ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ដើម្បី​បានដឹង​ពី​ប្រវត្តិ​នៃ​ការកកើត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា សូម​ឲ្យ​អ្នកនយោបាយ​ក៏ដូចជា​ប្រជាជន​ទាំងអស់​អាន​ឡើងវិញ​នូវ​សារ​របស់ ស​ម្តេ​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុងខួប​លើក​ទី​២០​ឆ្នាំ​នៃ​ការធ្វើសមាហរណកម្ម​នៅ​តំបន់​ប៉ៃលិននិង​ខួបលើក​ទី​២៥​ឆ្នាំ​នៃ​កិច្ច ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីសដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១៩ តុលា ២០១៦ នៅ​តំបន់​ប៉ែ​លិ​ន​។
សង្ឃឹមថា​អ្នកនយោបាយ​ក៏ដូចជា​ប្រជាជន​ទាំងអស់​បន្ទាប់ពី​បាន​អានសារនេះ​ហើយ​ធ្វើ​ការវិនិច្ឆ័យ​និង​បក​ស្រាយ​នូវ​ខ្លឹមសារ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ​ឲ្យ​បានច្បាស់លាស់​ជាជាង​ការប្រើប្រាស់​នូវ​បញ្ហា​ទាំងអស់នេះ​ធ្វើ​ជាការ​កេងចំណេញ​ខាង​នយោបាយ​ដោយ​ខ្វះ​ការទទួលខុសត្រូវ​រហូត​ទៅដល់​មា នការ​ក្លែងបន្លំ​នូវ​ខ្លឹមសារ​នៃកិច្ចព្រមព្រៀង​ប៉ារីស​ដែល ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ប៉ារីស​នោះ​បាននិងកំពុង​ក្ក្លាយខ្លួទៅជា​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួចស្រេច​ទៅហើយ ។

ខាងក្រោម​នេះ​ជា​សារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៖

​មុន​ចូលដល់​កម្មវិធី​នៃ​ការ​សំណេះសំណាល អនុញ្ញាតអោយ​ខ្ញុំ​យក​ឱកាស​នេះ ដើម្បី​ថ្លែង​សារ​បន្ត​ផ្ទាល់​ចេញពី​ទី​រួម​ខេត្ត​ប៉ៃលិន ដើម្បី​ឧ​ទិ្ទ​ស​ទៅដល់​ខួប ២០ ឆ្នាំ​នៃ​សមា​ហរ​ណ កម្ម​តំបន់​ប៉ៃលិន​ក៏ដូចជា​ខួប​លើក​ទី​២៥​នៃ​ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ។ ខ្ញុំព្រះករុណាខ្ញុំ សូម​យក​ឱកាស​នេះ ថ្លែង​ជូនទៅ​កាន់​ព្រះតេជព្រះគុណ​ព្រះសង្ឃ គ្រប់​ព្រះអង្គ​នៅ​ទូទាំងប្រទេស ក៏ដូចជា​បងប្អូន​ខ្មែរ​ដែល​រស់នៅក្នុង​និង​នៅក្រៅ​ប្រទេស​ទាំងអស់​អោយ​បាន​ជ្រាបថា​នៅ​ថ្ងៃទី ២៣ ខែតុលា ខាងមុខនេះ​ព្រះរាជាណាចក្រ​កម្ពុជា របស់​យើង​នឹងត្រូវ​ធ្វើ​ខួប​អនុស្សាវរីយ៍​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​

​​ខ្ញុំព្រះករុណាខ្ញុំ​ចង់​បញ្ជាក់ជូន​ព្រះតេជព្រះគុណ​ក៏ដូចជា​បងប្អូន​ជនរួមជាតិ​អោយបាន​ជ្រាបថា​អ្វីដែល​កិច្ចព្រមព្រៀង​ប៉ារីស​ចង់បាន​ប៉ុន្តែ​អ៊ុនតាក់​(UNTAC)​មិនអាច​ធ្វើបាន​នោះ គឺ​នៅត្រង់ថា​អ៊ុនតាក់​បាន​ប្រើប្រាស់​ថវិកា​ចំនួន​ជាង ២.០០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ជាមួយនឹង​កម្លាំង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុន្តែ ពេល​អ៊ុនតាក់​ដក​ត្រឡប់​ចេញពី​កម្ពុជា​ទៅវិញ​គឺ​បន្សល់​ទុកអោយ​កម្ពុជា​នៅ​ជា​ប្រទេ សមួយ​ដែលមាន​តំបន់​ត្រួតត្រា​ពីរ​និង​រដ្ឋាភិបាល​ពីរ​ហើយ​ធ្វើសង្គ្រាម​ប្រឆាំង​គ្នា​មិនចេះចប់​។​

​តំបន់​ប៉ៃលិន​នេះ​និង​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ស្ទើរតែ​ជាទូទៅ និង​មួយ​ភាគ​នៃ​ផ្ទៃក្នុង​ប្រទេស​នៅ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​នៃ​អង្គការ​ចាត់តាំង​ខាង​នយោបាយ​និង​យោធា របស់​កម្ពុជា​ប្រជាធិបតេយ្យ​នៅឡើយ ។ ក្នុងស្ថានភាព​បែបនេះ​ប្រទេស​កម្ពុជា​យើង​ក្នុងដំណាក់កាល​នោះ​សម្រាប់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​សម្រេចបាន​ត្រឹមតែ​ភាគី ៣​ក្នុង​ចំ ណោម​ភាគី ៤ ចូលរួម​ប៉ុណ្ណោះ​ប៉ុន្តែ​ភាគី​ដែល​មិន​ចូលរួម​ដែល​ដឹកនាំ​ដោយ ប៉ុល ពត និង តា ម៉ុក និង​មេដឹកនាំ​មួយចំនួន​ផ្សេងទៀត​នៅ​បន្តធ្វើ​សង្គ្រាម​នៅឡើយ​។​

​ដោយហេតុ​ផល​ថា​យើង​ជា​ជនជាតិខ្មែរ​ត្រូវការ​នូវ​សន្តិភាព​ខ្ញុំព្រះករុណាខ្ញុំ​បាន​ផ្ដួចផ្ដើម​គំនិត​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ​ដើម្បី​បញ្ចប់​នូវ​សង្គ្ រាម​ដ៏​រ៉ាំរ៉ៃ​នេះ​។ ខ្លឹមសារ​ស្នូល នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ រួមមាន​៣​ចំណុច​ដែល​ខ្ញុំព្រះករុណាខ្ញុំ​សូមបញ្ជាក់ ចេញពី​ទី​រួម​ខេត្ត​ប៉ៃលិន ដែលជា​តំបន់​បះបោរ​ក្នុងដំណាក់កាល​ដំបូង​ហើយ​ដំណាក់កាល​ដ៏​សំខាន់ មួយ​ដែល​រួម​ជាមួយនឹង​កម្លាំង​នៅ​ម៉ាឡៃ​ដើម្បី​ធ្វើការ​បះបោរ​ក្នុងដំណាក់កាល​នោះ​។ នយោបាយ​ឈ្នះ​-​ឈ្នះ រួមមាន​៖​ទី ១ ធានា​អាយុជីវិត និង​រូប​កាយ​របស់​អ្នក​ដែល​បាន​ផ្ដាច់ ខ្លួន​ចេញពី​ខ្មែរក្រហម​។ ទី ២ ធានា​រក្សា​នូវ​អាជីព និង​មុខរបរ​។ ទី ៣ រក្សា​នូវ​កម្មសិទ្ធិ​លើ​ទ្រព្យសម្បត្តិ​ទាំង​អចលនទ្រព្យ​និង​ចលនទ្រព្យ​។​

​ស្ថានភាព​បែបនេះ វា​គាប់​ជួប​ណាស់ ដែល​ថ្ងៃនេះ​ខ្ញុំព្រះករុណាខ្ញុំ​បានធ្វើ​ដំណើរ​មកកាន់​ភា​គ​ពាយព្យ​របស់​ប្រទេស ដើម្បី​សាកសួរ​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត ដែល​ក្នុងនោះ ថ្ងៃនេះ​បានធ្វើ​ដំណើរ​ឆ្លងកាត់ … តំបន់​អតីត​សមរភូមិ ដែល​កាលពី ២០ ឆ្នាំមុន បាន​បះបោរ​នៅ​តំបន់​ប៉ៃលិន​នេះ នៅ​កងពល ៤១៥ ដែល​ដឹកនាំ​ដោយ អ៊ី ឈាន និង​កងពល ៤៥០ ដែល​ដឹកនាំ​ដោយ​លោក សុខ ភាព ។ ពី​កម្លាំង​តូច​នៃ​ការបះបោរ ដោយមាន​ការ​ចល នា​ត្រឹមត្រូវ​ពី​សំណាក់​ខ្ញុំព្រះករុណាខ្ញុំ ដែល​ដាក់ចេញ និង​ដឹកនាំ​ផ្ទាល់​នយោបាយ ឈ្នះ​-​ឈ្នះ​នេះ ក៏បាន​សម្រេច​ចេញ​ជា​រូបរាង​ឡើង​នូវ​សន្តិភាព​ពិតប្រាកដ​មួយ ដែល​ខ្មែរ​ទាំងអស់​គ្មាន​អ្នកឈ្នះ ហើយ​គ្មាន​អ្នកចាញ់ ក៏ប៉ុន្តែ​យើង​បានឈ្នះ​ទាំងអស់គ្នា​។​

​ឥឡូវ​ខួប ២០ ឆ្នាំ បានផ្តល់​ឲ្យ​ឃើញ​ពិតប្រាកដ​នូវ​ស្ថានភាព​ដែលថា​យើង​បាននិងកំពុង​ប្រែក្លាយ អតីត​តំបន់​សមរភូមិ​ទាំងអស់​ឲ្យ​ទៅជា​ទីផ្សារ​និង​តំបន់​អភិវឌ្ឍ​។​លើ​កំណាត់​ផ្លូវ ជាង ២០០ គីឡូម៉ែត្រ​នេះ​ខ្ញុំព្រះករុណាខ្ញុំ​បានឃើញ​នូវ​ការផ្លាស់ប្តូរ​ទាំងស្រុង​ពី​សង្គ្រាម​បែកបាក់​ប្រយុទ្ធ​បង្ហូរឈាម​ទៅជា​ទីកន្លែង​ដែលមាន​ការអភិវឌ្ឍ​។​នោះ​ហើយ​ជា​សមិទ្ធផល ដែល​កម្ពុជា​ស្វែងរក​ដោយ​ខ្លួនឯង​បន្ទាប់ពី​កិច្ចព្រមព្រៀង​ប៉ារីស ។យើង​មិន​ភ្លេច​ពី​កិច្ចព្រម ព្រៀង​ប៉ារីស​នោះទេ​ក៏ប៉ុន្តែ​ខ្ញុំព្រះករុណាខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​ទូល​ប្រគេន​ចំពោះ​ព្រះ តេជ​ព្រះ​គុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង បងប្អូន​ជនរួមជាតិ​នៅ​ទូទាំងប្រទេស​ថា​ប្រសិនបើ​គ្មាន​ការចរចា ២ ធ្នូ ១៩៨៧ ដែល​ហៅថា​ការចរចា សីហនុ​-​ហ៊ុន សែន​និង​បន្ទាប់មក ទៀត​ការចរចា​លើក​ទី ២ នៅ​ខែ មករា ឆ្នាំ ១៩៨៨ រវាង សីហនុ​-​ហ៊ុន សែន ទេនោះ គឺ​ពិតជា​មិនមាន​នូវ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នោះទេ​។​

​សង្ឃឹមថា​អ្នកនយោបាយ​ទាំងឡាយ​បកស្រាយ​នូវ​ព្រឹត្តិការណ៍​នេះ​ឲ្យ​បានច្បាស់លាស់​ជាជាង​ការប្រើប្រាស់​នូវ​បញ្ហា​ទាំងអស់នេះ​ធ្វើជា​ការ​កេងចំណេញ​ខាង​នយោបាយ​ដោយ ខ្វះ​ការទទួលខុសត្រូវ​រហូត​ទៅដល់​មានការ​ក្លែងបន្លំ​នូវ​ខ្លឹមសារ​នូវ​កិច្ចព្រមព្រៀង​ប៉ារីស​ដែល​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ប៉ារីស​នោះ​បាននិងកំពុង​ក្លាយខ្លួន​ទ​ជា​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រា ជាណា​ចក្រ​កម្ពុជា​រួចស្រេច​ទៅហើយ ។ ខ្ញុំព្រះករុណាខ្ញុំ​ជឿជាក់ថា​អ្វីដែល​យើង​បានសម្រេច​តាំង ពី​ការចាប់ផ្តើម​ការចរចា​សីហនុ​-​ហ៊ុន សែន ២ ធ្នូ ១៩៨៧ យើង​បាន​ឈាន​ជា​បណ្តើរៗ​ពី​វេទិកា ហ៊ុន សែន ទៅជា​វេទិកា​ដែលមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដែល​ក្នុងនោះ​មាន​ទាំង​ការប្រជុំ​ក្រៅផ្លូវការ​ហ្សា​កាតា​ទី ១, ទី ២ ឬ​ដែល​ហៅថា JIM-I និង JIM-II ការប្រជុំ​នានា​រហូតដល់​សន្និសីទ​ដទៃទៀត​ស្តីពី​កម្ពុជា​នៅ​ប្រទេស​បារាំង​ដែល​ខ្ញុំព្រះករុណា​ខ្ញុំបាទ​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​តួអង្គ ២ នាក់ គឺ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​ដែល​ព្រះអង្គ​បាន​ចូល​ទីវ​ង្គ​ត​ហើយ​។​

… អ្វីដែល​សំខាន់​ជាង​នោះ​នៅត្រង់ថា​បន្ទាប់ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​បានបញ្ចប់​ដោយ​ការដកចេញ​របស់​អ៊ុនតាក់​កម្ពុជា​បាន​បន្ត​ស្ថិតក្នុង​សង្គ្រាម​មិន​ចប់​ហើយពី​ប្រទេស កម្ពុ​ជាមួយ​ដែលមាន​តំបន់​ត្រួតត្រា ៤ បាន​ទុក​កម្ពុជា​អោយនៅ​ជា​ប្រទេស​មានការ​ត្រួតត្រា ២ ម្ខាង​គឺ​រាជរដ្ឋាភិ បាល​និង​ម្ខាង​ទៀត​ដែល​គ្រប់គ្រង​ដោយ​កម្ពុជា​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​កូន​ខ្មែរ​ទាំងអស់​បាន​ងើបឈរ​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​របស់ខ្លួន​ហើយ​យើង​ជា​អ្នក​ជំនាន់​ថ្មី​ជំនាន់​ក្រោយ​ត្រូវ​ស្រាយ​នូវ​ចំណង​ដែល​អ្នក​ជាន់​ដើម​បាន​ចង​។ ចំណុច​នេះ​ខ្ញុំព្រះករុណាខ្ញុំ​បានប្រកាស​នៅ​ប៉ៃលិន​នា​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ​១៩៩៦ និង​ទីកន្លែង​ដទៃទៀត​ដូចជា​សំឡូត កំរៀង ភ្នំ​ព្រឹក្ស សំពៅ​លូន និង​តំបន់​ម៉ាឡៃ​និង​តំបន់​ដែល​ធ្វើ សមាហរណកម្ម​ដទៃទៀត​។​

​ហ៊ុន សែន​និង​មេដឹកនាំ​ផ្តាច់ខ្លួន​ទាំងឡាយ​មិនមែនជា​អ្នកទទួលខុសត្រូវ​ទៅលើ​ការបង្កើត​សង្គ្រាម​នេះ​ទេ​តែ​សង្គ្រាម​នេះ​ត្រូវបាន​កកើតឡើង​ដោយ​អ្នក​ជំនាន់​មុន​ប៉ុន្តែ​អ្នក​ជំនាន់ ក្រោយ​ទទួលបន្ទុក​ដោះស្រាយ​។​យើង​ពេញចិត្ត​នឹងធ្វើ​កិច្ចការ​នេះ​។ ឥឡូវ​ជីវភាព​របស់​ប្រជាជន​យើង​បានប្រែក្លាយ​ពី​សង្គ្រាម​មកកាន់​សន្តិភាព​ប្រែក្លាយ​ពី​ការប្រយុទ្ធ​ទៅជា​ការ អភិវឌ្ឍ​ដែល​មកដល់ពេលនេះ​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​រួច​រួមមាន ស្រុក​ម៉ាឡៃ របស់​ខេត្តបន្ទាយមានជ័យ ស្រុក​ភ្នំ​ព្រឹក្ស សំពៅ​លូន កំរៀង​រហូតមក ដល់​ប៉ៃលិន​នេះ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​ហាក់ដូច​ជាមាន​ការរីក​រាយ​ខ្លាំងណាស់ ជាមួយនឹង​សមិទ្ធផល​ដែល​ពួកគាត់​បានទទួល​។​

​ខ្ញុំ​ក៏បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិ​ការរៀបចំ​ភូមិសាស្ត្រ​សិក្សា​និង​ផ្តល់នូវ​អគារសិក្សា​សម្រាប់​ប្រជាជន​នៅ​ខេត្ត​ទាំងនេះ នៅក្នុង​ថ្ងៃនេះ … បើ​យោងទៅលើ​ចម្ងាយ​ផ្លូវ និង​ផ្លូវ​ដ៏​ល្អ​នេះ (​វា​)​មិនជា​ឆ្ងាយ​ពេក​ទេ​ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាពិសេស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មានការ​ចាំបាច់​មាន​តម្រូវ ការ​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​ទាក់ទង​ទៅនឹង​វិស័យ​អប់រំ​ដែល​ខ្ញុំ ព្រះករុណា​ខ្ញុំ​ត្រូវ​ជូន​ពួកគាត់​។​មុន​នោះ​យើង​ក៏បានផ្តល់​ដូចគ្នា​នៅតាម​បណ្តោយ​ព្រំដែន​ដែលជា​តំបន់​អតីត​សមរភូមិ​ដែរនោះ​ដែលមាន​ខេត្តព្រះវិហារ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង លើក​នេះ​យើង​បានមក​ធ្វើ​កិច្ចការ​នៅ​ខេត្តបន្ទាយមាន ជ័យ ខេត្តបាត់ដំបង និង​ប៉ៃលិន​នេះ​តែម្តង​។​

​នេះហើយ​គឺជា​អ្វីដែល​ខ្ញុំព្រះករុណាខ្ញុំ​ចង់​ទូល​ប្រគេន​ចំពោះ​ព្រះតេជព្រះគុណ ព្រះសង្ឃ​និង​ថ្លែង​ជូនទៅ​កាន់​ជនរួមជាតិ អំពី​អនុស្សាវរីយ៍​នៃ​ខួប​លើក​ទី ២៥​នៃ​កិច្ចព្រមព្រៀង​ទី ក្រុងប៉ារីស ។ សូមបញ្ជាក់​ឡើងវិញ​ថាបើ​គ្មាន​ការចរចា​សីហនុ​-​ហ៊ុន សែន បើកផ្លូវ​ក្នុងដំណាក់កាល​ដំបូង​វា​ពិតជា​គ្មាន​កិច្ចព្រមព្រៀង​ប៉ារីស​នោះទេ ។ ទី ២​បើ​គ្មាន​នយោបាយ ឈ្នះ​-​ឈ្នះ​ដែល​ខ្ញុំព្រះករុណាខ្ញុំ​ដឹកនាំ​ដាក់ចេញ​និង​ដឹកនាំ​ហើយ​ដែលមាន​ការចូលរួម​គាំទ្រ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​និង​ប្រជាពលរដ្ឋ​របស់​យើង​វា​ក៏​គ្មាន​សុខសន្តិភាព​ដូច​ពេលនេះ​ដែរ ។ សង្ឃឹមថា​អ្នកនយោបាយ​ក៏ដូចជា​ប្រជាជន​ទាំងអស់​វិនិច្ឆ័យ​ទៅលើ​សភាពការណ៍​ទាំងឡាយ​ដែល​បាននិងកំពុង​កើត​លើ​ទឹកដី​កម្ពុជា​៕​