ភ្នំពេញៈ​ដោយ​អនុវត្តតាម​ការណែនាំ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ឃួ​ង ស្រេង ​អភិបាលរាជធានី​ភ្នំពេញនោះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោកឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ត្រៀមលក្ខណៈ រួចជាស្រេចទាំង​កម្លាំង មធ្យោបាយ សម្ភារៈ ត្រៀម​ចូលរួម ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​អាច​នឹងរង​គ្រោះ ដោយសារ​ទឹកជំនន់ តាម​បណ្តោយ​ស្ទឹង ព្រែក​ត្នោត ដោយសារ​កម្ពស់​ទឹក​ហក់​ឡើង​ខ្ពស់ ត្រៀម​ប្រកាសអាសន្ន ប្រកបដោយ​ស្មារតី​ម្ចាស់ការ​ខ្ពស់​។​
នៅ​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏បាន​ចាត់តាំង​ក្រុមការងារ​ចុះ​ត្រួត ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត ព្រមទាំង​សិក្សា​ភូមិសាស្ត្រ​ជាក់ស្តែង ដែល​អាច​នឹងរង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់ នៅក្នុង​ខណ្ឌដង្កោ ដើម្បី​ដាក់ចេញ​នូវ​ផែនការ​រំដោះ​និង​ជួយសង្គ្រោះ​ពលរដ្ឋ​បាន​ទាន់ពេលវេលា ក្នុងករណី​មាន​ទឹកជំនន់​មកដល់​៕សរន