ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​ទោះ​នៅទីណា ឬ​ធ្វើ​អ្វីមួយ​គឺ​មិនអាច​ប្រមាថ​បានឡើយ​ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​អាក្រក់ៗ​ជាង​សព្វមួយដង​។​ថ្ងៃ​នេះដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ធ្វើ​អ្វី​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ទើប​មិនមាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខរបរ​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ ពិសេស​ងាយ​កើត​បញ្ហា​មិនល្អ​កើតមាន​ចំពោះមុខ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទៅ​មុខតែ​ក៏​ងាយ​បែកបាក់​ដែរ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ម្ល៉ោះហើយ រាល់​បញ្ហា​ឧបទ្រពចង្រៃ​រត់ចេញ ហើយ​ជោគ​សំណាង​មួយចំនួន​ចូលមក​ជំនួស​វិញ​។​ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​រក​ស៊ី​ឬ​ពិភាក្សា​រឿង​សំខាន់​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប​គួរសម ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួរ​សារ​ជា​ឱកាសល្អ​បំផុត និង បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ផ្សះផ្សារ​ទៀតផង​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ងាយ​ជួប​រឿង​រាវ​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​ណាស់​គ​ប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការបំពេញ​ការងារ​មានការ​រីកលូតលាស់​យឺត ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​ទទួលជោគជ័យ​កិច្ចការ​ធំៗ​មួយចំនួន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់ ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មាន​នោះឡើយ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ការចាប់​កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំឱ្យ​កើតកា​រកាំចិត្ត​មិនតិច​ទេ​៕

 

ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​ណាស់​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួលរង​គាបសង្កត់​ផ្លូវចិត្ត​ច្រើន ម្ល៉ោះហើយ​បើទោះបី​កិច្ចការងារ​តូចធំ ក៏​តែងមាន​បញ្ហា​តាម​យាយី​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ណ​យ​ទេ​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​ចូលមក​យាយី​លោកអ្នក​គប្បី​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ និង​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ទើប​គ្មាន​រឿង​រាវ​អាក្រក់ៗ​កើតឡើង​។​ដោយឡែក​ការប្រកប​ការងារ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​គប្បី​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ពីព្រោះ​ថាបើ​ធ្វើ​អ្វីមួយ​ល្អ​ហើយ​ដល់​ថ្ងៃ​ខាងមុខនេះ​អ្វីៗ​ក៏​ល្អ​ទៅជា​មួយ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​តែង​ជួប​ផល​អាក្រក់​ច្រើនជាង​ល្អ​បន្តិច​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​ទោះ​ធ្វើ​អ្វី​តែង​អាច​ដំណើរការ​ស្រួល និង​ក្រុមមនុស្ស​ក៏​តែង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​ថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ជ​ម្រើ​ន​លូតលាស់ និង ពិសេស​អាច​ទទួល​អំណោយ​អ្វីមួយ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​
បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ និង គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ ហើយ​បើ​លោកអ្នក​មានទំនាស់​ទាស់​ទែង​គ្នា​ជា​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ហើយ​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ចង់​ធ្វើ​អ្វី​តែង​ទទួលរង​ការរាំងស្ទះ និង​ជួប​នូវ​ឧបសគ្គ​ចំពោះមុខ​នាំ​ពិបាក​ឆ្លងកាត់​។​ដោយឡែក​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​វិញ​គឺ​ទៅមុខ​យឺត និង​ពិសេស​ងាយ​មានរឿង​រាវ​ជាមួយ​អ្នកដទៃ​ច្រើន​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រងកម្ម​នៅ​គ្រា​ខាងមុខ ៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ពពែ​នៅ​សប្តាហ៍​ក្រោយ​អាច​សប្បាយ​ចិត្តបាន​ហើយពី​ព្រោះថា​ឈានដល់​ខែក្រោយ​ដំណើរ​ជីវិត​នឹងមាន​ការផ្លាស់ប្តូរ​ល្អប្រសើរ​ទាំង​តួនាទី​ការងារ ប្រាក់កាស និង​រួមទាំង​រឿង​ផ្ទាល់ខ្លួន​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅក្នុង​កម្រិត​មធ្យម​ពិតមែន ប៉ុន្តែ​ទោះ​ធ្វើ​អ្វី​មិនអាច​ប្រមាថ​បានទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មិន​ត្រូវធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោក​ការ​។​
សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មាន​បញ្ហា​អ្វី​កុំ​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ទេពី​ព្រោះថា​ឈានចូល​ដល់​ដួង​រាសី​ខែ​ស្រុតចុះ ហេតុនេះ​ធ្វើ​អ្វីៗ​មិនអាច​ប្រមាថ​បានឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជានិច្ច​។​ដំណើរ​ជីវិត​ការប្រកប​ការងារ​រប​ស់លោក​អ្នក​វិញ​មានជោគ​មានជ័យ​ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​យក​ការ​ប្រចែប្រច័ណ្ឌ​មក​ទុក​ក្នុង​ខួរក្បាល​ច្រើន​ប្រយ័ត្ន​កើតរឿង​រាវ​នៅក្បែរ​គ្នា​មិនសូវ​សុខ ៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ចរចា​ក្នុង​រឿង​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​មាន​ការដាក់​គម្រោងការ​ឬ​ណាត់​ធ្វើ​អ្វីមួយ​ជាមួយ​នរណាម្នាក់​តែងមាន​ការសហការ​ពី​អ្នកដទៃ​បាន​យ៉ាង​ល្អ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​ល្អ​ប្រពៃ​បំផុត​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ពុំ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា ឬ​ទំនាក់ទំនង​អ្វីមួយ​ឡើយ​ពីព្រោះថា​ងាយ​ជួប​គ្រោះអាក្រក់​យាយី​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​ឃើញថា​តែងមាន​ឧបសគ្គ​ខ្លះៗ​យាយី​តែ​យ៉ាងណា​បើ​លោកអ្នក​ប្រឹងប្រែង​ពុះពារ​នោះ​តែង​សម្រេច​បំណង​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ និង យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​លោកអ្នក មិនត្រូវ​មាត់ឥតគម្រប​ប្រយ័ត្ន​កើតរឿង​រាវ​ជម្លោះ​វិវាទ ហើយ​មក​លំបាក​នៅ​គ្រា​ខាងមុខ​។​ថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​សម្រេច​តាម​គោលដៅ​ឬ​មានការ​ជឿនលឿន​ទៅមុខ​ដូច​គាប់​បំណង​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​សម្បើម​ណាស់​ផង​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ក៏​ច្រើន ឯការ​ផ្អែមល្ហែម​ក៏​ច្រើន​៕