ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែងប្រាប់​មេដឹកនាំ​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​កំ​ពូ​អាស៊ាន​លើក​ទី​៣៨ និង លើក​ទី​៣៩ ថា​៖​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ជំរុញ​ការបើក​ដំណើរការ​សកម្មភាព​ស​ង្គ​ម​សេដ្ឋកិច្ច​ឡើងវិញ​ជា​បណ្តើរៗ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ហើយក៏​គ្រោង​នឹងដាក់​ចេញ​យុទ្ធ សាស្ត្រ​ស្តារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​នៅ​ចុងឆ្នាំ​២០២១​នេះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​កំ​ពូ​អាស៊ាន​លើក​ទី​៣៨​និង​លើក​ទី​៣៩ ក្រោម​ប្រធានបទ​៖«​យើង​យកចិត្តទុកដាក់ យើង​រៀបចំ​ត្រៀមលក្ខណ​:​យើង រីកចម្រើន​ទៅមុខ​»​បាន​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៦ តុលា​នេះហើយ​តាមរយ​:​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​ដែល​ព្រះរាជាណាចក្រ​ប្រ៊ុយណេ​ដា​រ៉ុយ​សាឡា​ម ធ្វើជា​ម្វា​ស់​ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​។​

​នៅក្នុង​សុន្ទរកថា​គ​ន្លឹ​:​ដែល​ទាក់ទិន​ទៅ​និង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​សម្តេច​តេ​ជោ​បាន​ថ្លែងថា​នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក ការចាក់​វ៉ាក់សាំង​ជា​វិធានការ​យុទ្ធសាស្ត្រ​គ​ន្លឹ​: គួបផ្សំ​និង​វិធានការ​ផ្សេងទៀត ។ គិត​ត្រឹម ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ កម្ពុជា​សម្រេចបាន​នូវ​ការចាក់​វ៉ាកសាំង​ដល់​ប្រជាពលរដ្ឋ ១៣​លាន ៧​សែន​នាក់ សមមូល​នឹង​អត្រា ៨៥,៣៣​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់​។ ជាការ​វាយ តម្លៃ​ជំងឺ​កូ​វីដ​នៅ​កម្ពុជា​ស្ថិតនៅក្នុង​ស្ថានភាព​គ្រប់គ្រង​បានល្អ​។ ឈរលើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ជំរុញ​ការបើក​ដំណើរការ​សកម្មភាព​ស​ង្គ​ម​សេដ្ឋកិច្ច​ឡើងវិញ​ជា​បណ្តើរៗ តាម​គន្លង​ប្រក្រតីភាព​ថ្មី​ហើយក៏​គ្រោង​នឹងដាក់​ចេញ យុទ្ធសាស្ត្រ​ស្តារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​នៅ​ចុងឆ្នាំ​២០២១​នេះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​គូសបញ្ជាក់​ថា​ការអូសបន្លាយ​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ អស់​រយ​:​ពេល​ជិត​២​ឆ្នាំកន្លងមក​បានក្លាយ​ជា​វិញ្ញាសា​សាកល្បង​សមត្ថ ភាព​ដ៏​ធំ​មួយ​ក្នុងការ​ដឹកនាំ​និង​អភិវឌ្ឍ​ទាំង​សម្រាប់​អាស៊ាន​ទាំងមូល​និង​ទាំង​សម្រាប់​ប្រទេស​ជា​សមាជិក​នីមួយៗ ។ មកដល់ពេលនេះ​យើង​អាច​វាយតម្លៃ​បាន​ថា​អាស៊ាន​នឹង ឈានទៅរក​ការគ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​នោះបាន​ប្រកបដោយ​ប្រសិទ្ធភាព​នាពេល​ដ៏​ខ្លី​ខាងមុខ​។
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​៖​ជា​ទិសដៅ​ទៅមុខ​ការងារ​សំខាន់​បន្ត​និង​បន្ទាប់​គឺ​ការស្តារ​និង​ការអភិវឌ្ឍ​វិស័យ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​តាមរយ​:​ការធានា​ប្រក្រតីភាព​នៃ​លំ ហូ​ពាណិជ្ជកម្ម​ការធ្វើដំណើរ​និង​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម សេវាកម្ម និង ការវិនិយោគ​ក្នុងន័យនេះ​កម្ពុជា​សូម​គាំទ្រ​នូវ​ការរៀបចំ​ទស្សនវិស័យ​អាស៊ាន​ក្រោយ​ឆ្នាំ ២០២៥ និង​ស្វាគមន៍​ការអនុម័ត​លក្ខខណ្ឌ​ប្រតិបត្តិ​សម្រាប់​ក្រុមការងារ​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​នោះ​។

​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះ​មេដឹកនាំ​អាស៊ាន​បាន​លើកទឹកចិត្ត​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ក្នុង​សសរស្តម្ភ​ទាំងបី​នៃ​សហគមន៍​អាស៊ាន​និង​សម្រាប់​ភាគី​ពាក់ ព័ន្ធ​ទាំងអស់​ដើម្បី​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការសម្របសម្រួល​បញ្ហា​អន្តរ​វិស័យ​និង​ឆ្លង​សសរស្តម្ភ​ឆ្ពោះទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​សហគម​ន៍​អាស៊ាន ២០២៥ និង ការអភិវឌ្ឍ​ទស្សនវិស័យ​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥ ៕