​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​-​សៀមរាប​:​សមត្ថកិច្ច​នគរបាល​ចម្រុះ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បន្តបន្ទាប់​នៅ​បន្ទាយមានជ័យ​និង​សៀមរាប​បី​ថ្ងៃ ពីថ្ងៃ​ទី​២២​ដល់​២៤​ខែតុលា​ឆ្នាំ​២០២១​ដោយ​ចាប់ខ្លួន ជនសង្ស័យ​បីនាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​២៥​គីឡូក្រាម ។​

​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត ស្នងការរង​ទទួល​ផែ​ប​នគរបាល​បង្ក្រាប​គ្រឿង​ញៀន​ខេត្តបន្ទាយមានជ័យ​ប្រាប់ កាសែត​រស្មី​កម្ពុជា​ថ្ងៃ​ទ​ទី​២៦​ខែតុលា​ថា : កាលពី​ថ្ងៃទី​២២ ខែតុលា វេលា​ម៉ោង ១១​និង​៣០ នាទី​ថ្ងៃត្រង់​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​១) ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ស៊ើបការណ៍​ក្រៅ និង​បច្ចេកវិទ្យា​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ​បញ្ជារ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សិទ្ធិ ឡោះ ស្នងការ​និង​អនុវត្ត​ដោយ​លោក​ផ្ទាល់​(​ធិ​ន ស៊ិន​ដេ​ត ) ហើយ​ដែល​ដឹកនាំ​សម្របសម្រួល​ដោយ លោក​កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​នៃ​អាយ្យ​ការ​អម​សាលា ដំបូង​ខេត្តបន្ទាយមានជ័យ ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​នៅ​ចំណុច​ក្រោម​ដើម ស្វាយ ប្រហែល​១០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៥៩ (​ចន្លោះ​គីឡូ​ម៉ែត​លេខ​៩​និង​១០) ស្ថិតក្នុង​ភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផល :
ចាប់ខ្លួន​ជនសង្ស័យ​មួយ​នាក់​ឈ្មោះ SUCHAT WANSUWONG ភេទ​ប្រុស ជនជាតិ​ថៃ គ្មាន​លិខិតឆ្លងដែន និង ចាប់យក​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ២៥​ដុំ ស្មើ​ទម្ងន់ ២៤​គ​.​ក្រ ៨៨៨.១៥​ក្រាម ។​

​លុះ​នៅ​ថ្ងៃទី​២៣​ខែតុលា​វេលា​ម៉ោង​២​និង​៣៥​នាទី​រសៀល​កម្លាំង​ជំនាញ​បាន​សហការ​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ស៊ើបការណ៍​ក្រៅ និង​បច្ចេកវិទ្យា កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បន្ត​ការស៊ើបអង្កេត ដោយ​កំណត់​បាន​មុខសញ្ញា និង​ទីកន្លែង​ស្នាក់នៅ​របស់​មុខសញ្ញា​នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប រួច​បាន​ស្នើសុំ លោក​កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ពន្លាត​ដែនដី ។

​លោក​បន្តថា កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក ថេ​ង សំណាង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចាប់ខ្លួន​មេខ្លោង​ម្នាក់ទៀត​នៅ​ចំណុច​មុខផ្ទះ​១ គ្មាន​លេខ បូរី​អចលនទ្រព្យ​អង្គរ ភូមិ​គោក​ធ្នោ​ត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រសាទ​បា​គង់ ខេត្តសៀមរាប ព្រមទាំង​ឆែកឆេរ​លំនៅដ្ឋាន​ខាងលើ ។


​ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ឈ្មោះ លាង ម៉ាប់ ហៅ​ទូច ភេទ ប្រុស អាយុ ៤៥​ឆ្នាំ​(​ប្តី​)​និង​ឈ្មោះ ឡុង សុ​ឡេង ភេទ​ស្រី អាយុ ៣៥​ឆ្នាំ (​ប្រពន្ធ​) និង​វត្ថុតាង​ចាប់​យកបាន​: ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន ២​កញ្ចប់​តូច
ថ្នាំ​គ្រប់​ពណ៌​ក្រហម WY ចំនួន ៤​កញ្ចប់​កូនជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន​០១ នឹង​ថង់​សម្រាប់​ច្រក​មួយចំនួន​។​ចំណែក​ការចាប់យក​សម្ភារៈ​រួមមាន រថយន្ត​ចំនួន​មួយគ្រឿង​ផ្លាក​ក​លេខ 2AX-7997ទូរស័ព្ទដៃ​ចំនួន​ប្រាំមួយ​គ្រឿង​,​ប្រាក់​ថៃ​ចំនួន ២៦.៣៥០​បាត​,​ប្រាក់​ខ្មែរ ៧,៨​លាន​រៀល​,​ប្រាក់​អាម៉េរិក ចំនួន ៨៨៥ ដុល្លារ​,​លោហធាតុ​ពណ៌​លឿងទុំ (​កងដៃ​១,​ស្នៀតសក់​១,​បន្តោង​ខ្សែករ​២,​ខ្សែក ៣​ខ្សែ​),​ប័ណ្ណ​សម្គាល់​រថយន្ត​ចំនួន​០៣​សន្លឹក​(2AX-7997 ;2B-7778; 2M7875),​កាត​គ្រី​ម៉ូតូ​ចំនួន​០១ និង​កូនសោ មួយ​ចង្កោម ។​

​លោក​បន្តថា​បន្ទាប់មក​នៅ​ថ្ងៃទី​២៣​ខែតុលា វេលា​ម៉ោង ២២​នឹង ៤៥​នាទី យប់​និង​ព្រឹក​ថ្ងៃទី​២៤​ខែតុលា សមត្ថកិច្ច​ចម្រុះ​បាន​បន្ត​មក​ឆែក​លំនៅដ្ឋាន​របស់​ឈ្មោះ លាង ម៉ាប់ ហៅ​ទូច មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជា​លទ្ធផល​រួមមាន​៖ ទូដែក​ចំនួន​ពីរ​(​មិនទាន់​បើក​), ប្រាក់​ខ្មែរ ចំនួន ១៥៥.០០០​រៀល​, ប្រាក់​ថៃ​ចំនួន ២០០០០ បាត​, សៀវភៅ​កំណត់ហេតុ​ចំនួន ៥​ក្បាល​, អាជ្ញាប័ណ្ណ​សម្គាល់​ភ្ងា​ក់​ងារ​វី​ង​ចំនួន មួយ​សន្លឹក​។​

​ជារួម​ក្នុង​ប្រតិបត្តិការ​នេះ​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់​៖​ឈ្មោះ SUCHAT WANSUWONG ភេទ​ប្រុស ជនជាតិ​ថៃ លិខិតឆ្លងដែន​គ្មាន ,​ឈ្មោះ លាង ម៉ាប់ ហៅ​ទូច ភេទ ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិ ខ្មែរ​(​ប្តី​),​ឈ្មោះ ឡុង សុ​ឡេង ភេទ​ស្រី អាយុ ៣៥​ឆ្នាំ (​ប្រពន្ធ​) ។​វត្ថុតាង​ចាប់យក​បាន​: មេ​តំ​ហ្វេ​តា​មីន ២៥​ដុំ ស្មើ​ទម្ងន់ ២៤​គ​.​ក្រ ៨៨៨.១៥​ក្រាម​
ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន ២​កញ្ចប់​តូច និង ថ្នាំ​គ្រប់​ពណ៌​ក្រហម WY ចំនួន ៤​កញ្ចប់ ។​

លោក​បាន​បន្តថា នៅ​ល្ងាច ថ្ងៃទី​២៥​ខែតុលា ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​ចាប់យក​ខាងលើ ដែល​បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏​ត្រូវបាន​ពិនិត្យ​សួរចម្លើយ​លម្អិត ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ៕​សរន​