រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យផ្លូវទឹក និងស្ថានភាពទឹក ស្ទឹងព្រែកត្នោត
ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី២៥ ខែតុលា នេះ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យផ្លូវទឹក និងស្ថានភាពទឹកនៅតាមសណ្តរស្ទឹងព្រែកត្នោត ដែលកំពុងយាយីពីជំនន់ទឹកភ្លៀង មកពីខេត្តកំពង់ស្ពឺ នៅភូមិសាស្ត្រ ខាងលិច រាជធានីភ្នំពេញ និងខេត្តកណ្តាល ។