​ទំនប់​ប្រាំ​កុម្ភ​:​ស្រុក​ច​ម្ភា​រលើ​ផ្តល់​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​និង​កសិកម្ម​

1996
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទំនប់​ប្រាំ​កុម្ភ​:​ដែលមាន​ទីតាំង​ស្ថិត​នៅជាប់​ផ្លូវ​លេខ​២២២​ក្នុងភូមិ​ថ្នល់​បែក​កើត​ឃុំ​ស្វាយទាប​ស្រុក​ចម្ការលើ​ខេត្តកំពង់ចាម​នោះ​ក្រៅពី​ផ្តល់​សក្តានុពល​ផ្គត់ផ្គង់​ទឹក​ឲ្យ​កសិករ​បង្កបង្កើនផល​នោះ​គឺ​បាននិងកំពុង​ក្លាយជា​កន្លែង​ដ៏​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មកលេង​កម្សាន្ត តាមរយ​:​រមណីយដ្ឋាន​កែច្នៃ​។​

​លោក​តឹង​យ៉ា​ត​មេឃុំ​ស្វាយទាប​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៨​ឧសភា​នេះ​ថា​ពិតមែន​ហើយបី​ឆ្នាំកន្លងមក​នេះ​គឺ​លោក​ខ្លូត​ចិន្តា​ជា​អភិបាល​ចម្ការលើ​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ធ្វើការ​អភិវឌ្ឍន៍​តំបន់​ទំនប់​ឈ្មោះ​«​ប្រាំ​កុម្ភ​:»​ដែល​ពី​អតីតកាល​ជា​ទំនប់​ទប់ទឹក​ធម្មតា​ឮ​ប្រែក្លាយជា​កន្លែង​លេង​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​នា​រដូវ​បុណ្យទាន​ម្តងៗ​។ ដោយ​ក្នុង​មួយថ្ងៃ​រាប់ម៉ឺន​នាក់​គឺ​បានធ្វើ​ឲ្យ​ខាង​មន្ត្រី​ទេសចរណ៍ ប​ញ្ជូ​ល​ឈ្មោះ​ទំនប់​ប្រាំ​កុម្ភ​: ជា​«​រមណីយដ្ឋាន​កែច្នៃ​ប្រាំ​កុម្ភ​:»​របស់​ខេត្តកំពង់ចាម​។​
​ ​
​លោក​មេឃុំ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​ទំនប់ ប្រាំ​កុម្ភ​: ក្រៅពី​ជាប់​ជា​ចំណាត់ថ្នាក់​រមណីយដ្ឋាន​ហើយ គឺ​នៅបាន​បង្កើត​មុខរបរ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ទំនប់​ដែល​សាងសង់​តាំង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ ជាច្រើន​គ្រួសារ​នៅក្នុង​សហគមន៍​ធ្វើ​អាជីវកម្ម រកប្រាក់​ចំណេញ​តាមរយ​:​ការ លក់ដូរ ម្ហូប នំ ចំណី ជូន​ភ្ញៀវ​ដែល​មកលេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​មួយ​នេះ​។​ដោយបាន​កាត់បន្ថយ​នូវ​ប្រជាពលរដ្ឋ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ស្រុក​បាន​មួយចំណែក​ដែរ​។​

​លោក តឹង យ៉ា​ត បាន​បន្តថា តំបន់​ទំនប់​ប្រាំ​កុម្ភ​: មាន​បី​តំបន់ គឺ តំបន់​ប្រមាត់ដី​មាន​បណ្តោយ ៦០០ ម៉ែត្រ និង​ទទឹង ២០០ ម៉ែត្រ , តំបន់​ខាងលើ​មាន​បណ្តោយ ៥០០ ម៉ែត្រ និង​ទទឹង ២០០​ម៉ែត្រ និង​តំបន់​ខាងក្រោម​ដែល​ជាប់​ជា តំបន់​រមណីយដ្ឋាន​កែច្នៃ​ប្រាំ​កុម្ភ​: នោះ​មាន​បណ្តោយ ៨០០​ម៉ែត្រ និង​ទទឹង​២០០ ម៉ែត្រ​ដែរ​។

ទំនប់​នេះ​ទៀតសោត​អាច​បម្រើការ​ស្រោចស្រព​ទឹក លើ​ដំណាំ​របស់​ប្រជាកសិករ​ចំនួន​បី​ភូមិ គឺ​ភូមិ​ថ្នល់​បែក​កើត ភូមិ​ថ្នល់​បែក​លិច និង​ភូមិ​ប្រមាត់ដី និង​ផ្ទៃ​ដីស្រែ​ចំនួន ៣៥០ ហិកតា​បន្ថែមទៀត​។​
​ ​
​លោក​ស៊ាន​សុគន្ធ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ដែរ​ថា​ការដែល​យើង​សម្រេច​ជ្រើសរើស​ទំនប់​ប្រាំ​កុម្ភ​:​ខាងលើ​បញ្ជូន​ជា​ខ្នាត​រមណីយដ្ឋាន​ជាមួយ​រមណីយដ្ឋាន​ក្នុង​ខេត្ត​នេះ​ជាង​១០​កន្លែង​ផ្សេងទៀត​នោះ​គឺ​ក្រោយពី​ការចុះ​សិក្សា​ពិនិត្យ​ជាក់ស្តែង​លើ​ចំនួន​ភ្ញៀវ​មក​ទស្សនា និង​លេង​កម្សាន្ត​ក្នុង​រយ​:​ពេល​មួយឆ្នាំ​ពី ពីរម៉ឺន ទៅ​ប្រាំ​ម៉ឺន​នាក់​ឡើងទៅ​៕S/

​ទំនប់​ប្រាំ​កុម្ភ​:​ស្រុក​ច​ម្ភា​រលើ​ផ្តល់​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​និង​កសិកម្ម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ