ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​មួយ ដែល​ចុះហត្ថលេខា នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ ២០២១ នេះ ដោយ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ ស្ដីពី​ការ​ក្រើនរំលឹក​ចុងក្រោយ ក្នុងការ​អញ្ជើញ (​ប្រជាពលរដ្ឋ​) ទៅ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ​ឬ​ដូ​ស​ទី​៣ ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ​។​

​ក្នុងន័យនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ក្រើនរំលឹក និង​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​រួសរាន់ មកចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ​ឬ​ដូ​ស​ទី​៣ ឱ្យបាន​ទាន់ពេល វេលា ដោយ​ប្រកាន់ខ្ជាប់ ឱ្យបាន​ជាដាច់ខាត នូវ​ការរក្សា​គម្លាត សុវត្ថិភាព​សង្គម ពាក់​ម៉ាស តម្រង់​ជួរ ចៀសវាង​កា​ឈរ​ប្រជ្រៀត​គ្នា ហើយ​សូម​ចូលរួម​អនុវត្ត តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល និង​ប្រកាន់ខ្ជាប់​នូវ វិធានការ ” ៣ ការពារ និង ៣ កុំ ” របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕/V

​សូម​អាន​សេចក្ដីជូនដំណឹង ដូច​មាន​ខាងក្រោមៈ