គ.ជ.ប. បានឲ្យដឹងថា តាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំ សង្កាត់ គិតត្រឹមថ្ងៃទី២៤ ខែតុលានេះចំនួនភ្នាក់ងារគណបក្ស នយោបាយស្នើសុំសម្រាប់សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១សរុបមាន ចំនួន ៤.៧៤០ នាក់ ក្នុងនោះជាស្ត្រីមានចំនួន ១.២០៩ នាក់។ភ្នាក់ងារគណបក្សនយោបាយដែលត្រូវបានអនុញ្ញាត មាន៖គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ គណបក្សខ្មែរតែមួយ គណបក្សយុវជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច ៕