គង់ ច័ន្ទ​ស្រីមុំ មុខ​ជំនួញ​កំពុង​ឡើង​កូត​រហូត​ដាក់លក់​ហ្វ្រេ​ន​ឆាយ បន្តទៀត​

2011
ចែករម្លែក

(​ភ្នំពេញ​៖)​តារា​សម្តែង លោក​គឹម សីហា និង អ្នកនាង គង់ ច័ន្ទ​ស្រីមុំ កំពុងតែ​កាក់កប​នឹង​មុខ​ជំនួញ បើកហាង​លក់​គ្រឿង​ថែរក្សា​ស​ម្ភ​ស្ស​ដែល​អាច​រក​ចំណូល​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយខែៗ​នោះ​ស្រាប់តែ ថ្មីៗ​នេះ ម្ចាស់​ហាង​ផលិតផល គ្រឿងសម្អាង​មួយគូរ​នេះ កំពុងតែ​ប្រកាស លក់​ហ្វ្រេ​ន​ឆាយ​( franchise ,​ការដាក់​លក់​សិទ្ធ​ចែកចាយ​)​បន្ត​របស់​ផលិតផល​គ្រឿងសំអាង MOMO BY SREYMOM និង​នៅក្រោម​ស្លាក​សញ្ញា MOMO នៃ​ក្រុមហ៊ុន SM GOODS (Cambodia).Co., LTD​។

​ដោយសារ​មានការ​និយម​គាំទ្រ​របស់​អតិថិជន​ជាច្រើន​ទូទាំងប្រទេស​ទាំង​ក្រុងភ្នំពេញ និង តាម​បណ្តាល​ខេត្ត​នាៗ ហើយ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សេវាកម្ម​ក្នុងការ​ចែកចាយ​ផលិតផល​របស់ MOMO ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដល់​អតិថិជន​ទូទាំងប្រទេស​កម្ពុជា MOMO BY SREYMOM ត្រូវបាន​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ ថ្លែងថា កន្លងមក​មាន​អ្នកទិញ​ដុំ​ដូច​បាន​ប្រាប់​ពី​ខាងលើ ប៉ុន្តែ​ត្រូវបាន​ពួក​ខ្ញុំ​មិន​ព្រម​លក់​ជូន ដូច្នេះ​ក្រោយពី​ពិចារណា គឺ​ពួក​ខ្ញុំ​មានតែ​លក់ សិទ្ធ​ចែកចាយ​លក់​ផលិតផល​ផ្តាច់មុខ​បន្ត (franchise) ទៅតាម​បណ្តា​ខេត្ត និង​ក្នុង​ក្រុងភ្នំពេញ​ទើប​អាច​រក្សាបាន​នូវ​សេវាកម្ម និង​គុណភាព​របស់​ផលិតផល ។​

​គង់ ច័ន្ទ​ស្រីមុំ បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​ការ​មាន​ទំនុកចិត្ត​របស់​អតិថិជន​មកលើ ផលិតផល​របស់ MOMO ពីព្រោះ​ផលិតផល​ជាច្រើន​មុខ​ដែល​បាន​ដាក់លក់ សុទ្ធសឹងតែ​ឆ្លងកាត់​គ្រប់​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ពី​ក្រសួងសុខាភិបាល ដូច្នេះហើយ​ទើប MOMO មិន​ផ្តល់​ឬ​អនុញ្ញាតិ​ដល់​អ្នកទិញ​ដុំ ដើម្បី​យកទៅលក់​បន្ត ដោយ​មិនបាន​លក់​សិទ្ធ​ចែកចាយ​បន្ត (franchise) គឺ​ជៀសវាង​ការ​ក្លែងបន្លំ ផលិតផល​ណាមួយ​កើតឡើង​។​

​ស្រីមុំ បាន​បន្ថែមទៀតថា ជាក់ស្តែង​កាលពី​ថ្ងៃទី​១៧ ខែកក្កដា មាន​អតិថិជន នៅ​ក្រុង​សៀមរាប បាន​ទិញ​សិទ្ធិ​ចែកចាយ​បន្ត​នូវ​ផលិតផល​គ្រឿងសំអាង MOMO BY SREYMOM ដើម្បី​លក់​បន្ត​ក្នុង ក្រុង​សៀមរាប ក្រោយ​ពេលដែល​អតិថិជន​រូបនេះ ជា​អ្នកប្រើប្រាស់​និង​ដឹង​ពី​គុណភាព​នៃ​លិ​ត​ផល នេះ​កន្លងមក​។

​សូម​រំលឹកថា ផលិតផល​គ្រឿងសំអាង MOMO BY SREYMOM បាន​ប្រើប្រាស់​វត្ថុធាតុដើម​ពី ប្រទេស​ជប៉ុន និង​មានការ​វេច​ខ្ចប់​នៅ​ប្រទេស​ថៃ ហើយ​បាន​នាំចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន SM GOODS (CAMBODIA).Co.,Ltd កាលពី​អំឡុង​ឆ្នាំ ២០១៣ ហើយ​សម្ពោធ​ដាក់លក់​ជា​ផ្លូវ ការ​កាលពី​ថ្ងៃទី​១៤ កុម្ភៈ ២០១៧៕ ដោយ: បញ្ញាសាស្ត្រ

តារា​សម្តែង​លោក គឹម សីហា និង តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ
អតិថិជន​តំបូង​គេ​ដែល​បាន​ទិញ​សិទ្ធ​ចែកចាយ​បន្ត​ផលិតផល​គ្រឿងសម្អាង MOMO BYSREYMOM (​រូប​-​ពាក់អាវ​យឺត​ស​)​។​

ទីតាំងផ្សាយពាណិជ្ជកម្ម