ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ការ​ទាស់សម្តី​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ដោយសារតែ​ការយល់​ខុស​ដោយ​ប្រការ​ណាមួយ​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​ប្រកបការងារ​អ្វី​ចូរ​ក៏ដោយ ចូរ​កុំ​ហ្វេ​ស​ប្រហែស​ឱ្យសោះ​ពិសេស​អ្នក​ប្រកបការងារ​ទី​ខ្ពស់​ប្រយ័ត្ន​កើត​គ្រោះ​របូតដៃជើង​ដោយ​ប្រការ​ណាមួយ​។​
​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។
​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំឱ្យ​កើត​បញ្ហា​ចំពោះ​គ្នាច្រើន​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រេចចិត្ត​រឿង​សំខាន់​និង​រឿង​ធំដុំ​បាន​ពីព្រោះថា​ភាពជោគជ័យ​កំពុង​រង់ចាំ​នៅឡើយ​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយ​ត​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​គ្រាន់​ត្រជាក់ចិត្ត​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេល​ល្អ​ផងដែរ​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួល​ការគាបសង្កត់​ផ្លូវចិត្ត​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​បញ្ហា​តាម​យាយី​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ណ​យ​ទេ​៕

 

​ឆ្នាំថោះ​

 

​ថ្ងៃនេះ​ដួង​រាសី​ល្អជា​មធ្យម​។ ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​តស៊ូ​អត់ធ្មត់​ការងារ​បន្តិច​ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​ពិសេស​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​អ្វីមួយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូ​ផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដូច​សព្វមួយដង​។
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ទាស់ទែង​សម្តី​គ្នា​ច្រើនជាង​សព្វមួយដង​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួល​ការគាបសង្កត់​ផ្លូវចិត្ត​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​បញ្ហា​តាម​យាយី​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ណ​យ​ទេ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ចូរ​ចេះ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ពីព្រោះថា​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ជាង​សព្វមួយដង​។​រាល់​កិច្ចការងារ​លោកអ្នក​មិន​ថា​តូចធំ​ទេ​គឺ​តែង​ទទួលរង​ការគាបសង្កត់​ផ្លូវចិត្ត ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​បញ្ហា​តាម​យាយី​ជាង​សព្វមួយដង​។​មុននឹង​ចង់​ទិញ​របស់របរ ចង់​ផ្លាស់ប្តូរ​មុខរបរ​ត្រូវ​មើ​ក​មុខក្រោយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ណាស់​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ងាយ​កើតមាន​ជម្លោះ​វិវាទ​ពី​តូចតាច​រីក​ជាធំ ហើយ​អាច​កាត់ផ្តាច់​ចំណងស្នេហា​ជាមួយគ្នា​ផង​៕

​ឆ្នាំមមី

 

​រាសី​ល្អជា​មធ្យម​។​ក្នុងអំឡុង​ពេលនេះ​លោកអ្នក​មិនអាច​ធ្វើ​អ្វី​ដោយ​មិន​គិតគូរ​នោះឡើយ​ពីព្រោះថា​ផល​អាក្រក់ៗ​នោះ​តែងមាន​ជាប់​ជានិច្ច​។​ការប្រកប​ការងា​រវិ​ញ​ឃើញថា​ក្នុងថ្ងៃនេះ​សម្រាប់​ស្ត្រី មានការ​លូតលាស់​គួរសម តែ​លោកអ្នក​ក៏​ទទួល​ការ​រែកពន់​ការងារ​ក៏​ច្រើនជាង​មុន​ដែរ​។​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​
បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​វិញ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​តែ​ក៏​ងាយ​ថយក្រោយ​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​ជួប​ផលវិបាក​អ្វី​គឺ​តែងមាន​ក្រុមមនុស្ស​ត្រួសត្រាយ​ច​ង្អុ​រ​បង្ហាញ​ផ្លួ​វ​ដើរ​នាំឱ្យ​ចៀសផុត​ផល​លំបាក​ទាំងពួង​ផង​។​ការប្រកប​ការងារ​លោក​អ្នក​មិនមាន​អ្វី​ចូលមក​រារាំង​បិទបាំង​ច្រើន​ទ្បើ​យ ម្ល៉ោះហើយ​មាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា “ ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ ”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​អាចមាន​ដំណឹង​លេចឮ​មិន​ដូច្នេះ​យ៉ាងហោចណាស់​ក៏មាន​ក្រុមមនុស្ស​ចាប់អារម្មណ៍​ផងដែរ​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ផល​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​នាពេលនេះ​បើ​មាន​ក្រុមមនុស្ស​ជំពាក់​ប្រាក់កាស​ជា​ឱកាសល្អ​បំផុត​សម្រាប់​ការទារ​ព្រោះថា​អាច​សម្រេច​គាប់​បំណង​នោះ​ក៏មាន​ខ្ពស់​ណាស់​ផង​។​ក្នុងថ្ងៃនេះ​រាល់​សម្ពាធ​ទាំងឡាយ​បាន​ធូរស្បើយ ហើយ​បើ​លោកអ្នក​មានបំណង​ចង់​ធ្វើ​អ្វីមួយ​ក៏​ពេញដៃពេញជើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​មាន​ភាព​សុខដុម​ប្រពៃ​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​ទាំង​នៅផ្ទះ​សម្បែង ឬ ចេញ​ក្រៅ​ផ្ទះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​និង​សុ​វត្តិភាព​ផ្ទាល់ខ្លួន​។​ការប្រកប​ការងារ​អ្វីដែល​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​យក​ភាព​ត្រជាក់​ដាក់ខ្លួន បើ​ពុំនោះ​នឹង​កើតរឿង​ជម្លោះ​វិវាទ​ណាមួយ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ជាទី​កក់ក្តៅ និង មាន​ភាព​សុខដុម​ប្រពៃ​។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ ហើយ​ងាយ​មាន​ជម្លោះ​វិវាទ ដូចនេះ​គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​ឬ​រឹង​មានះ​ទើប​ប្រសើរ​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​ការប្រកប​ការងារ​លោក​អ្នក មិនត្រូវ​ទុកពេល​វេលា​ល្អ​ចោល​ដោយ​ឥតប្រយោជន៍​ឡើយ ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​ទទួលបាន​ផល​តិច​ទៅតាម​នោះដែរ​។​
​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ក៏​ផ្តល់​ផល​ល្អ​ប្រពៃ​ណាស់​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​ពេលនេះ​បើ​លោកអ្នក​ចង់​ចងស្ពានមេត្រី​ឬ​ចង់​ចូល​ស្តីដណ្តឹង​នរណាម្នាក់​ក៏​ជា​ពេលវេលា​មួយ​ល្អ​ដែរ​៕