ប្រែ​សម្រួលៈ​វាសនា​៖​បាតុករ​ស៊ូដង់​នៅតែ​ចេញ​មក​តាម​ដង​វិថី​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ចន្ទ នៅពេល​អន្តរជាតិ​បន្ត​ថ្កោលទោស​ហើយ​អាម៉េរិក​បង្កក​ជំនួយ​៧០០​លាន​ដុល្លារ​សំរាប់​ប្រទេស​ក្រីក្រ​នៅ​អាហ្វ្រិក​នេះ​។​

​ហ្វូង​អ្នកប្រឆាំង​តវ៉ា​បាន​ស្រែក​នៅ​ទល់មុខ​ទាហាន​ថា «​វិល​ទៅ​កាន់​អតីតកាល​មិនជា​ជំរើស​»​។​

​កាលពី​ថ្ងៃ​ចន្ទ ទាហាន​បាន​ចាប់ខ្លួ​នាយករដ្ឋមន្ត្រី អាប់​ដាល់​ឡា ហាម​ដុក រដ្ឋ​មន្ត្រី​មួយចំនួន​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក​និង​ជន​ស៊ីវិល​នៅក្នុង​ក្រុមប្រឹក្សា​កាន់​អំណាច​ដែល​ដឹកនាំ​អន្តរកាល​​កាល​មួយ​ឆ្ពោះទៅ​កាន់​ការគ្រប់គ្រង​ស៊ីវិល​ពេញលេញ​មួយ​ក្រោយ​ការបណ្តេញ​ជន​ផ្តាច់ការ អូ​ម៉ា អាល់​-​បា​សៀ​ចេញ​ពី​អំណាច​នៅ​ឆ្នាំ​២០១៩​។​

​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​និង​រំលាយ​រដ្ឋាភិបាល​ចោល​ក្រោយ​យោធា​ដណ្តើម​អំណាច នាំអោយ​មាន​ការ​ថ្កោលទោស​ពី​អន្តរជាតិ​ភ្លាម ដោយ​សហរដ្ឋ​អាម៉េរិក​ដែល​ជា​អ្នកគាំទ្រ​អន្តរ​​កាល​ស៊ូដង់​ដ៏​សំខាន់ បាន​ថ្កោលទោស​អំពើ​របស់​យោធា​និង​បាន​បង្កក​ជំនួយ​មនុស្សធម៌​។​ក្រសួងការបរទេស​អាម៉េរិ​ក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទថា ខ្លួន​នឹង​បង្កក​ទុក​ជំនួយ​មនុស្សធម៌​៧០០​លាន​ដុល្លារ​សំរាប់​ស៊ូដង់​៕

​ទាហាន​ស៊ូដង់​តាម​ឃ្លាំ​មើល​សកម្មភាព​អ្នក​ប្រឆាំង​តវ៉ា​នៅ​ក្រុង​កា​ទុម​