​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖(BANGKOK POST/ASIA NEWS NETWORK)៖​ករណី​អ្នក​ឆ្លង​វីរុស​កូរ៉ូ​ណា​បំប្លែង​ខ្លួនប្រភេ​ទចុង​ក្រោយ​បំផុត​គឺ​Delta Plus​ត្រូវបាន​រកឃើញ​​ជា​លើកដំបូង​នេះ​ថៃ នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​អង្គារ​ទី​១៦​តុលា​នេះ​។​

​ការរកឃើញ​នេះ​ត្រូវបាន​ប្រកាស​ដោយ វេជ្ជបណ្ឌិត ចា​វ៉េ​ត​សាន ណា​ម​វ៉ាត់ នាយក​ផ្នែក​គ្រប់គ្រង​ជំងឺ​នៅ​ក្រសួង​សុខាភិបាល​។​

​លោក ចា​វ៉េ​ត​សាន បាន​និយាយថា វីរុស​បំប្លែង​ខ្លួន​ដែល​តាម​ភាសា​បច្ចេកទេស​គេ​ហៅថា​AY.4.2​ត្រូវបាន​រកឃើញ​លើ​ខ្លួន​បុរស​វ័យ​៤៩​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​អាយុ​ទ្យា​ក្បែរ​ក្រុង​បាងកក​។​បុរស​នេះ​​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅកាន់​តំបន់​មាន​ហានិភ័យ​នៃ​ការ​ឆ្លងកូវី​ដ​១៩​និង​បាន​ទៅ​បរទេស​។​

​លោក​វេជ្ជបណ្ឌិត​បាន​បន្ថែមថា វា​ជា​ករណី​រកឃើញ​Delta Plus​លើកដំបូង​នៅ​ថៃ តែ​អ្នកជំងឺ​បានជា​ទាំងស្រុង​និង​មិន​បាន​រកឃើញ​វីរុស​ប្រភេទ​នេះ​ទៀត​ទេ​។​

​ថៃ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៧.៧០៦​នាក់ និង​៦៦​នាក់​បាន​ស្លាប់​ដោយកូវី​ដ​១៩​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​ចំនួន​ឆ្លង​នេះ​ធ្លាក់ចុះ​ពី​ចំនួន​ឆ្លង​៨.៦៧៥​នាក់​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ ។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​១​មេសា​ឆ្នាំ​២០២១ នៅពេល​ការផ្ទុះកូ​វីដ​១៩​នៅ​រលក​ទី​៣​ចាប់ផ្តើ់ម​វាយប្រហារ​ថៃ មាន​អ្នក​ឆ្លង​ជំងឺ​នេះ​១.៨៣៨.០០០​នាក់ តែ​១.៧២២.៤២២​បាន​ជាសះស្បើយ និង​១៨.៧៧១​នាក់​បាន​ស្លាប់​៕