​ប្រែ​សម្រួលៈ​វាសនា​៖ ការ​ធ្លាក់ភ្លៀង​ខ្លាំង​អូសបន្លាយ​ពេល​បង្ក​ការ​ជន់​លិច​នៅ​ផ្នែក​ជាច្រើន​នៅ​វៀតណាម​កណ្តាល​ដោយ​បាន​សម្លាប់​មនុស្ស​ម្នាក់​និង​បង្ខំ​អោយ​ជម្លៀស​មនុស្ស​រាប់ពាន់​នាក់​​នៅពេល​គេ​រំពឹងថា​នឹង​មាន​ការ​ធ្លាក់​ភ្លៀង​ច្រើន​ទៀត​។​

​រូបភាព​ក្នុង​ទូរទស្សន៍​រដ្ឋ​បានបង្ហាញ​ប្រជាជន​រើ​របស់របរ​និង​គ្រឿង​សង្ហា​រឹម​ចេញពីផ្ទះ​ដែល​ជន់​លិច​នៅ​ក្នុង​ខេត្ត​ក្វាង​ណា​ម ខណៈ​ទឹក​ហូរ​ចេញពី​របង​ផ្ទះ​ដែល​បាក់​មួយ​។​

​នៅក្នុង​ខេត្ត​ក្វាង​ង៉ាយ មនុស្ស​ប្រមាណ​៤.៥០០​នាក់​ត្រូវ​ជម្លៀស​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​កាលពី​ចុង​សប្តាហ៍​នៅពេល​ក្មេងៗ​ជិះ​ក្បូន​និង​ខ្លះ​រុញ​ទោចក្រយានយន្ត​នៅ​តាម​ដង​វិថី​ដែល​ជន់​​លិច​ត្រឹម​ជង្គង់​។​

​ប្រព័ន្ធ​សម្ពាធ​ទាប​ត្រូពិច​នៅ​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​គេ​ព្យាកា​រណ៍ថា​នឹង​នាំអោយ​មាន​ការ​ធ្លាក់ភ្លៀង​ច្រើន​ទៀត​នៅ​តំបន់​ខាងត្បូង​និង​កណ្តាល​របស់​វៀតណាម​។​

​សូមបញ្ជាក់​ថា វៀតណាម​ជា​ប្រទេស​ងាយ​ជួប​ព្យុះ​នឹង​ទឹកជំនន់​ដោយសារ​តែ​ឆ្នេរសមុទ្រ​ដ៏​វែង​របស់ខ្លួន​។​ទឹកជំនន់​និង​ការបា​ក់ដី​កាលពី​ឆ្នាំមុន​បាន​សម្លាប់​មនុស្ស​៣៧៨​នាក់​៕

​ផ្នែក​ជាច្រើន​នៃ​ខេត្ត​ក្វាង​ង៉ាយ​ភាគកណ្តាល​ត្រូវ​ជន់​លិច​ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​ចាប់ពី​ថ្ងៃ​២២​ដល់​២៤​តុលា​

​កូនក្រមុំ​និង​កូន​កម្លោះ​រៀបការ​ក្នុង​ទឹកជំនន់​ក្នុង​ទីប្រជុំជន​ក្វាង​ង៉ាយ ក្នុង​ខេត្ត​ក្វាង​ង៉ាយ​កាលពី​ចុង​សប្តាហ៍​