ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​អាស៊ី​បូព៌ា​បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ។​ជាពិសេស​ខិតខំ​ជំរុញ​ធ្វើ​យ៉ាង ណា​ឱ្យ​វិស័យ​ដទៃទៀត​ដូចជា​វិស័យ​ទេសចរណ៍​អាច​វិល​ត្រឡប់មក​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​,​ជំរុញ​កិច្ចសហប្រតិ បត្តិការ​លើ​វិស័យ​ថាមពល​ដែលមាន​លក្ខណៈ​គាំទ្រ​ដល់​បរិស្ថាន​,​ជំរុញ​លើ​កិច្ច​សហ​ប្រតិ ប​ត្តិ​ការអប់រំ​ជាដើម ។ នេះ​បើ​យោងតាម​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ។​

​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៦ បាន​ប្រព្រឹត្តទៅ​នៅ​ព្រលប់​ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ដែល​ប្រទេស​ប្រ៊ុយណេ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​។​កិច្ចប្រជុំ នេះ​ការចូលរួម​ដោយ​មេដឹកនាំ​អាស៊ាន​ចំនួន​១០ និង​មេដឹកនាំ​ប្រទេស​អាស៊ី​បូព៌ា​ដែល​រួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូ​វែ​ល​ហ្សេ​ឡង់ សាធារណរដ្ឋ​កូរ៉េ រុស្សី សហរដ្ឋអាមេរិក ហើយក៏​មាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​អង្គការ​សុខភាព​ពិភពលោក​ចូលរួម​ផងដែរ ។

​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​និង​ប្រទេស​ដៃគូ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​បាន​ពិភាក្សា​លើ​ប្រធានបទ​ជាច្រើន​។​ប៉ុន្តែ​មុន​កិច្ច​ចាប់ផ្តើម​កិច្ចប្រជុំ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ដៃគូ​សន្ទនា​អាស៊ី​បូព៌ា​បាន​ស្តាប់​នូវ​របាយការណ៍​បច្ចុប្បន្ន​ភាព​ពី​អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​និង​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​អំពី​ស្ថានភាព​សុខាភិបាល​និង​ពាណិជ្ជ កម្ម​បន្ទាប់ពី​ការរង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ រយៈពេល​ប្រមាណ​១៨​ខែ​កន្លងមកនេះ​។​

​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ដៃគូ​សន្ទនា​អាស៊ី​បូព៌ា​បាន​គូសបញ្ជាក់​អំពី​តួនាទី​ស្នូល​របស់​អាស៊ាន​នៅក្នុង​ក្របខណ្ឌ​ដៃគូ​សន្ទនា​អាស៊ី​បូព៌ា​និង​ឆន្ទៈ​របស់​អាស៊ាន​ធ្វើយ៉ាងណា​ឱ្យ​យន្តការ​ដៃគូ​សន្ទនា​អាស៊ី​បូព៌ា​នេះ​បន្ត​ដើរតួនាទី​សំខាន់​នៅក្នុង​តំបន់​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិ បាល​ប្រទេស​ដៃគូ​សន្ទនា​អាស៊ី​បូព៌ា​បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ ទស្សនទាន​របស់​អាស៊ាន​ស្តីពី ឥណ្ឌូ​ប៉ាស៊ីហ្វិក​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​សន្តិ ភាព​ស្ថេរភាព​និង​សន្តិសុខ​នៅក្នុង​តំបន់​។​

​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ី​បូព៌ា​ក៏បាន​ពិភាក្សា​ផ្តោត​សំខាន់​ជាច្រើន​ទៅលើ​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​និង​ដោះស្រាយ​បញ្ហា​ជំងឺ​កូ​វីដ​១៩​។ ជាពិសេស​ការប្រយុទ្ធប្រឆាំង​និង ជំរុញ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​នេះ​។​

​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ី​បូព៌ា​បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ។ ជាពិសេស​ខិតខំ​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ដទៃទៀត​ដូច ជា​វិស័យ​ទេសចរណ៍​អាច​វិល​ត្រឡប់មក​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​,​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ថាមពល​ដែលមាន​លក្ខណៈ​គាំទ្រ​ដល់​បរិស្ថាន​,​ជំរុញ​លើ​កិច្ច​សហ​ប្រតិ ប​ត្តិ​ការអប់រំ​ជាដើម​។​

​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ដៃគូ​សន្ទនា​អាស៊ី​បូព៌ា​បាន​ឯកភាព​អភិវឌ្ឍ​លើ​ផែន​ការបន្ត​សម្រាប់​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​បូព៌ា ។ លើសពីនេះ​ក៏មាន​ការផ្លាស់ប្តូ​រមតិ​និង​យោបល់​លើ បញ្ហា​តំបន់​និង​អន្តរជាតិ​ដូចជា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឧបទ្វីប​កូរ៉េ​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា ។ ជាពិសេស​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ដៃគូ​សន្ទនា​អាស៊ី​បូព៌ា​គាំទ្រ​តួនាទី​អាស៊ាន​ក្នុង​ការចូល រួម​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន​ម៉ា​តាម​យន្ត​ការដែល​បានដាក់​ចេញ​នាពេល​កន្លងទៅ​។​

​ជារួម​មេដឹកនាំ​បណ្ដា​ប្រទេស​ទាំងអស់​គាំទ្រ​ធ្វើយ៉ាងណា​ឱ្យ​គាំទ្រ​នូវ​អ្វីដែល​ហៅថា​ពហុភាគី​និយម​ដែលជា​កត្តា​សំខាន់​នៅក្នុង​ក្នុង​កិច្ចសហប្រតិបត្តិការ​ទាំ​ង​សេដ្ឋកិច្ច ទាំង​សន្តិសុខ ទាំង​ការស្ដារ​ឡើងវិញ​ជាពិសេស​រួមទាំង​ការប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ ។ ក៏​សូម​គូសបញ្ជាក់​ផងដែរ​នៅក្នុង​កិច្ចប្រជុំ​នេះ​ក៏បាន​លើក​អំពី​ការធ្វើ​យ៉ាងណា​គាំទ្រ​ទៅដល់​ការ​ប្រឈម នៃ​បម្រែបម្រួល​អាកាសធាតុ​ជាពិសេស​នៅពេល​ប្រជុំ​ខាងមុខ​នៅ​ចក្រភព​អង់គ្លេស​។

​ជារួម​ជា​លទ្ធផល​ប្រទេស​មហាអំណាច​ប្រទេស​សំខាន់ៗ​នៅក្នុង​ក្របខណ្ឌ​អាស៊ី​បូព៌ា​នេះ​គាំទ្រ​នៅ​តួនាទី​ស្នូល​របស់​អាស៊ាន​ដើម្បី​រក្សា​សន្តិភាព ស្ថេរភាព សន្តិសុខ​ក្នុង​តំបន់គាំទ្រតួនាទី​ស្នូល​របស់​អាស៊ាន​នៅក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ​ទេ​គឺ​ផ្ដល់នូវ​ការគាំទ្រ​និង​ជំនួយ​ដល់​អាស៊ាន​ជាពិសេស​នៅក្នុង​ការងារ​បន្តទៀត​ធ្វើយ៉ាងណា​ឲ្យ ទទួលបាន​ជោគជ័យ​និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ និង​ការស្ដារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​ក្រោយពី​កូ​វីដ​១៩ ។ ហើយ​ជាពិសេស​ទៀត​ក្នុងការ​ជំរុញ​ការងារ​នៅក្នុង​តំបន់ នេះ​ដែល​បណ្ដា​ប្រទេស​ទាំងអស់​មានការ​គាំទ្រ​និង​ការផ្ដល់​ការលើកទឹកចិត្ត​លើ​តួនាទី​ស្នូល​របស់​អាស៊ាន​ដោយ​ផ្ដល់នូវ​កិច្ចសហការ​និង​ភាពជា​ដៃគូ​ដល់​អាស៊ាន​ទាំងស្រុង ។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​នេះ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​អាស៊ី​បូព៌ា​បានអនុម័ត​ទៅលើ​ឯកសារ​ចំនួន​៣​សំខាន់ៗ​រួមមាន​៖១៖​សេចក្តីប្រកាស​របស់​មេ​ដឹកនាំ​នៃ​កិច្ច ប្រជុំ​កំពូល​អាស៊ី​បូព៌ា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ផ្លូវចិត្ត​,​ទី​២៖​សេចក្តីប្រកាស​មេដឹកនាំ​អាស៊ី​បូព៌ា​ស្តីពី​ការស្តារ​បៃតង​ឡើងវិញ​ប្រកបដោយ​ចិ​រ​ភាព​និង​ទី​៣៖​សេចក្តីប្រកាស របស់​មេដឹកនាំ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ស្តីពី​ការរីកចម្រើន​សេដ្ឋកិច្ច​តាមរយៈ​ការស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ ៕​