​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​កន្ទុយលេខ​វៀតណាម​និង​ឃាត់ខ្លួន​ម្នាក់​

1323
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​សមត្ថកិច្ច​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ប្រភេទ​ឆ្នោត​កន្ទុយលេខ​វៀតណាម​មួយកន្លែង​ឃាត់​អ្នក​កត់​ម្នាក់ និង​សម្ភារៈ​មួយចំនួន ។​ការឃាត់ខ្លួន​ស្ថិតនៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង​៩០២ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​ល្ងាច​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៨​។​

​លោក​ម៉ៅ​ចាន់​ថុ​ន​នាយផ្នែក​ជំនាញ​បានឱ្យដឹងថា​ដោយមាន​ការចូលរួម​សម្របសម្រួល​ពី​សំណាក់​លោក​ព្រះរាជអាជ្ញារង​វ៉ាស​ក្កដា​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​អធិការដ្ឋាន​បាន​បើក​ការបង្ក្រាប​ទីតាំង​កន្ទុយលេខ​ខុសច្បាប់​មួយកន្លែង​។​

ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ម៉ៅ និមល​ភេទ​ស្រី​អាយុ​៤០​ឆ្នាំ​ជនជាតិខ្មែរ​ស្នាក់នៅ​ទីតាំង​ខាងលើ​(​ជា​អ្នក​កត់​)​។​​លោក​បន្តថា វត្ថុតាង​ដកហូត​រួមមាន ១/​ក្រដាស​សំរាប់​កត់​ឆ្នោត​វៀតណាម​មួយចំនួនធំ​។ ២/​ប៊ុ​ច​ចំនួន​០៣​ដើម​។​៣/​ម៉ាស៊ីន​គិត​លេខ​ចំនួន​០១​។​៤/​បន្ទាត់​ចំនួន​០១​។​៥/​ប្រាក់​ចំនួន​៨៧.២០០​រៀល​។​ចំពោះមុខ​អធិការដ្ឋាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ទៅ​សាលាដំបូង​រាជធានី​៕S/

បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ប្រភេទ​កន្ទុយលេខ​វៀតណាម បាន​ម្នាក់​


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ