ដោយៈ ស​រិ​ទ្ធ / កណ្ដាល​៖ មាន​ករណី​ប្តី អារ ក សម្លាប់​ប្រពន្ធ ដែលមាន​ផ្ទៃពោះ ៤ ខែ ស្លាប់​នៅ​កន្លែងកើតហេតុ រួច​បុរស​ជា​ប្តី បាន​អារ ក ខ្លួនឯង ជា​ក្រោយ គ្រាន់តែ​រងរបួស​ធ្ងន់ ត្រូវ​សមត្ថកិច្ច​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។ ហេតុការណ៍​នេះ បាន​បង្កអោយមាន​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ នៅ​ក្នុងផ្ទះ​ជនរងគ្រោះ ជាប់​ខ្លោងទ្វារ វត្ត​អន្លង់​រមៀត ក្នុងភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

​ជនរងគ្រោះ ឈ្មោះ គឹម ពៅ ភេទ​ស្រី អាយុ ៤០ ឆ្នាំ មុខរបរ លក់ដូរ នៅក្នុង​សាលារៀន មាន​លំនៅ នៅក្នុង​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ (​ស្លាប់​)​។ ជនសង្ស័យ (​ប្តី​) ឈ្មោះ ពេជ្រ វិចិត្រ អាយុ ៤១ ឆ្នាំ មុខរបរ លក់​ប្រហិត តាម​រទេះ​ម៉ូតូ រស់នៅ ភូមិ ឃុំ កើតហេតុ​ខាងលើ មាន​ជំងឺផ្លូវចិត្ត ( របួសធ្ងន់​) ។ វត្ថុតាង មាន​ផ្លែកាំបិត រុំ​ក្រណាត់​ពណ៌​ខ្មៅ ធ្វើ​ដង សម្រាប់​កាត់​ក្រណាត់​រោងចក្រ​។

​ជនរងគ្រោះ និង​ប្ដី មានកូន​ប្រុស ចំនួន ២ នាក់ គឺ​ទី​១- ឈ្មោះ វិចិត្រ រតនា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ និង​២- ឈ្មោះ វិចិត្រ រតនៈ ភេទ​ប្រុស អាយុ ១០ ឆ្នាំ​៕/V​