ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី ២២ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​នៅ​រសៀល​ថ្ងៃទី ២៦ ខែតុលា​២០២១ នេះ ។ កូរ៉េ​នៅតែ​ជា​ដៃគូ​វិនិយោគ​និង​ពាណិជ្ជកម្ម​សំខាន់​សម្រាប់​អាស៊ាន​។ នៅ​ឆ្នាំ​២០២០​កន្លងទៅនេះ​កូរ៉េ​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី ៤​របស់​អាស៊ាន​នៅលើ​ពិភពលោក​,​ហើយ ជា​ប្រភព​វិនិយោគ​ធំជាងគេ​ទី ៥ សម្រាប់​អាស៊ាន​។​ទំហំ​ពាណិជ្ជកម្ម​រវាង​អាស៊ាន​និង​កូរ៉េ​ឡើងដល់​១៥៤.២ ប៊ី​លាន​ដុល្លារ​និង​អេស​ភី​អាយ​មាន​ចំនួន ៦.៨ ពាន់​លាន​ផងដែរ​នៅ​ឆ្នាំ ២០២០ ។​

​លោក​បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ ក្នុង​កិច្ចប្រជុំ​នេះ​ជារួម​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​កូរ៉េ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជា​ដៃ គូ​និង​កិច្ចសហប្រតិបត្តិការ​ទាំ​ង​សងខាង​ថ្វី​ត្បិត​មាន​ឥទ្ធិពល​ពីរ​កូ​វី​១៩​ក្តី ។​

​លោក កៅ កឹម​ហួន បាន​បន្តថា​សាធារណរដ្ឋ​កូរ៉េ​នៅតែ​ជា​ដៃគូ​វិនិយោគ​និង​ពាណិជ្ជកម្ម​សំខាន់​សម្រាប់​អាស៊ាន ។ នៅ​ឆ្នាំ ២០២០​កន្លងទៅនេះ​កូរ៉េ​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ ជាងគេ​ទី ៤ នៅលើ​ពិភពលោក​ជាមួយ​អាស៊ាន​,​ហើយ​ជា​ប្រភព​វិនិយោគ​ធំជាងគេ​ទី ៥ សម្រាប់​អាស៊ាន ។ ទំហំ​ពាណិជ្ជកម្ម​រវាង​អាស៊ាន​និង​កូរ៉េ​ឡើងដល់​១៥៤.២ ប៊ី​លាន​ដុល្លារ និង​អេស​ភី​អាយ​មាន​ចំនួន ៦.៨ ពាន់​លាន​ផងដែរ​នៅ​ឆ្នាំ ២០២០ ។​

​ទោះបីយ៉ាងណា​ក៏ដោយ​ប្រទេស​អា​ស៊ា និង​កូរ៉េ​នឹង​ខិតខំ​ជំរុញ​សេដ្ឋកិច្ច​ក៏ដូចជា​វិនិយោគ​និង​ពាណិជ្ជកម្ម​បន្ត​បង្កើន​ថែមទៀត​ជាពិសេស​បន្ត​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ភាពជា ដៃគូ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ដែល​ត្រូវអនុវត្ត​ឲ្យ​បាន​នៅក្នុង​ឆ្នាំ ២០២២ ខាងមុខនេះ និង ការជំរុញ​បង្កើត​តំបន់​ទីផ្សារសេរី​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន ។​

​លោក កៅ គឹមហួន បាន​បន្តថា​នៅ​ព្រឹក​មិញ​នេះ​កម្ពុជា​និង​កូរ៉េ​ក៏បាន​ចុះហត្ថលេខា​ទ្វេភាគី​ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​,​ដូចគ្នានេះ​កូរ៉េ​ក៏បាន​ចុះ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ជាមួយ​ហ្វីលីពីន​ផងដែរ ។​លើសពីនេះ​ទៀត​អាស៊ាន​បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការជួយ​ផ្ដល់នូវ​វ៉ាក់សាំង​ក្នុង ការប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ ។ ហើយ​កូរ៉េ​នៅតែ​បន្ត​គាំទ្រ​ដល់​ការកសាង​សហគមន៍​អាស៊ាន​,​ការធ្វើ​សមា​រណកម្ម​អាស៊ាន​,​ពិសេស​ការតភ្ជាប់​អាស៊ាន​រួមទាំង​ការកាត់បន្ថយ​គម្លាត​នៅ ក្នុង​អាស៊ាន​ដែល​ហៅថា​ការអនុវត្ត​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ ២០២៥ និង​ការអនុវត្ត​គំ​និ​ត្ត​ផ្ដូ​ច​ផ្ដើម​សមាហរណកម្ម​អាស៊ាន​លើក​ទី ៣ និង​លើក​ទី ៤ ។​

​លើសពីនេះ​ទៀត​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​និង​សាធារណរដ្ឋ​កូរ៉េ​បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្ដួចផ្ដើម​យន្តការ​ថ្មី​កម្រិត​ថ្នាក់​រដ្ឋមន្ត្រី​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​គ្រប់គ្រង​គ្រោះមហន្តរាយ​រវាង​សងខាង​ហើយ​កូរ៉េ​ក៏​នៅតែ​បន្ត​គាំទ្រ​តួនាទី​ស្នូល​របស់​អាស៊ាន​នឹង​ការឯកភាព​របស់​អាស៊ាន​នៅក្នុង​យន្តការ​តំបន់​ដែលជា​យន្តការ​បង្កើត​ដោយ​អាស៊ាន​។ លើសពីនេះ​ទៀត​កូរ៉េ​ក៏បាន​បញ្ជាក់​ផងដែរ​អំពី​ការជំរុញ​ក្នុងការ​ធ្វើ​សេដ្ឋកិច្ច​ឌីជីថល​និង​សេដ្ឋកិច្ច​បៃតង​នៅក្នុង​នេះ​ដែល​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​និង​កូរ៉េ​ក៏បាន​ផ្លាស់ប្ដូរ​មតិ​គ្នា​ពាក់ព័ន្ធ​បញ្ហា​តំបន់​មាន​សមុទ្រ​ចិន​ខាងត្បូង​ឧបទ្វីប​កូរ៉េ​ជាដើម ។​

​ក្នុង​កិច្ចប្រជុំ​នេះ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​កូរ៉េ​បានអនុម័ត​ទៅលើ​ឯកសារ​មួយ​ខ​ចំនួន​រួមមាន​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណៈរដ្ឋ​កូរ៉េ​លើក​ទី ២២ ស្ដីពី​ការ ជំរុញ​កិច្ចសហប្រតិបត្តិការ អាស៊ាន​កូរ៉េ​និង​បានអនុម័ត​ទៅលើ​របាយ​ការណ៍​វឌ្ឍនភាព​មួយចំនួន​រួមមាន​ទី​១.​របាយការណ៍​ស្ដីពី​វឌ្ឍនភាព​ស្តីពី​ការអនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន សាធារណរដ្ឋ​កូរ៉េ​ដើម្បី​អនុវត្ត​សេចក្តីប្រកាស​រួម​ស្ដីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដើម្បី​សន្តិភាព​វិបុលភាព​ឆ្នាំ​២០២១-២០២៥​។​របាយការណ៍​វឌ្ឍនភាព​ស្ដីពី​ការអនុវត្ត​កិច្ចព្រមព្រៀង ពាណិជ្ជ កម្ម សេរី អា ស៊ាន​សាធារណរដ្ឋ​កូរ៉េ និង របាយការណ៍​វឌ្ឍនភាព​ស្ដីពី​គម្រោង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន​សាធារណរដ្ឋ​កូរ៉េ ៕