ដោយៈ​សុផល​/ភ្នំពេញ​៖ PropertyGuru​ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អចលនទ្រព្យ​ឈាន មុខ​គេ​ប្រចាំ​នៅ​អាស៊ីអាគ្នេយ៍​បាន​នឹង​កំពុង​ប្រកាស​ពី​ការដាក់ចេញ​នូវ​វេទិកា​បច្ចេកវិទ្យា និង​គំនិត​ឈានមុខ​គេ​តាម​ប្រព័ន្ធ​អន​ឡាញ​ជំនាន់​ទី​ពីរ​របស់ខ្លួន គឺ​កិច្ចប្រជុំ​កំពូល​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​នៅ​តំបន់​អាស៊ី​។​

​ដោយ​ប្រមូលផ្តុំ​នូវ​គំនិតល្អ​បំផុតអ្នកដឹកនាំ​ធុរកិច្ចនិង​អ្នកធ្វើ​ការសម្រេច​កម្រិត​កំពូលៗ​នៅក្នុង​វិស័យ​អចលនទ្រព្យ និង បច្ចេកវិទ្យា​ កិច្ចប្រជុំ​កំពូល​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​នៅ​តំបន់​អាស៊ី​នេះ ពោលគឺ​វេទិកា​តាម​ប្រព័ន្ធ​អន​ឡាញ​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ពុធ​ទី​៨ ខែធ្នូ ឆ្នាំ​២០២១​ខាងមុខនេះ​នៅលើ​គេហទំព័រ asiarealestatesummit.com ដោយមាន​មុខងារ​អន្តរ​កម្ម ដូចជា​ការជជែក​ផ្ទាល់ (live chat) ស្តង់​អន​ឡាញ (virtual booths) និង​ការចាក់​បញ្ជី playlist តាម​តម្រូវការ​បន្ទាប់​ពីថ្ងៃ​បើក​ដំណើរការ​រហូតដល់​ថ្ងៃ​សៅរ៍ ទី​៨ ខែមករា ឆ្នាំ​២០២២​។ កិច្ចប្រជុំ​កំពូល​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​នឹង​បង្ហាញ​ជាពិសេស​នូវ​ចំណាប់អារម្មណ៍​ជាស​កល កិច្ចសន្ទនា​ពី​អ្នកជំនាញ​ជាច្រើន កិច្ច​សំណេះសំណាល​ក្រៅផ្លូវការ និង​កិច្ចពិភាក្សា​ជា​ក្រុម​ផងដែរ​។​
​ ​
​កិច្ចសន្ទនា​នៅ​ឆ្នាំនេះ​នឹង​ផ្តោត​ជា​ចម្បង​លើ​ប្រធានបទ “​បដិវត្តន៍​ទិន្នន័យ​” នៅក្នុង​វិស័យ​អចលនទ្រព្យ​ដោយមាន​ការពិភាក្សា​អំពី​និរន្តរភាពការចូល​ប្រើប្រាស់​ទិន្នន័យហិរញ្ញប្ប ទាន​បៃតងបច្ចេកវិទ្យា​វៃឆ្លាតនិង​ទីក្រុង​វៃឆ្លាតនិង​នវានុវត្តន៍​ពី​ចក្ខុវិស័យនិង​ការចាប់ផ្តើម​អាជីវកម្ម start-up​។​

ក្រោម​អធិបតីភាព​លោក Stephen Oehme នាយក​គ្រប់គ្រង​ក្រុមហ៊ុន Quantum Thailand Ltd និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Burj Khalifa Dubai កិច្ចប្រជុំ​កំពូល​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​អាស៊ី​៖ វេទិកា​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ឆ្នាំ​២០២១ ជា​វេទិកា​ដ៏​ធំ​មួយ​ដែល​នឹងមាន​ការចូលរួម​យ៉ាង​ច្រើន​ពី​សំណាក់​វាគ្មិន​ដ៏​ល្បីៗ​លំដាប់​អន្តរជាតិ​ដែលមាន​ជំនាញ​យ៉ាងច្បាស់​លាស់​លើ​ថាមពល​នៃ​វិទ្យា សាស្ត្រ​ទិន្នន័យ និង កម្មវិធី​ដែលមាន​ភាពបត់បែន​ជាច្រើន ជាពិសេស​នៅក្នុង​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​។​

​លោក​បណ្ឌិត William Thomas ដែលជា​នាយក​នៃ​បណ្តាញ​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​ជាន់ខ្ពស់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (The Economist Intelligence Corporate Network)​នឹង​បើក​កិច្ចពិភាក្សា​ជាមួយនឹង​ចំណាប់អារម្មណ៍​របស់​សេដ្ឋវិទូ​ស្តីពី​ការស្តារ​និង​ស្ថាបនា​សេដ្ឋកិច្ច​អាស៊ី​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​រា​តត្បា​ត​។លោកស្រីSusan Bennettដែលជា ​អ្នកនាំពាក្យ​ជើងចាស់​ប្រកបដោយ​ទេពកោសល្យ និង​មាន​ភាព​លេចធ្លោ​ក្នុងនាម​ជា​អ្នក នាំពាក្យ​ដំបូង​របស់ Siri នឹង​ថ្លែង​សុន្ទរកថា​អន្តរជាតិ​ស្តីអំពី “​ការ​ក្លាយខ្លួនជា​អ្នកនាំពាក្យ​របស់ A.I” ។ លោក Curtis S. Chin អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ធនាគារ​អភិឌ្ឍន៍​អាស៊ី បច្ចុប្បន្ន​ជាស​ហការី​ជាន់ខ្ពស់​ប្រចាំ​នៅ​តំបន់​អាស៊ី​នៃ​វិទ្យាស្ថាន Milken និង​ជា​ពិធីករ​ប្រចាំ កម្មវិធី “Asia Minute”នៅលើ​បណ្តាញ YouTubeនឹង​បង្ហាញ​ចំណាប់ អារម្ម ណ៍​ស្តីពី​គោលនយោបាយ បន្ទាប់មក​ចូលរួម​ក្នុង​កិច្ច​សំណេះសំណាល​ក្រៅផ្លូវការ​ដើម្បី​ពិភាក្សា​ពី​ភាព​ធន់​នៃ​ទីក្រុង​នៅ​អាស៊ី​។ ហើយ​លោក Ommid Saberi ដែលជា​អ្នកជំនាញ​លើ​វិស័យ​ឧស្សាហកម្ម​ជាន់ខ្ពស់​ផ្នែក​អាគារ​បៃតង​នៅ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (International Finance Corporation)​នឹងធ្វើ​បទ​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ធ​នា គារ​ពិភពលោក​ដើម្បី​ពិភាក្សា​អំពី​ស​ន្ទ​ស្សន៍​ភាព​ធន់​នៃ​អាគារ​ដែល​ទើបនឹង​ដាក់ឱ្យ​ដំណើរការ​នៅពេល​ថ្មីៗ​នេះ​។​

​ករណី​សិក្សា​មួយចំនួន​ក៏​នឹងមាន​លើក​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​កំពូល​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ រួមទាំង​ករណី​សិក្សា​មួយ​ធ្វើឡើង​ដោយ​លោក Kohei Kurihara សហ​ស្ថាបនិក​នៃ Privacy by Design Lab មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន ដែល​គាត់​នឹងធ្វើ​ការបំភ្លឺ​អំពី​បញ្ហា​ឯកជន​ភាពនិង​ក្រមសីលធម៌​។ លោក Patrick Keane ដែលជា​អ្នក​រចនា​ប្លង់​ដ៏​ល្បីឈ្មោះ និង​ជា​ស្ថាបនិក​បណ្តុំ​គម្រោង Enter នឹង​ធ្វើជា​វាគ្មិន​ក្រោម​ប្រធាន បទ“​យុគសម័យ 3D”ដើម្បី​បង្ហាញ​ពី​សម្ភារ​បោះពុម្ពនិង​គ្រឿង​បង្គុំ​ក្នុង​ទម្រង់​3D​និង​របៀប​ ដែល​ការអនុវត្ត​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ផ្នែក​ស្ថាបត្យកម្ម​នៅក្នុង​ការ​រចនា​ប្រកបដោយ​និរន្តរភាព​ដោយមាន​ជំនួយ​បច្ចេកវិទ្យា និង​ផ្អែក​តាម​ទិន្នន័យ​។ ហើយ​លោកស្រី Yasmin Rasyid ដែលជា​នាយក​ផ្នែក​និរន្តរភាព​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​នៅ​ក្រុមហ៊ុន Lendlease នឹងធ្វើ​បទ​បង្ហាញ​ពី​គម្រោង​The Exchange TRX របស់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ហើយក៏​នឹង​បង្ហាញ​ពី​ភាព​ស័ក្តិសម​របស់​គម្រោង​នោះ​នៅក្នុង​ក្របខណ្ឌ​និរន្តរភាព​ក្នុង តំបន់​ហិរញ្ញវត្ថុ​ថ្មី​បំផុត​របស់​ប្រទេស​ម៉ាឡេស៊ី​។​

​នៅក្នុង​កិច្ច​សំណេះសំណាល​ក្រៅផ្លូវការ​មួយ​ក្រោម​ប្រធានបទ “​ស្ត្រី​ជា​អ្នកដឹកនាំ និង​ជា​អ្នក​ស្ថាបនា (Women who lead and build) លោកស្រី Jean Jacqueline de Castro មក ពី​ប្រទេស​ហ្វីលីពីន ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ESCA Incorporated នឹងធ្វើ​កិច្ច សន្ទនា​មួយ​ជាមួយ​លោកស្រី Kotchakorn Voraakhom ដែលជា​នាយក​ប្រតិបត្តិ និង​ស្ថាបនិក​បណ្តាញ​ទីក្រុង Pourous City Network នៃ​ប្រទេស​ថៃ និង​ជា​ប្រធាន​ក្រុមការ ងារ​ទទួលបន្ទុក​ផ្នែក​ការ​បំរែបំរួល​នៃ​អាកាសធាតុសហព័ន្ធ​ស្ថាបត្យករ​ទេសភាព​អន្តរ ជាតិ​ពិភពលោក (IFLA ពិភពលោក​) អំពី​ឧបករណ៍​កែលម្អ​នគរូបនីយកម្ម និង​បរិស្ថាន​របស់​យើង​ដែលមាន​ស្រាប់​។ លោកស្រី Kotchakorn Voraakhom ដែល​ត្រូវបាន​ដាក់ បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ TIME100 បន្ទាប់​នៅ​ឆ្នាំ​២០១៩ នឹង​ក្លាយជា​ស្ត្រី​ដំបូង​គេ​ដែល​ទទួល​ពានរង្វាន់​ចក្ខុវិស័យ​ប្រចាំឆ្នាំ​របស់ PropertyGuru ដែលជា​ប្រធានបទ​ដ៏​លេចធ្លោ​មួយ​នៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​នា​ឆ្នាំនេះ​។​

​ព្រឹត្តិការណ៍​ដ៏​លេចធ្លោ​រយៈពេល​មួយថ្ងៃ​នៃ​កិច្ចប្រជុំ​កំពូល​អចលនទ្រព្យ PropertyGuru ប្រចាំ​អាស៊ី​ឆ្នាំ​២០២១៖ វេទិកា​តាម​ប្រព័ន្ធ​អន​ឡាញ​នឹង​បែងចែក​ជាការ​ផ្លាស់ប្តូរ​គំនិត​យោបល​គ្នា​ទៅវិញទៅមក​លើ​ទិដ្ឋភាព​ទិន្នន័យ ការចូល​ប្រើប្រាស់​ទិន្នន័យ ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​នវានុវត្តន៍​ទិន្នន័យ ហើយក៏​នឹងមាន​ការចូលរួម​ពី​សំណាក់​វាគ្មិន​ជំនាញៗ​ដូចជា​៖ លោក Ken Ip ស្ថាបនិក​សមាគម Asia MarTech Society និង​ជា​ប្រធាន​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី PropertyGuru (​ចិនដីគោក​) លោក Stuart Mendel នាយក​គ្រប់គ្រង និង​ជា​ប្រធាន​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​នៅ​ក្រុមហ៊ុន Lendlease ពិធីការនី Tina Ryan ជា​អ្នករៀបចំ​ព្រឹត្តិការណ៍​កិច្ចប្រជុំ​កំពូល​អចលនទ្រព្យ Property Guru ប្រចាំ​អាស៊ី ២០១៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ និង​លោក Masaya Fujisawa នាយករង​នៅ IHI ដែល​នឹង​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​តាំង​បង្ហាញ​បច្ចេកវិទ្យា​ចត​រថយន្ត​ដ៏​វៃឆ្លាត​។​

​លើសពីនេះ​ទៀត នឹងមាន​ការធ្វើ​បទ​បង្ហាញ​ផ្តាច់មុខ​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Property Guru Group រួមមាន​លោក Manav Kamboj ប្រធាន​មន្ត្រី​ផ្នែក​បច្ចេកវិទ្យា និង​ជា​ប្រធាន​ពានរង្វាន់​បច្ចេកវិទ្យា​នវានុវត្តន៍ លោក Jules Kay នាយក​គ្រប់គ្រង​ពានរង្វាន់​អចលន ទ្រព្យ PropertyGuru ប្រចាំ​អាស៊ី & កិច្ចប្រជុំ​កំពូល​អចលនទ្រព្យ លោកស្រី Mallika Gadepalli នាយក​ផ្នែក​យុទ្ធសាស្ត្រ​ដែល​នឹងចូលរួម​កិច្ច​សំណេះសំណាល​ក្រៅផ្លូវការ​ជាមួយ​លោក Curtis S. Chin នៅ​វិទ្យាស្ថាន Milken និង “GuruTalk” ដើម្បី​លើកកម្ពស់​តម្លាភាព និង​ភាព​វៃឆ្លាត​ទីផ្សារ​នៅក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ​អាស៊ី​ពី​លោក Hari V. Krishnan ដែលជា​នាយក​ប្រតិបត្តិ និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន PropertyGuru Group ។​

​សំបុត្រ​ចាប់ផ្តើម​ដាក់លក់​ហើយ​សំបុត្រ​ចូលរួម​កិច្ចប្រជុំ​កំពូល​អចលនទ្រព្យ​Property Guru​ប្រចាំ​អាស៊ី​តាម​វេទិកា​អន​ឡាញ​ចាប់ផ្តើម​ដាក់លក់​ឥឡូវ​នេះហើយ​ជាមួយនឹង​ការ ផ្តល់ជូន​ពិសេស​សម្រាប់​អ្នក​ចុះឈ្មោះ​មុនគេ​ហូត​ដល់​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០២១​និង​មាន ការ​បញ្ចុះតម្លៃ​ពិសេស​សម្រាប់​និស្សិត​ដែល​បង្ហាញ​អត្តសញ្ញាណ​ត្រឹមត្រូវ​របស់ខ្លួន​។​

​លេខ​កូដ​ដែល​ចូល​ប្រើប្រាស់​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​បើក​កិច្ចប្រជុំ​កំពូល​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២២​។ ដើម្បី​ទទួល បាន​សំបុត្រ​សូម​ចូលរួម សូម​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖ AsiaRealEstateSummit. com ។​

​កិច្ចប្រជុំ​កំពូល​អចលនទ្រព្យ PropertyGuru Asia ឆ្នាំ​២០២១៖ វេទិកា​តាម​ប្រព័ន្ធ​អន​ឡាញ​មានការ​ឧបត្ថម្ភ​គាំទ្រ​ពី​ដៃគូ​នវានុវត្តន៍​ថ្មី​គឺ IHI ដៃគូ​ទូរទស្សន៍​ខ្សែកាប​ផ្លូវការ History Channel ដៃគូ PR ផ្លូវការ Infinity Communications ដៃគូ​សប្បុរសធម៌​ផ្លូវការ Right To Play International ដៃគូ ESG ផ្លូវការ​គឺ​មូលនិធិ Baan Dek សមាគមន៍​ឧបត្ថម្ភ​គាំទ្រ​គឺ​សមាគមន៍ Asia MarTech Society និង​សេវា​ប្រឹក្សា និង​វិស្វកម្ម​អាគារ​បៃតង (Green Building Consulting and Engineering) និង​បណ្តា​ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចជា Oxford Business Group, Asia.Proptech, APAC CIO Outlook, Nikkei Asia និង PropertyGuru Property Report​។​

​ការចុះឈ្មោះ​ចូលរួម​ប្រកួត​ពានរង្វាន់​បច្ចេកវិទ្យា​ថ្មី​ចាប់ផ្តើម​បើកទទួល​ហើយ​ចាប់ផ្តើម​ពី​ខែកញ្ញា ឆ្នាំ​២០២១ តទៅ កិច្ចប្រជុំ​កំពូល​វិស័យ​អចលនទ្រព្យ PropertyGuru​ប្រចាំ​អាស៊ី​ក៏បាន​ចាប់ផ្តើម​ទទួល​ចុះឈ្មោះ​ចូលរួម​ពានរង្វាន់​នវានុវត្តន៍​បច្ចេកវិទ្យា​ប្រចាំឆ្នាំ​របស់ខ្លួន​ដែល​ត្រូវបាន​ផ្តល់ជូន​លើ​គំនិត​ផ្លាស់ប្តូរ​ហ្គេម​ដែលមាន​ឥទ្ធិពល​លើ​បច្ចេកវិទ្យា​Protech​ដោយមាន​ការចូលរួម​ពី​គណៈវិនិច្ឆ័យ​នៃ​ក្រុម​អ្នកជំនាញ​ឯករាជ្យ​លំដាប់​ពិភពលោក​ដែល​វាយតម្លៃ​លើ​របៀប​ដែល​បច្ចេកវិទ្យា ឬ​នវានុវត្តន៍​បច្ចេកវិទ្យា​អាច​ដោះស្រាយ​បញ្ហា ឬ​បញ្ហា​ចំពោះមុខ​នៅក្នុង​វិស័យ​អចលនទ្រព្យ​។ ពានរង្វាន់​នវានុវត្តន៍​បច្ចេកវិទ្យា​របស់ PropertyGuru ត្រូវបាន​ប្រគល់ជូន​ក្រុមហ៊ុន Rizome ក្នុង​ឆ្នាំ​២០២០ ដែល​បាន​ប្រើ​គ្រឿង​បង្គុំ​ធ្វើ​ពី​ឈើ​ឬ​ស្សី​មក​កែច្នៃ​ជា​វត្ថុធាតុដើម​ចម្បង​ក្នុងការ​សាងសង់​។ Sensgreen គឺជា​បច្ចេកវិទ្យា​ឧបករណ៍​ចាប់​សញ្ញា​ខាងក្នុង​ផ្ទះ​ខ្នាត​ធំ​ដើរ​ដោយ​AIpowered​ដែល​បាន​ដំណើរការ​នៅ​ប្រទេស​ទួរគី​និង​សិង្ហ​បុរី​ហើយ​ទទួលបាន​ពានរង្វាន់​កិត្តិយស​។ នៅ​ឆ្នាំ​២០១៨ Igloohome ដែលជា​ក្រុមហ៊ុន​បង្កើត​សោរ​ឆ្លាត​វៃ​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី បានឈ្នះ​ពានរង្វាន់​ដំបូង​។​

​បច្ចុប្បន្ន​ការទទួល​ពាក្យសុំ​ចូលរួម​ការប្រកួត​ប្រជែង​ពានរង្វាន់​នវានុវត្តន៍​បច្ចេកវិទ្យា PropertyGuru ឆ្នាំ​២០២១ នឹង​បើកទទួល​រហូតដល់​ថ្ងៃទី​៣១ ខែតុលា​៖ AsiaRealEstateSummit.com/award/

​កិច្ចប្រជុំ​កំពូល​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​អាស៊ី បាន​ប្រារព្ធ​ឡើង​នៅ​ខែ​មិថុនា ក្នុង​សិក្ខាសាលា​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ឆ្នាំនេះ​៖ កិច្ចពិភាក្សា​របស់​អ្នកជំនាញ​អំពី​ផលប៉ះពាល់​នៃ​ជម្ងឺ​រាតត្បាត​មកលើ​អ្នក​ជួល​ទីតាំង​លើ​វិស័យ​បម្រើ​សេវា​កម្ម​អាហារ​និង​ភេសជ្ជៈ​(F&B)​នៅក្នុង​វិស័យ​អចលនទ្រព្យ​លក់រាយ​ក៏ដូចជា​ការប្រើប្រាស់​បច្ចេក​វិទ្យា​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​និង​ប្រព័ន្ធ​បច្ចេកវិទ្យា ​Contactless​ដើម្បី​កាត់បន្ថយ​ការខាតបង់​លើ​វិស័យនេះ​។​ស៊េរី​នេះ​ក៏​រួមមាន​សិក្ខាសាលា​តាម​ប្រព័ន្ធ​អន​ឡាញ​លើ​ផ្នែក​ភស្តុភារ​និង​លក់រាយ​ផងដែរ​នៅក្នុង​ខែកញ្ញា​ដែល​បង្ហាញ​ពី​អង្គភាព​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​ជាន់ខ្ពស់​(The Economist Intelligence Unit) និង​ទស្សនាទាន​ថ្មី​នៃ​សិក្ខាសាលា​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​សហការ​រៀបចំ​ដោយ C9 Hotelworks’ Bill Barnett កាលពីដើម​ខែតុលា​។​

​កិច្ចប្រជុំ​កំពូល​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​អាស៊ី បាន​បោះពុម្ព​សៀវភៅ​ស​ឌីជីថល ARES Digital White Paper វ៉ុល​១ របស់ខ្លួន នៅ​ដើមខែ​កញ្ញា​ក្រោម​ចំណងជើង​ថា​“PropTech​និង​ន​វា​នុ​វត្ត​ជន​ប្រកបដោយ​ការទទួលខុសត្រូវ​”​ដោយ​ផ្តោតលើ​ប្រធាន​បទ​​សំខាន់ៗ​ដែល​បាន​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​កំពូល​ឆ្នាំ​២០២០​ដើម្បី​លើកទឹកចិត្ត​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ការធ្វើសកម្មភាព​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​របស់ខ្លួន​តាម​កា​រ​គ្រោងទុក និង​កសាង​ទីក្រុង​ដែលមាន​ផាសុខភាព​ល្អ និង​ឆ្លាត​វៃ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​កិច្ចប្រជុំ​កំពូល​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​អាស៊ី​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៥ ដែលមាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយបាន​ប្រមូលផ្តុំ​បុគ្គល​ដែលមាន​ឥទ្ធិពល​​​ជាច្រើន​នៅលើ​ពិភពលោក​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំនិង​ព្រឹត្តិការណ៍​ក្នុង​តំប​ន់​​​​របស់ខ្លួន​។ ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ កិច្ចប្រជុំ​កំពូល PropertyGuru ក៏មាន​មោទនភាព​ផងដែរ​ដែល​ឃើញ​មាន​សមាសភាព​ស្ត្រី៣០ភាគរយ​បាន​ចូលរួម​ក្នុង​បណ្តា​ញ​​ឬ​វាគ្មិន​មកពី​បណ្តាញ​ភេទ​ទី​បី LGBTQ៕Ph