ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ គិត​ត្រឹម​ព្រលប់ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ នេះ អនុគណៈកម្មការ​បូជា បញ្ចុះសព នៃ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ខេត្តបន្ទាយមានជ័យ បាន​ជូន​ដំណើរ​សព​ទី ៣០៥ នៃ​អ្នកជំងឺ​កូ​វីដ​-១៩ ។​

​នេះ​បើតាម​មន្ត្រី​អនុគណៈកម្មការ​បូជាសព នៃ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ខេត្ត បន្ទាយមានជ័យ បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ព្រលប់ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១​។​

​ក្នុងចំណោម​សព ដែល​អនុគណៈកម្មការ​បូជា បញ្ចុះសព នៃ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ កូ​វីដ​-១៩ ខេត្តបន្ទាយមានជ័យ បាន​ជូន​ដំណើរ កន្លងមក​នោះ រួមមានៈ ជនជាតិខ្មែរ ២៩៩ នាក់ (​ស្រី ១៧៣ នាក់​) ជនជាតិ​ឥណ្ឌូនេស៊ី ៣ នាក់ (​ស្រី​១​នាក់​) ជនជាតិ​ថៃ ៣ នាក់ (​ស្រី​២​នាក់​) ដែល​អ្នកជំងឺ​ទាំងនោះ បាន​ស្លាប់​តាំងពី​ការចាប់ផ្ដើម នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ មកម្ល៉េះ​៕/V​