ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឳវាទរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ សូមថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះគំនិតផ្គួចផ្តើមធ្វើវិសាធនកម្មច្បាប់រដ្ឋធម្មនុញ្ញកំណតឲ្យ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ” មានសញ្ជាតិខ្មែរតែមួយគត់ ” ហើយត្រូវបានរដ្ឋសភាអនុម័តជាឯកច្ឆន្ទ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១  ៕