ដោយ​៖ សាត​ចាន់​បុត្រ / មណ្ឌលគិរី​៖ គណៈកម្មការ​ជំនាញ ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោកស្រី វិ​ន សុ​ី​ធួន អភិបាលរង​ខេត្ត នា​ព្រឹក​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ ជាមួយ​គណៈកម្មការ​ជំនាញ នៃ​ខេត្ត​ដាក់​ឡាក់ ប្រទេស​វៀតណាម ដឹកនាំ​ដោយ​លោកស្រី ហឺ​យឹម កាដ​ត អនុប្រធាន​គណៈកម្មាធិកា​រ ប្រជាជន​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ ជំនាញ ខេត្ត​ដាក់​ឡាក់ ដើម្បី​ពិភាក្សា និង ឯកភាព​លើ​ការងារ បន្ត​ជីក​គាស់ ស្វែងរក និង​ធ្វើ​មាតុភូមិនិវត្តន៍ អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម ដែល​បាន​ពលី កាលពី​សម័យ​សង្គ្រាម ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី សំរាប់​រដូវប្រាំង ឆ្នាំ ២០២១- ២០២២ ។