ក្រសួង​ធនធានទឹក ជូនដំណឹង​អំពី ការមកដល់​របស់​បាតុភូត​ថ្មី​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៥ ខែតុលា បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ​ថាៈ សម្ពាធ​ទាប​សកម្ម​មួយ បាននិងកំពុង​ស្ថិត នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​តាម​ការ​ព្យាករ នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ សម្ពាធ​ទាប​សកម្ម​នេះ នឹង​វិ​វត្ត​ជា​បន្តបន្ទាប់ ទៅជា​វិ​សម្ពាធ ឬ​កូន​ព្យុះ ដោយ​ធ្វើដំណើរ ចូលដល់ លើ​ភាគខាងត្បូង​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១​។ បាតុភូត​ខាងលើនេះ នឹង​ថមថយ​ឥទ្ធិពល មកជា​សម្ពាធ​ទាប នៅពេល​ដើរចូល​មកដល់ លើ​ភាគខាងត្បូង ប្រទេស​កម្ពុជា​។​