាញ់ ចេញពី ត្រី ក៏ មាន ឥទ្ធិពល លើ ការ ដើរ មិន ទៀងទាត់ នៃ ចង្វាក់បេះដូង និង ជួយ បង្ការ ឈាមកក ។​

សាកល្បង ការ តម សាច់​

​មាន ភស្តុ តាង ថា អាហារ ដែល មិន មាន ជាតិ សាច់ ដែល មាន កម្រិត កូ លេ ស្តេ រ៉ូ ល និង ខ្លាញ់ ទាប អាច បញ្ច្រាស់ ប្រតិកម្ម នៃ ជំងឺ បេះដូង ។ អាហារ ដែល មិន មាន ជាតិ សាច់ ពេល ខ្លះ ត្រូវ បាន គេ ណែនាំ សម្រាប់ អ្នក ដែល ធ្លាប់ មាន ជំងឺ គាំងបេះដូង ។​

ចិញ្ចឹមសត្វ​

​ក្នុង ការ សិក្សា លើ អ្នកជំងឺ បេះដូង ការ ចិញ្ចឹមសត្វ បាន ធ្វើ ឱ្យ មាន ភាព ខុស គ្នា យ៉ាង ខ្លាំង ក្នុង ការ រ ស់រាន្ត មានជីវិត ដោយ មិន គិត ពី ស្ថានភាព អាក្រក់ ឬ ល្អ របស់ ជំងឺ បេះដូង ឬ ប្រភេទ នៃ សត្វ ចិញ្ចឹម នោះ ឡើយ ។ ការ សិក្សា បាន បង្ហាញ ថា ការ មើល ត្រី នៅ ក្នុង អាង ចិញ្ចឹម ត្រី ឬ ការ ចិញ្ចឹម ឆ្កែ ឬ ឆ្មា អាច បន្ថយ សម្ពាធ ឈាម ទោះជា ចំពោះ អ្នក ដែល មាន សុខភាព ល្អ ក៏ ដោយ​៕​