ភ្នំពេញៈលោក ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញត្រូវបានតែងតាំងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្ម ពិសេសជាផ្លូវការនៅថ្ងៃនេះ។ នេះបើយោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់នៅថ្ងៃទី ២៦ខែតុលាឆ្នាំ២០២១នេះ។

លោក ប៉ា សុជាតិវង្ស ត្រូវបានរដ្ឋសភាជាតិបោះឆ្នោតផ្តល់សេចក្តីទុកចិត្តកាលពីថ្ងៃទី២៥ខែតុលាម្សិលមិញ៕សរន