​ក្រុមហ៊ុន​ដា​ប់បែល​យូ​ត្រេ​ឌី​ង​បណ្ដេញចោល​ស្ត្រី​ម្នាក់​លែង​ជា​ម្ចាស់​ភាគហ៊ុន​ដែលមាន​តែ​ឈ្មោះ​

1223
ចែករម្លែក

​ដោ​យៈស​.​រិ​ទ្ធ​/​ភ្នំពេញៈ​ស្ត្រី​ជាប់ចោទ​ម្នាក់​នៅក្នុង​សំណុំរឿង​ក្ដី​លួច​លក់​អចលនទ្រព្យ​រាប់ពាន់​ហិកតា​របស់​ក្រុមហ៊ុន​វិនិយោគ​បរទេស​ដ៏​ធំ​មួយ​នៅ​ខេត្តកំពង់ស្ពឺ​ត្រូវបាន​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​កាលពីពេល​ថ្មីៗ​នេះ​។​

ស្ត្រី​ជាប់ចោទ​ដែល​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​នេះ​ឈ្មោះ នួន ច័ន្ទ​មករា អាយុ​៣៥​ឆ្នាំមាន​ទីលំនៅ​លេខ ៩៨​សេ ផ្លូវ​លេខ ៦០៨ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។​

ដោយ​មានការ​ព្រួយ​បារ​ម្មណ៍​ពី​ករណី​ផ្ដល់​យុត្តិធម៌​តាមផ្លូវ​តុលាការ​ក្រោយពី​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឈ្មោះ​នួន​ច័ន្ទ​មករា​ឱ្យនៅ​ក្រៅ​ឃុំ​ក្រុមហ៊ុន​ដែល​តា​ឌឹ​បបែល​យូ​ត្រេ​ឌី​ង​ដែលជា​ក្រុមហ៊ុន​រងគ្រោះ​បានចេញ​សេចក្ដីជូនដំណឹង​ជា​សាធារណៈ​ស្ដីអំពី​សេចក្ដីសម្រេច​បណ្ដេញចេញ​បុគ្គលិក​ឈ្មោះ នួន ច័ន្ទ​មករា ពី​ម្ចាស់​ភាគហ៊ុន​ដែល​មានតែ​ឈ្មោះ​របស់​ក្រុមហ៊ុន​តទៅទៀត​ហើយ ។​

​តាម​សេចក្ដីជូនដំណឹង​របស់​លោក បណ្ឌិត​រ៉ៃ​ន័​រ ម៉ា​រា វុ​ល​នី ភេទ​ប្រុស ជនជាតិ​អាឡឺម៉ង់​អាយុ​៧២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី​៤​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ជា​ប្រធាន​ក្រុមហ៊ុន​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ដែល​តា​ដា​ប់បែល​យូ​ត្រឺ​ឌី​ង​ជា​ម្ចាស់ទុន​វិនិយោគ​ផ្ទាល់។

កាន់កាប់​ភាគហ៊ុន​៤៩​ភាគរយ សូម​ធ្វើការ​ជូនដំណឹង​ជា​សាធារណៈ​ថា បុគ្គល​ឈ្មោះ​នួន ច័ន្ទ​មករា ភេទ​ស្រី ឆ្នាំ​កំណើត ថ្ងៃ​១​ខែ មករា ឆ្នាំ​១៩៨១ ជនជាតិខ្មែរ មាន​ទីលំនៅ​លេខ​៩៨​សេ ផ្លូវ​លេខ​៦០៨ សង្កាត់​បឹងកក់​២ ខ័​ណ្ឌ​ទួលគោក ចាប់ពីពេលនេះ​ទៅ​លែង​ជា​ម្ចាស់​ភាគហ៊ុន​ដែលមាន​តែ​ឈ្មោះ​របស់​ក្រុមហ៊ុន​ដែល​តា​ដា​ប់បែល​យូ​ត្រេ​ឌី​ង តទៅទៀត​ហើយ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​យើង​សូម​ជំរាបជូន​ជា​ផ្លូវការ​ដល់​សាធារណៈជន​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​តាមរយៈ​បណ្ដាញ​ផ្សព្វផ្សាយ​ឱ្យបាន​ជ្រាបថា​ក្រុមហ៊ុន​ដែល​តា​ដា​ប់បែល​យូ​ត្រេ​ឌី​ង​បាន​ចុះបញ្ជី​ជា​ក្រុមហ៊ុន​ឯកជន​ទទួលខុស​ត្រូវមាន​កំរិត​តាំងពី​ឆ្នាំ ២០០៤​នៅ​ក្រសួងពាណិជ្ជកម្ម ។

នៅ​ឆ្នាំ​២០១៣ បុគ្គល​ឈ្មោះ​នួន ច័ន្ទ​មករា​បាន​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ដែល​មានតែ​ឈ្មោះ​មិនមាន​ទុនវិនិយោគ​នៅក្នុង​ក្រុមហ៊ុន​ឡើយ​។​ដោយ​កាន់កាប់​ភាគហ៊ុន​៣៤​ភាគរយ​តាមរយៈ​ការផ្ទេ​ភាគហ៊ុន​ពី​ម្ចាស់​ភាគហ៊ុន​២​នាក់​ទៀត​ដែល​កាន់កាប់​ភាគហ៊ុន​កន្លងមក​។​

​ក្នុង​ឆ្នាំ​២០១៥​បុគ្គល​នួន​ច័ន្ទ​មករា​បាន​ប្រព្រឹត្តល្មើស​ដែល​បង្កឱ្យមាន​ការខាតបង់​ដ៏​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន​ដោយ​ការ​លួច​យក​ឯកសារ​ច្បាប់ដើម​ទាំងអស់​របស់​ក្រុមហ៊ុន រួមមាន​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ក្រុមហ៊ុន ត្រា​ក្រុមហ៊ុន​លក្ខន្តិកៈ​ក្រុមហ៊ុន កិច្ចសន្យា​អាជីវកម្ម​របស់​ក្រុមហ៊ុន ប្លង់ដី ទាំង​ប័ណ្ណ​ទុន រឹង​គ្រប់​ប្រភេទ ច្រើន​កន្លែង​របស់​ក្រុមហ៊ុន​។​

បន្ទាប់មក​បុគ្គល​នួន​ច័ន្ទ​មករា​បាន​ក្លែង​ឯកសារ​ដើម្បី​លក់​ដី​របស់​ក្រុមហ៊ុន​ដោយ​ខុសច្បាប់​ដែល​ដី​ទាំងនោះ​ក្រុមហ៊ុន​ទទួល​បានជា​យូរ​មកហើយ​មុន​ពេលដែល​បុគ្គល​នេះ​មានការ​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ក្នុងនាម​ជា​ម្ចាស់​ភាគហ៊ុន​ដែល​មានតែ​ឈ្មោះ​ម្នាក់ ។

បុគ្គល​នេះ​បាន​ក្លែង​ឯកសារ​ដោយ​ការ​បង្កើតជា​លិខិត​កំណត់ហេតុ​ប្រជុំ និង​លិខិត​ប្រគល់​សិទ្ធិ ដោយ​ចែងថា​ក្រុមហ៊ុន​បានប្រគល់​សិទ្ធិ​ឱ្យ​ខ្លួន​លក់​ដី​របស់​ក្រុមហ៊ុន​ចំនួន​ជាង ១.០០០​ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទឹកល្អក់​ឃុំ​ដំបូក​រូង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។​

ឯកសារ​ទាំងនោះ​ត្រូវបានធ្វើ​កោសល្យវិច័យ​ដោយ​ក្រសួង​មាន​សមត្ថកិច្ច​រួចហើយ​ដោយ​រកឃើញថា​ជា​ឯកសារ​ដែលមាន​ភាពមិន​ប្រក្រតី ។​ដោយសារ​អំពើ​ល្មើស​នេះ​ចាប់តាំងពី​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១៦ បុគ្គល​ឈ្មោះ​នួន ច័ន្ទ​មករា ត្រូវបាន​តុលាការ​សម្រេច​ចាប់ឃុំខ្លួន​រហូតដល់​ចុងខែ​តុលា ឆ្នាំ​២០១៧ ។

​រហូតដល់​ថ្ងៃទី​៣១​តុលា​ឆ្នាំ​២០១៧​សាលា​ឧស​ទ្ធ​រណ៍​បានសម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដោយ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ហាមឃាត់​មិន​ឱ្យចេញ​ក្រៅប្រទេស​និង​ត្រូវ​បង្ហាញខ្លួន​តាម​ការកំណត់​របស់​តុលាការ​និង​កំពុង​រង់ចាំ​ការកាត់ទោស​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ដោយសារ​អំពើ​ល្មើសច្បាប់​និង​ចេតនា​ទុច្ចរិត​របស់​បុគ្គល​នួន​ច័ន្ទ​មករា​យើងខ្ញុំ​សូម​ធ្វើការ​ជូនដំណឹង​និង​អំពាវនាវ​ដល់​សាធារណៈជន​ឱ្យបាន​ជ្រាបថា​បើសិន​បុគ្គល​នួន​ច័ន្ទ​មករា​ព្យាយាម​ប្រព្រឹត្ត​ល្មើសច្បាប់​ក្នុង​គោលបំណង​អ្វី​ក៏ដោយ​។​

ដែល​ពាក់ព័ន្ធ​និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ឈ្មោះ​ក្រុមហ៊ុន​និង​ឯកសារ​ទាំងឡាយ​របស់​ក្រុមហ៊ុន​សាធារណៈជន​មិនត្រូវ​ចូលរួម​សហ​ការជួយជ្រោមជ្រែង​បុគ្គល​នេះ​អោយ​ប្រព្រឹត្ត​ខុសច្បាប់​តទៅទៀត​ឡើយ​។​ព្រោះ​បុគ្គល​នេះ​ត្រូវបាន​បណ្ដេញចោល​ពី​ក្រុមហ៊ុន​លែង​ជា​ម្ចាស់​ភាគហ៊ុន​ដែល​មានតែ​ឈ្មោះ​ចាប់ពីពេលនេះ​តទៅ ៕S/

ក្រុមហ៊ុន​ដា​ប់បែល​យូ​ត្រេ​ឌី​ង​បណ្ដេញចោល​ស្ត្រី​ម្នាក់​លែង​ជា​ម្ចាស់​ភាគហ៊ុន​ដែលមាន​តែ​ឈ្មោះ​