ប្តី​អារ ក សម្លាប់​ប្រពន្ធ​ដែលមាន​ផ្ទៃពោះ ៤ ខែ ស្លាប់ ហើយ​ជនសង្ស័យ អា​រក ខ្លួនឯង រងរបួស​ធ្ងន់
​ដោយៈ ស​រិ​ទ្ធ / កណ្ដាល​៖ មាន​ករណី​ប្តី អារ ក សម្លាប់​ប្រពន្ធ ដែលមាន​ផ្ទៃពោះ ៤ ខែ ស្លាប់​នៅ​កន្លែងកើតហេតុ រួច​បុរស​ជា​ប្តី បាន​អារ ក ខ្លួនឯង ជា​ក្រោយ រងរបួស​ធ្ងន់ ត្រូវ​សមត្ថកិច្ច​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។ ហេតុការណ៍​នេះ បាន​បង្កអោយមាន​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ នៅ​ក្នុងផ្ទះ​ជនរងគ្រោះ ជាប់​ខ្លោងទ្វារ វត្ត​អន្លង់​រមៀត ក្នុងភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​