រដ្ឋមន្ត្រី​ធនធានទឹក និង​អភិបាល​រាជធានី ចេញ​អន្តរាគមន៍ ទប់ទឹក​ជំនន់ ទាំងយប់​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​អភិបាល​រាជធានី​ភ្នំពេញ កាលពី​រំលងអធ្រាត្រ ថ្ងៃទី​២៥ ខែតុលា បានចេញ​អន្តរាគមន៍ ទប់ស្កាត់​ការ​លេច​ធ្លាយ​ទឹក នៅតាម​ទំនប់​ការពារ​ទឹកជំនន់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ ការលិចលង់ ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ដែល​រហូតមកដល់​ព្រឹក ថ្ងៃទី​២៦ ខែតុលា នៅតែ​បន្ត​កើនឡើង នៅលើ​ទំនប់​ទ្វារ​ទឹក ៧​មករា (​កំពង់ទួល​)​។​