​ដោយៈ​ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​អះអាងថា នៅក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​ទៅ​កូរ៉េខាងត្បូង​បាន​ចំនួន​ ១.២០៤,៨២ តោន ។

​លោក​បាន​ឲ្យ​ដឹងថា ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​កូរ៉េខាងត្បូង​គឺមាន​ចំនូ​ន ៤៧ មុខ ដោយ​រួមទាំង ផលិតផល ដ៏​សម​ញ្ញ​តាំងពី​ស្លឹង​ក្រូចសើច ជីរ​ណា ស្អំ​ស​ម្ងួ​ត ញ​ក្រៀម ម្សៅ​ម្រុំ​ឡើងទៅ ។

​លោក​បាន​បន្តថា កាលពី​ឆ្នាំ​២០១៩​កម្ពុជា​បាន​នាំ​ចេញទៅ​ទីផ្សារ​នេះ​បាន​ចំនួន ៦.០០៨,២០ តោន តែ នៅ​ឆ្នាំ ២០២០ គឺ​បាន​មាន​ចំនួន​តែ ៥៨៤,៨៤ តោន​ប៉ុណ្ណោះ​៕​