​ពីរ​ថ្ងៃ​សមត្ថកិច្ច​ឃាត់​ជន​ប្រុស​ស្រី​១២​នាក់​ករណី​គ្រឿងញៀន​

870
ចែករម្លែក

ដោយៈ​អង្គរតូច​/​សៀមរាប​:​រយ​:​ពេល​ពីរ​ថ្ងៃ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿង ញៀន សហការ​ជាមួយ​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន​១២​នាក់​។​

លោក​វរសេនីយ៍ឯក​អ៊ុ​សា​អាត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០១៨​នេះ​១:​ឈ្មោះ សុខ វណ្ណៈ​ភេទ​ប្រុស​។​ទី​២:​ឈ្មោះ ឌួង រក្សា​ហៅ​អាសា​ភេទ​ស្រី​ទី​៣:​ឈ្មោះ តែម ស្រី​នាង​ភេទ​ស្រី​។​ទី​៤:​ឈ្មោះ ជិន ឡុង ទី​៥:​ឈ្មោះ ពិន ស្រីណូ​ភេទ​ស្រី​ទី​៦​ឈ្មោះ​ដ ដា ប្រុស​ទី​៧​ឈ្មោះ​នី សុ​ចាន់ ប្រុស​។​ទី​៨​ឈ្មោះ​ផល បណ្តាំ ប្រុស​ទី​៩​ឈ្មោះ រើ​ន សុផាត ប្រុស​ទី​១០​ឈ្មោះ​មិ​ល មី ប្រុស​ឆ្នាំ​។​

​លោក​បាន​បន្តថា​ថ្ងៃទី​២៩​ខែឧសភា​នេះ​ឃាត់ខ្លួន​ពីរ​នាក់​ទី​១​ឈ្មោះ​ចាន់​សោ​ភ័​ណ្ឌ​ប្រុស​។​ទី​២​ឈ្មោះ​ទុយ​សុខ​ប្រុស​អ្នក​ទាំងអស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​ក្នុងពេល​ចាប់ខ្លួន​ដកហូត​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​៧​កញ្ចប់​ស្មើនឹង​ទំងន់​៦,៦​ក្រាម​(​ទាំង​សំបក​)​។​

ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង​ឧបករណ៍ប្រើប្រាស់​និង​សម្ភា​រៈវេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​និង​ទូរស័ព្ទដៃ​ចំនួន​០៤​គ្រឿង​។​ពួកគេ​បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ ២០១៨៕S/

​ពីរ​ថ្ងៃ​សមត្ថកិច្ច​ឃាត់​ជន​ប្រុស​ស្រី​១២​នាក់​ករណី​គ្រឿងញៀន​