ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​មេដឹកនាំ​កំពូល​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​កំ​ពូ​អាស៊ាន​លើក​ទី​៣៨ និង​លើក​ទី​៣៩ ដ៏​មាន​សារសំខាន់​នា​ព្រឹក​ថ្ងៃទី ២៦ ខែ តុលា ២០២១ បាន​ឯកភាពគ្នាចេញ​នូវ​សេចក្តីថ្លែងការណ៍​រួម​ចំនួន ៩ ចំណុច​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការកសាង​សហគមន៍​អាស៊ាន និង ការឆ្លើយតប​នឹង ​ជំងឺ​កូ​វីដ​-១៩​។​

​ចេញ​សេចក្តីថ្លែងការណ៍ ៩ ចំណុច​នោះ​រួមមាន​ដូចខាងក្រោម​៖

១-​រំលឹក​ឡើ​វិញ​ពី​តម្រូវការ​របស់​អាស៊ាន​ក្នុងការ​រក្សា​សាមគ្គីភាព ភាព​ស្អិតរ​មួ​ត​និង​ភាពរឹងមាំ​ក្នុងការ​លើកកម្ពស់​គោលបំណង​និង​គោលការណ៍​របស់ខ្លួន​ដូច​មានចែ​ក្នុង​ធម្មនុញ្ញ អាស៊ាន​ក្នុងការ​គាំទ្រ​ពហុភាគី​និយម​។​

២-​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​របស់​អាស៊ាន​ដើម្បី​រក្សា​និង​លើកកម្ពស់​សន្តិភាព សន្តិសុខ​និង​ស្ថេរភាព​នៅក្នុង​តំបន់​ក៏ដូចជា​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​រួមទាំង​ការគោរព យ៉ាង​ពេញលេញ​ចំពោះ​ដំណើរការ​ផ្នែក​ច្បាប់​និង​ការទូត​ដោយ​មិន​ប្រើប្រាស់​ការគំរាមកំហែង​ឬ​ការប្រើប្រាស់​កម្លាំង​ដោយ​អនុលោម​តាម​គោលការណ៍​ដែល​ទទួលស្គាល់​ជាស​កល នៃ​ច្បាប់​អន្តរជាតិ រួមទាំង​សន្ធិសញ្ញា​អង្គការសហប្រជាជាតិ ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២​។​

៣-​ពង្រឹង​ម​ជ្ឈ​ភាព​និង​ឯកភាព​អាស៊ាន​នៅក្នុង​ការចូលរួម​ប្រកបដោយ​ស្ថាបនា​របស់​អាស៊ាន​ជាមួយ​ដៃគូ​ខាងក្រៅ​របស់ខ្លួន​តាមរ​យ​:​យន្តការ​ដឹកនាំ​ដោយ​អាស៊ាន​ក្នុងកា​កសាង​ភា ព​ជឿជាក់​និង​ការទុកចិត្ត​គ្នា​ទៅវិញទៅមក​ព្រមទាំង​ពង្រឹង​និម្មាបនកម្ម​តំបន់​ដែល​បើកចំហ​មាន​តម្លាភាព​បរិ​យាប​ន្ន​និង​ផ្អែកលើ​វិធានការ​ច្បាប់​ដោយ​មា​អាស៊ាន​នៅ​ចំ​កណ្តាល ។
៤-​បញ្ជាក់​ជាថ្មី​អំពី​គោលបំណង​និង​គោលការណ៍​នៃ​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក (AOIP) ដែល​ផ្តល់​ជា​មគ្គ​ទេស​ក៏​សំរាប់​ការចូលរួម​រប​ស់អា​ស៊ាន ក្នុង​ទំនាក់ទំនង​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​តំបន់​មហាសមុទ្រ​ឥណ្ឌា​។​

៥- រំលឹក​ឡើងវិញ​អំពី​ការគាំទ្រ​ដ៏​រឹងមាំ​របស់​អាស៊ាន ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​បើកចំហ​មាន​តម្លា ភាព គ្មាន​ការរើសអើង​និង​ផ្អែកលើ​វិធាន​ច្បាប់​រួមទាំង​តាមរយ​:​ការ ចូល​ជា​ធរមាន​ឲ្យ​បាន​ឆាប់​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) និង​ការ​អនុ វត្ត​ឲ្យ​បាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់ អាស៊ាន​បូក​មួយ​។

៦-​លើកកម្ពស់​ការ​បន្ស៊ី​គ្នា​ការបំពេញបន្ថែម​និង​ការរួមបញ្ចូល​គ្នា​លើ​ការដោះស្រាយ​បញ្ហា​អន្តរ​វិស័យ​ដូចជា​សកម្មភាព​ផ្នែក​អាកា​ធាតុ ការការពារ​បរិស្ថាន​និង​សន្តិសុខ​តាម​ប្រព័ន្ធ អ៊ី​ន​ធើ​ណែ​ត​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​រួម​និង​ផលវិបាក​នៃ​បញ្ហា​ប្រឈម​ដែលមាន​ទំនាក់ទំនង​រវាង​គ្នា​នេះ​។

៧- ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅរក​ការកែលម្អ នៃ​ប្រព័ន្ធ​សុខភាព​សាធារណ​:​សកល​របស់​យើង និង​ឆ្ពោះទៅរក​ការធានា​ឲ្យ​បាន នូវ​ការទទួលបាន​ថ្នាំ​ប្រកបដោយ​សមធម៌ សម្រាប់​ការព្យាបាល ជំងឺ​កូ​វីដ​-១៩ ដោយ​ធ្វើ​ឲ្យ​វ៉ាកសាំង​កូ​វីដ​-១៩ ជា​ទំនិញ​សាធារណ​:​សកល អាច​រកបាន និង​មានតម្លៃ សមរម្យ​សម្រាប់​មនុស្ស​ទូទៅ​។​

៨- លើកទឹកចិត្ត​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ក្នុង​សសរស្តម្ភ​ទាំងបី នៃ​សហគមន៍​អាស៊ាន និង​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការធ្វើ ឲ្យ​ប្រសើរឡើង​នូវ​ការសម្របសម្រួល​បញ្ហា​អន្តរ​វិស័យ​និង​ឆ្លង​សសរស្តម្ភ ឆ្ពោះទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​សហគម​ន៍​អាស៊ាន​២០២៥ និង ការអភិវឌ្ឍ​ទស្សនវិស័យ​អាស៊ាន ក្រោយ​ឆ្នាំ​២០២៥ ។​

៩-​ពង្រឹង​ស្ថាប័ន​នានា​របស់​អាស៊ាន​ដោយ​គាំទ្រ​ដល់​ស្ថាប័ន​និង​យន្តការ​សម្របសម្រួល​ដែលមាន​ស្រាប់​ដើម្បី​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ក​សា​សហគមន៍​នៅក្នុង​អាស៊ាន​និង​ជាមួយ ដៃគូ​ខាងក្រៅ​ហើយ​ព្រមទាំង​គូសបញ្ជាក់​បនថែមទៀត​អំពី​ម​ជ្ឍ​ភាព​និង​ឯកភាព​អាស៊ាន​ដែល​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច​និង​សង្គម​របស់​អាស៊ាន​នៅ​តំបន់​និង​ក្រៅ តំបន់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ។​

​កិច្ចប្រជុំ​កំ​ពូ​អាស៊ាន​លើក​ទី​៣៨​និង​លើក​ទី​៣៩ ក្រោម​ប្រធានបទ​៖«​យើង​យកចិត្តទុកដាក់ យើង​រៀបចំ​ត្រៀមលក្ខណ​: យើង​រីកចម្រើន​ទៅមុខ​»​បាន​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ​នៅ ព្រឹក​ថ្ងៃទី​២៦​តុលា​នេះហើយ​តាមរយ​:​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​ដែល​ព្រះរាជាណាចក្រ​ប្រ៊ុយណេ​ដា​រ៉ុយ​សាឡា​ម​ធ្វើជា​ម្វា​ស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​។​ប្រមុខ​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន ទាំងអស់​លើកលែងតែ​មេដឹកនាំ​នៃ​សហភាព​មី​យ៉ាន់​ម៉ារ​បាន​យាង​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់ខ្លួន​ដើម្បី​ពិនិត្យ​ពិភាក្សា​ទៅលើ​របៀប​វារ​:​គ្រោងទុក​និង​ក្រោម កិច្ចដឹកនាំ​ផ្ទា​ល់ពី ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សា​ណា​ល់ ប៊ុល​គី​យ៉ា ប្រធាន​អង្គប្រជុំ ៕