​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កម្ពុជា​បានប្រកាស​បើកទទួល​ទេសចរណ៍​វ៉ាក់សាំង បើក​ដំបូង​នៅ​ក្រុងព្រះសីហនុ ក្រុង​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ និង​នៅ​តារា​សាគរ​នៃ​ខេត្តកោះកុង ។

​បន្ទាប់ពី​រង​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ជាង​ពីរ​ឆ្នាំ​មកនេះ ទីបំផុត ប្រទេស​កម្ពុជា​ក៏បាន​ប្រកាស​បើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ ក្រោម​ទម្រង់​ជា «​ទេសចរណ៍​វ៉ាក់សាំង​»​។

​ការបើកទទួល​ទេសចរណ៍​វ៉ាក់សាំង​នេះ គឺ​ចាប់​ផ្ដើមដំបូង​នៅ​ក្រុងព្រះសីហនុ ក្រុង​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ និង​នៅ​តំបន់​វិស្សមកាល​តារា​សាគរ នៃ​ស្រុក​បទុម​សាគរ ខេត្តកោះកុង ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​តទៅ ។​

បន្ទាប់មក នឹង​បន្ត​បើកទទួល​នៅ​ខេត្តសៀមរាប នា​ខែមករា ឆ្នាំ​២០២២ ខាងមុខ ក្នុង​ក្របខណ្ឌ​នៃ​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង ដែល​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​ស្នាក់នៅ​និង​ទស្សនា​ក្នុង​តំបន់ ឬ​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​រយៈពេល​៥​ថ្ងៃ ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​សណ្ឋាគារ​ឡើយ​៕​