ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​: តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា នេះ​បានប្រកាស​សាលក្រម ផ្តន្ទាទោស​លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទ​ឫទ្ធិ លោក គង់ សុភា ដាក់ពន្ធនាគារ​ពីរ​ឆ្នាំ និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​។ ចំណែក​បក្ខពួក​ចំនួន ១១​នាក់​ផ្សេងទៀត​សម្រេច​ដាក់ពន្ធនាគារ ២០​ខែ តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៥​ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២​ឆ្នាំ ពីបទ​ផ្ដើមគំនិត​ញុះញង់​ឱ្យមាន​ភាពវឹកវរ​ដល់​សន្ដិសុខ​សង្គម ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​កាលពី​ខែសីហា ឆ្នាំ ២០២០ តាម​បញ្ញត្តិ​មាត្រា​, ២៨ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

លោក ហូរ វ៉ាន់ (រូបថតឯកសារ)

​លោក​ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​លទ្ធផល​នៃ​ការប្រកាស សាលក្រម កាលពី​ព្រឹក​មិញ ដែលមាន​សាលក្រម​លេខ ៣៥១៥”​ន​” ចុះ​ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១ លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៥១៤ ចុះ​ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ ដោយ​បា នស​ម្រេច​ផ្តន្ទាទោស​លើ ៖
១. ឈ្មោះ ទុំ វុទ្ធី ហៅ ជុំ ពុ​ទ្ធី ភេទ​ប្រុស ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៥ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​
២. ឈ្មោះ ឈួ ផេង ភេទ ប្រុស ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៥ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​
៣. ឈ្មោះ ឈឿន ដា​រ៉ាវី ភេទ ស្រី ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៥ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​
៤. ឈ្មោះ ហ៊ុន វណ្ណៈ ភេទ​ប្រុស ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៥ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​
៥. ឈ្មោះ គង់ សំអាន ភេទ​ប្រុស ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៤ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​
៦. ឈ្មោះ មាន ព្រហ្ម​មុនី ភេទ​ប្រុស ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៤ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​
៧. ឈ្មោះ កើត សារាយ ភេទ​ប្រុស ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៤ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​
៨. ឈ្មោះ ថា ឡា​វី ភេទ​ប្រុស ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៤ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​
៩. ឈ្មោះ មួង សុភ័ក្ត្រ ភេទ​ប្រុស ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៤ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​
១០. ឈ្មោះ អេង ម៉ាឡៃ ភេទ​ស្រី ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៤ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​
១១. ឈ្មោះ សេង ម៉េង​ប៉ុន​រ៉ុង ភេទ​ប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​។​
​ជាប់ចោទ​ពីបទ ញុះញង់​ឱ្យមាន​ភាពវឹកវរ​ដល់​សន្ដិសុខ​សង្គម ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាលពី​អំឡុង​ដើមខែ​សីហា ដល់ ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២០ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​
១២. ឈ្មោះ ហូរ វ៉ាន់ ភេទ​ប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​។​
១៣. ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ ភេទ​ប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​។​
១៤. ឈ្មោះ គង់ សភា ភេទ​ប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​។​
១៥. ឲ្យ​ឈ្មោះ ហុង លីម ហៅ ហុង មុយ​លីម ភេទ​ប្រុស ឱ្យ​រួចផុត​ពីបទ​ចោទ​
​ជាប់ចោទ​ពីបទ ផ្ដើមគំនិត​ញុះញង់​ឱ្យមាន​ភាពវឹកវរ​ដល់​សន្ដិសុខ​សង្គម ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាលពី​ខែសីហា ឆ្នាំ ២០២០ តាម​បញ្ញត្តិ​មាត្រា​, ២៨ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​៕ សរន​

លោក អ៊ូ ច័ន្ទប្ញទ្ធិ(រូបថតឯកសារ)

លោក គង់ សុភា(រូបថតឯកសារ)