ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ ព្រះរាជអាជ្ញារង និងជាអ្នក នាំពាក្យ អយ្យការអម សាលាដំបូង រាជធានីភ្នំពេញ លោក ប្លង់ សុផល បានថ្លែងនៅថ្ងៃនេះ ឲ្យដឹងថាៈ កាលពីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ សាលាដំបូង រាជធានីភ្នំពេញ បានលើកយក សំណុំរឿង ញុះញង់ឱ្យមានភាពវឹកវរ ដល់សន្ដិសុខសង្គម មកប្រកាស សាលក្រម ផ្តន្ទាទោសលើជនជាប់ចោទ ចំនួន ១៥ នាក់ ដាក់ពន្ធនាគារ កំណត់ក្នុងម្នាក់ ចាប់ពី ២០ ខែ ដល់ ២ ឆ្នាំ និងមានពិន័យជាប្រាក់ ចូលថវិការដ្ឋ ទៀតផង។
អ្នកនាំពាក្យរូបនេះ បានបន្តថាៈ លទ្ធផលនៃការប្រកាសសាលក្រម កាលពីព្រឹកមិញនេះ ដែលមានសាលក្រម លេខ ៣៥១៥”ន” ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ លើសំណុំរឿង ព្រហ្មទណ្ឌលេខ ៥៥១៤ ចុះថ្ងៃទី០៦ខែ សីហា ឆ្នាំ ២០២០ ដោយបានសម្រេច ផ្តន្ទាទោសលើ ជនជាប់ចោទ៖
១.ឈ្មោះ ទុំ វុទ្ធី ហៅ ជុំ ពុទ្ធី ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ ចំនួន ២ លានរៀល តែតម្រូវឲ្យអនុវត្តទោស ដាក់ពន្ធនាគារ ១៥ ខែ ទោសនៅសល់ ព្យួរសាកល្បង រយៈពេល ២ ឆ្នាំ ។
២.ឈ្មោះ ឈួ ផេង ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ ព្យួរសាកល្បង រយៈពេល ២ ឆ្នាំ ។
៣. ឈ្មោះ ឈឿន ដារ៉ាវី ភេទស្រី ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ ព្យួរសាកល្បង រយៈពេល ២ ឆ្នាំ។
៤. ឈ្មោះ ហ៊ុន វណ្ណៈ ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ ចំនួន ២ លានរៀល តែអនុវត្តទោស ដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ ព្យួរសាកល្បង រយៈពេល ២ ឆ្នាំ។
៥. ឈ្មោះ គង់ សំអាន ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ ចំនួន ២ លានរៀល តែអនុវត្តទោស ដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ ព្យួរសាកល្បង រយៈពេល ២ ឆ្នាំ។
៦.ឈ្មោះ មាន ព្រហ្មមុនី ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បង រយៈពេល ២ ឆ្នាំ។
៧.ឈ្មោះ កើត សារាយ ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ ព្យួរសាកល្បង រយៈពេល ២ ឆ្នាំ។
៨.ឈ្មោះ ថា ឡាវី ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ ព្យួរសាកល្បង រយៈពេល ២ ឆ្នាំ។
៩.ឈ្មោះ មួង សុភ័ក្ត្រ ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ ព្យួរសាកល្បង រយៈពេល ២ ឆ្នាំ។
១០.ឈ្មោះ អេង ម៉ាឡៃ ភេទស្រី ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ ព្យួរសាកល្បង រយៈពេល ២ ឆ្នាំ។
១១.ឈ្មោះ សេង ម៉េងប៉ុនរ៉ុង ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ។ ជាប់ចោទពីបទ ញុះញង់ឱ្យមានភាពវឹកវរ ដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងដើមខែសីហា ដល់ ថ្ងៃទី ៤ ខែ សីហា ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
១២.ឈ្មោះ ហូរ វ៉ាន់ ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ។
១៣.ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
១៤.ឈ្មោះ គង់ សភា ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
១៥.ឈ្មោះ ហុង លីម ហៅ ហុង មុយលីម ភេទប្រុស ឱ្យរួចផុតពីបទចោទ. ផ្ដើមគំនិតក្នុងអំពើញុះញង់ ឱ្យមានភាពវឹកវរ ដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា ២៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ៕/V