ដោយៈ health.com.kh

​តើ អ្នក កំពុង តែ ប្រឈម មុខ ទៅ នឹង ការ បាត់បង់ ឆ្អឹង របស់ អ្នក ដោយសារ តែ ស្ថានភាព សុខភាព របស់ អ្នក មែន ទេ​?

​រូប អ្នក ប្រហែលជា ដឹង អំពី កត្តា ប្រឈម ទៅ នឹង ជំងឺ ពុក ឆ្អឹង (osteoporosis) រួច ទៅ ហើយ ស្ត្រីភេទ , អ្នក ដែល អស់ រដូវ (menopause), អ្នក ជក់បារី ឬ អ្នក ដែល មាន គ្រោងឆ្អឹង ស្តើង គឺជា មនុស្ស ដែល ងាយ នឹង ទទួល រងគ្រោះថ្នាក់ នេះ ជាទី បំផុត ។ ប៉ុន្តែ តើ អ្នក មានបាន ដឹង ដែរ ឬទេ ថា លក្ខណៈ សុខភាព ឬ ក៏ ស្ថានភាព ជំងឺ របស់ អ្នកមួយ ចំនួន អាច បណ្តាល អោយ មាន បញ្ហា ឆ្អឹង ពុក និង បាត់បង់ ឆ្អឹង បាន​?

​ប្រសិនបើ អ្នក ស្ថិត ក្នុង ចំណោម ស្ថានភាព ខាងក្រោម នេះ , ទោះបីជា ដោយសារ ផល ប៉ះពាល់ នៃ ជំងឺ ឬ ក៏ ដោយសារ តែ ផល ប៉ះពាល់ នានា ដែល បណ្តាល មក ពី ការ ព្យាបាល ជំងឺ ទាំងនោះ ក៏ ដោយ , អ្នក ត្រូវ តែ ចាត់វិធានការ ក្នុង ការ គ្រប់គ្រង វា អោយ បាន ល្អ ប្រសើរ , បើ មិន ដូច្នេះ ទេ អ្នក នឹង ប្រឈម មុខ ទៅ នឹង កា រវិ វត្ត ទៅ រក ជំងឺ ពុក ឆ្អឹង ថែម មួយ កំរិត ទៀត ។​

​ជំងឺ ពុក ឆ្អឹង និង ការ បាក់ ឆ្អឹងខ្នង​

​តើ អ្នកមាន ធ្លាប់ ឈឺ ខ្នង (back pain) និង ព្រួយបារម្ភ អំពី ការ បាក់ ឆ្អឹងខ្នង (spinal fracture) ដែរ ឬទេ​? មនុស្ស ជា ច្រើន – ពិសេស អ្នក ដែល មាន ជំងឺ ពុក ឆ្អឹង (osteoporosis) តែងតែ មានការ ឈឺចាប់ ទៅ លើ ខ្នង យ៉ាងធ្ងន់ធ្ងរ ដោយសារ តែ ការ បាក់ ឆ្អឹងខ្នង (spinal fracture) ។ ការ បាក់ ឆ្អឹងខ្នង អាច បណ្តាល អោយ មានការ ឈឺចាប់ ខ្លាំង ខ្លាំ ស្ទើរ ទ្រាំ មិន បាន ។ វា អាច ធ្វើ អោយ ខ្នង របស់ យើង ខូច ទ្រង់ទ្រាយ (disfigurement) និង មិន អាច កំរើក ឬ ធ្វើ ចលនា បាន ឡើយ (immobility) ។​

១. ជំងឺ ទឹកនោមផ្អែម និង ជំងឺ ពុក ឆ្អឹង​
​អ្នក វិទ្យាសាស្ត្រ ក៏ នៅ តែ មិន ទាន់ យល់ ពេញលេញ ថា អ្នកជំងឺ ទឹកនោមផ្អែម ប្រភេទ ១ (type 1 diabetes) ទំនង ហាក់ដូចជា មាន ឆ្អឹង មិនសូវ ហាប់ ណែន ល្អ (lower bone density) ។​
​ការ សិក្សា បាន បង្ហាញ ថា មនុស្ស ដែល មាន ជំងឺ ទឹកនោមផ្អែម ប្រភេទ ១ មាន ឆ្អឹង មិនសូវ រឹង មាំ និង ការ បង្កើត ឆ្អឹង ខ្សោយ ជាង ធម្មតា ។​
​លោក វេជ្ជបណ្ឌិត Beatrice Edwards បាន និយាយ ថា “ វា ហាក់ដូចជា កំរិត ជាតិ ស្ករ ខ្ពស់ នៅ ក្នុង ឈាម (high blood sugar) អាច កាត់ បន្ថយ ការ កកើត ឆ្អឹង អ ញ្ចឹ ង , គ្រាន់តែ ជាមួយនឹង steroids ប៉ុណ្ណោះ ” ។ ចាប់តាំងពី ជំងឺ ទឹកនោមផ្អែម ប្រភេទ ១ វិ វត្ត ពី កុមារភាព មក , នៅ ពេល ដែល ខ្លួន មនុស្ស នៅ តែ ដុះ ឆ្អឹង ង (building bone), អ្នកជំងឺ ទឹកនោមផ្អែម ប្រភេទ ១ មួយ ចំនួន មិន អាច នឹង មាន ឳ កាស ឈាន ទៅ ដល់ ការ លូតលាស់ របស់ ឆ្អឹង នៅ ដំណាក់កាល ចុង ក្រោយ ឡើយ មាន ន័យ ថា ឆ្អឹង មិន អាច ឈាន ទៅ ដល់ កំហាប់ ហាប់ ណែន ចុង ក្រោយ បាន នោះ ទេ ។​
​ទោះបីជា ទម្រង់ ឬ រូបរាង ឆ្អឹង មិនសូវ ជា តូច ជាង ធម្មតា ក៏ ដោយ , ក៏ អ្នកមាន ជំងឺ ទឹកនោមផ្អែម ប្រភេទ ១ និង ប្រភេទ ២ មានការ ប្រឈម មុខ ទៅ នឹង គ្រោះថ្នាក់ នៃ ការ បាក់បែក ឆ្អឹង ជាង មនុស្ស ធម្មតា ដែរ ។​

២. ជំងឺ លើ ស្បែក Lupus និង ជំងឺ រលាក សន្លាក់ឆ្អឹង​
​ក្មេង ជំទង់ ជនជាតិ អា មេ រិ ក ជិត ៣ លាន នាក់ អាច មាន ជំងឺ មួយ ក្នុង ចំណោម ជំងឺ លើ ស្បែក Lupus ឬ ជំងឺ រលាក សន្លាក់ឆ្អឹង ។ ជំងឺ ទាំង ពីរ នេះ គឺជា លក្ខណៈ ស៊ាំ ទៅ នឹង មេរោគ អ្វីមួយ (autoimmune conditions), ដែល ធ្វើ អោយ ខ្លួន មនុស្ស យើង វាយប្រហារ ទៅ លើ កោសិកា (cells) ឬ ជាលិកា (tissues) របស់ ខ្លួនឯង បណ្តាល អោយ ការ រលាក (inflammation) កើត មាន ឡើង ។​
​លោក Edwards បាន បន្ថែម ទៀត ថា ជំងឺ រលាក រ៉ាំរ៉ៃ (chronic inflammatory disease) អាច បង្កើន ការ ប្រឈម មុខ ទៅ នឹង ជំងឺ ពុក ឆ្អឹង (osteoporosis), ដោយសារ តែ វា ហាក់ដូច ឆា ប់ង្កើន អត្រា ការ ផ្លាស់ ប្តូរ ឆ្អឹង (bone turnover) ពេក ។ អ្នក ដែល មាន ជំងឺ ទាំង ពីរ ខាងលើ នេះ តែងតែ ប្រើប្រាស់ ថ្នាំ ពពួក corticosteroids ក្នុង រយៈពេល យូរអង្វែង ដើម្បី គ្រប់គ្រង រោគ សញ្ញា របស់ ពួក គេ ។ ការ ទទួលទាន ថ្នាំ steroids ក្នុង រយៈពេល មួយ ដ៏ យូរ ដូច ជា ថ្នាំ Prednisone អាច នាំ អោយ ការ ពុក ឆ្អឹង ( ដោយសារ តែ វា ទៅ បន្ថយ និង បង្អង់ ល្បឿន សកម្មភាព កោសិកា ក្នុង ការ បង្កបង្កើត ឆ្អឹង ) ។​

​ជំងឺ សើរ ស្បែក Lupus គឺជា បញ្ហា ពិស សេសមួយ ពីព្រោះ តែ វា និយម កើត លើ ស្ត្រី ដែល មាន អាយុ ចន្លោះ ពី ១៥ ទៅ ៤៥ ឆ្នាំ — ជា រឿយ ៗ អំឡុង ពេល ឆ្អឹង ឈប់ លូតលាស់ រហូត ដល់ អាយុ ៣០ ឆ្នាំ ។ លោក Edwards បាន បកស្រាយ ថា “ អ្វី ដែល រារាំង ដល់ ការ លូតលាស់ របស់ ឆ្អឹង អំឡុង ពេល នោះ គឺជា កត្តា ប្រឈម ទៅ នឹង ជំងឺ ពុក ឆ្អឹង ” ។​
៣. ជំងឺ Hyperthyroidism
​ជំងឺ Hyperthyroidism កើតឡើង នៅ ពេល ដែល ក្រ ពេញទី រ៉ូ អ៊ី ត (thyroid gland) ធ្វើ សកម្មភាព ច្រើន ពេក និង បញ្ចេញ អ័រម៉ូន លើស កំរិត ។ ក្រ ពេញទី រ៉ូ អ៊ី ត (thyroid gland) គឺជា ក្រពេញ តូច មួយ ដែល មាន រាងដូចជា មេអំបៅ (butterfly-shaped gland) ស្ថិត នៅ ខាងក្រោម ក (base of the neck) ។​

​ជំងឺ Hyperthyroidism បង្កើន ចំនួន វដ្ត នៃ ការ បណ្តុះ ឆ្អឹង ឡើង វិញ (bone-remodeling cycles) ។ ចាប់ពី អាយុ ៣០ ឆ្នាំ ឡើង ទៅ , សមត្ថភាព បណ្តុះ និង កែ លំអ ឆ្អឹង ត្រូវ បាន កាត់ បន្ថយ ។ អ្នក នឹង មានការ បាត់បង់ ឆ្អឹង ច្រើន ជាង ការ ដុះ ចេញ មក វិញ ។ នោះ មាន ន័យ ថា , ឆ្អឹង របស់ អ្នក កាន់តែ បាត់បង់ នៅ ពេល អ្នក ឆ្លងកាត់ វដ្ត នៃ ការ បណ្តុះ ឆ្អឹង កាន់តែ ញឹក ។​

៤. ជំងឺ . Celiac Disease
​វិបត្តិ ក្នុង ការ រំលាយ អាហារ (digestive disorders) ដូច ជា ជំងឺ ហ្ក្រ ន (Crohn’s disease) អាច បណ្តាល ឆ្អឹង ពុក បាន ។ មូលហេតុ អាច មក ពី ការ អា លែ ក ស៊ី (allergy) ទៅ នឹង ជាតិ ប្រូតេអ៊ីន (protein) ម្យ៉ាង ដែល គេ ហៅ ថា គ្លុ យ ធែ ន (gluten) ដែល មាននៅ ក្នុង ផលិត ផល ស្រូវ សាលី ។​
​ប្រសិនបើ គ្មាន ការ យកចិត្ត ដាក់ និង ព្យា ល បាល ទេ , celiac disease អាច បំផ្លាញ ទៅ ដល់ ប្រព័ន្ធ រំលាយ អាហារ និង ការ រំលាយ សារជាតិ ចិញ្ចឹម ផ្សេង ៗ បាន — ដោយ រួម បញ្ចូល ទាំង ជាតិ កាល់ស្យូម និង វីតាមីន D ដែល មាន សារៈសំខាន់ យ៉ាង ខ្លាំង សំរាប់ សុខភាព ឆ្អឹង របស់ មនុស្ស ។ ដូច្នេះ , ទោះបីជា អ្នក បាន ទទួលទាន ជាតិ កាល់ស្យូម និង វីតាមីន D គ្រប់គ្រាន់ ក៏ ដោយ , ប៉ុន្តែ ប្រសិនបើ អ្នកមាន ជំងឺ celiac disease ដែរ , នោះ អ្នក នឹង មិន អាច បាន ទទួល សារជាតិ ចិញ្ចឹម គ្រប់គ្រាន់ ទេ , ដែល ជា ហេតុ ធ្វើ អោយ ឆ្អឹង របស់ អ្នកមាន កំហាប់ តិច ។​

៥. ជំងឺហឺត​
​ជំងឺហឺត (asthma) មិន អាច បណ្តាល អោយ ឆ្អឹង ពុក បាន នោះ ទេ , ប៉ុន្តែ ថ្នាំ សំរាប់ ព្យាបាល វា ទៅ វិញ ទេ ដែល ជា អ្នក បំផ្លាញ ឆ្អឹង របស់ អ្នក ។ មនុស្ស ប្រហែលជា ២០ លាន នាក់ នៅ ក្នុង សហរដ្ឋ អា មេ រិច មាន ជំងឺហឺត រាប់ ប ញ្ជូ ល ទាំង ក្មេង ៗ ដែល មាន អាយុ ក្រោម ១៨ ឆ្នាំ (៩ លាន នាក់ ) ។​
​អ្នក ជំងឺហឺត តែងតែ ប្រើប្រាស់ ពពួក ថ្នាំ corticosteroids — ដូច ជា ថ្នាំ ឆ្ពុង ឬ ស្ប្រៃ បាញ់ ដើម្បី ជួយ សំរួល ដល់ ស្ថានភាព ជំងឺ របស់ ពួក គេ ។ អំឡុង ពេល ជំងឺហឺត ធ្វើទុក្ខ វា ជា រឿង ធម្មតា ហើយ ក្នុង ការ ទទួលទាន ថ្នាំ ដូច ជា Prednisone សំរាប់ រយៈពេល ខ្លី នោះ ។ វា ពិតជា មាន ប្រសិទ្ធិ ភាព ណាស់ ក្នុង ការ ជួយ បន្ធូរបន្ថយ ការ ដកដង្ហើម ខ្លី ៗ (shortness of breath) និង សំលេង ក្រេតក្រត (wheezing) ដែល បណ្តាល មក ពី ជំងឺហឺត ឬ ជំងឺ ហើម សួត (emphysema), ប៉ុន្តែ ថ្នាំ ទាំងនេះ ក៏ បាន ចូលរួម ក្នុង ការ ធ្វើ អោយ អ្នក ពុក ឆ្អឹង និង បាត់បង់ ឆ្អឹង របស់ អ្នកផង ដែរ ។​
​លោក វេជ្ជបណ្ឌិត Andrew Bunta មក ពី សាកលវិទ្យាល័យ វេជ្ជសាស្ត្រ Northwestern University Feinberg បាន មាន ប្រសាសន៍ ថា ៖ “ បន្ថែម ពីលើ នេះ , យុវជន ក្មេង ៗ ដែល មាន ជំងឺហឺត អាច នឹង មានការ លំបាក ក្នុង ការ ធ្វើ សកម្មភាព ផ្សេង ៗ ដែល មាន ន័យ ថា ពួក គេ មិន អាច ធ្វើ ចលនា ឬ ក៏ ហាត់ប្រាណ តាម ដែល ពួក គេ ចង់បាន ដើម្បី ជួយ បណ្តុះ ឆ្អឹង របស់ ពួក គេ បាន ឡើយ ” ។​

៦. ជំងឺ ក្រិន សរសៃឈាម (Multiple Sclerosis)
​ជំងឺហឺត (asthma) និង multiple sclerosis គឺជា ជំងឺ ពីរ ខុស ប្លែក ពី គ្នា , ប៉ុន្តែ វា មាន ភាព ប្រហាក់ប្រហែល គ្នា ត្រង់ ថា វា អាច ធ្វើ អោយ ឆ្អឹង ពុក បាន ។ អ្នក ដែល មាន ជំងឺ multiple sclerosis ក៏ ដូច ជា អ្នក ជំងឺហឺត ដែរ , គឺ ត្រូវ ទទួលទាន ថ្នាំ ពពួក steroid-based ដើម្បី គ្រប់ គ្រង់ ស្ថានភាព និង រោគ សញ្ញា របស់ ពួក គេ ( ថ្នាំ ពពួក steroids បណ្តាល អោយ មានការ បាត់បង់ ឆ្អឹង ) ។ ជំងឺ multiple sclerosis អាច ធ្វើ អោយ មនុស្ស គ្មាន តុល្យភាព និង មិន អាច ធ្វើ ចលនា ផ្សេង ៗ បាន , ជា ពិសេស លំបាក ក្នុង ការ ហាត់ប្រាណ ដើម្បី ជួយ ថែរក្សា និង បណ្តុះ ឆ្អឹង របស់ ពួក គេ ។​

​លោក Edwards នៅ តែ អះអាង ថា “ អ្វី ដែល បង្អាក់ សកម្មភាព ឬ សមត្ថភាព ក្នុង ការ ដើរ និង ធ្វើ ចលនា ផ្សេង ៗ គឺជា អ្នក ធ្វើ អោយ ឆ្អឹង របស់ អ្នក បាត់បង់ ” ។​

​ប្រ សិន អ្នក កំពុង ស្ថិត ក្នុង ចំនោម ស្ថានភាព ខាងលើ នេះ , តើ អ្នក អាច ការពារ ខ្លួន អ្នក ពី ការ ពុក ឆ្អឹង ដោយ វិធី ណា​? ជាបឋម , សូមកុំ ស្មាន គិត ថា វេជ្ជបណ្ឌិត របស់ អ្នក ពិតជា អាច មើលថែ រក្សា និង ការពារ រូប អ្នក បានអោយ សោះ !

​លោក Felicia Cosman, ជា វេជ្ជបណ្ឌិត និង ជា នាយក មជ្ឈមណ្ឌល ស្រាវជ្រាវ វេជ្ជសាស្ត្រ នៅ ក្នុង មន្ទីរពេទ្យ Helen Hayes Hospital ក្នុង រដ្ឋ New York បានអោយ ដឹង ថា ៖ “ នៅ ពេល ដែល អ្នកមាន បញ្ហា ជាមួយនឹង ជំងឺ multiple sclerosis, ជំងឺហឺត ឬ ជំងឺ lupus, អ្នក មិន ដែល គិតដល់ ផល ប៉ះពាល់ របស់ វា នោះ ទេ ។ តាម ពិត , វា អាច បណ្តាល អោយ មាន ជំងឺ ពុក ឆ្អឹង បាន ដោយ ងាយ ។ វា ជា រឿង មួយ គួរ អោយ ងាយ យល់ ណាស់ — យើង ដឹង ថា អ្នក ពិតជា មិន ចង់អោយ កើត មាន បញ្ហា ការ ពុក ឆ្អឹង បន្ថែម ទៅ លើ ជំងឺ ដែល អ្នក កំពុង កើតឡើង ហើយ នោះ ថែម មួយ កំរិត ទៀត ទេ ” ។​

​ដូច្នេះ ប្រសិនបើ វេជ្ជបណ្ឌិត ព្យាបាល ជំងឺ celiac disease ឬ ជំងឺ រលាក សន្លាក់ឆ្អឹង របស់ អ្នក មិន ទាន់ ធ្វើ អោយ អ្នកមាន បញ្ហា ឆ្អឹង ពុក ទេ , សូម ពិគ្រោះ – ពិភាក្សា អោយ បាន ច្បាស់លាស់ ជាមួយ ពួក គាត់ ។ យោង ទៅ តាម អាយុ និង ស្ថានភាព ជាក់ស្តែង របស់ អ្នក , អ្នក អាច មាន ជំរើស មួយ ចំនួន ដើម្បី ជួយ ការពារ រោគ សញ្ញា នៃ ជំងឺ ឆ្អឹង ពុក បាន ដូច ជា ៖

– ធ្វើតេស្ត ដើម្បី អោយ ដឹង ពី កំហាប់ ឆ្អឹង របស់ អ្នក (bone density test) ។ ជា ធម្មតា , គេ មិន ដែល ធ្វើតេស្ត នេះ ទៅ លើ ស្ត្រី ដែល មិន ទាន់ អស់ រដូវ នោះ ទេ , ប៉ុន្តែ ប្រសិនបើ អ្នក ស្ថិត ក្នុង លក្ខណៈ ណាមួយ នៃ ជំងឺ ខាងលើ នេះ , វា ចាំបាច់ ណាស់ សំរាប់ អ្នក ដើម្បី ធ្វើការ ត្រួតពិនិត្យ និង ព្យាបាល ការ បាត់បង់ ឆ្អឹង របស់ អ្នក ។​

– ជំរុញ និង បន្ថែម ការ ទទួលទាន វីតាមីន D និង កាល់ស្យូម (calcium) នៅ ក្នុង របប ចំណីអាហារ របស់ អ្នក ។ លោក Edwards បាន ផ្តល់ ជា អនុសាសន៍ ថា មនុស្ស ដែល មាន បញ្ហា ខាងលើ នេះ គួរតែ បរិភោគ ៖

– កាល់ស្យូម ក្នុង បរិមាណ យ៉ាង ហោច ណាស់ ពី ១០០០ ទៅ ១៥០០ មី លី ក្រាម ក្នុង មួយ ថ្ងៃ​
– វីតាមីន D ពី ៤០០ ទៅ ៦០០ IU ក្នុង មួយ ថ្ងៃ ។​
– ទទួលទាន អាហារ ដែល មាន ជាតិ ខ្លាញ់ តិច (low-fat dairy)
– បរិភោគ អាហារ ណា ដែល ធ្វើ អោយ សុខភាព ឆ្អឹង កាន់តែ រឹង មាំ ថែម ទៀត ៕​