ដាំដំឡូង​ពេល​មេឃ​កំពុង​ភ្លៀង ត្រូវ​រន្ទះបាញ់​ស្លាប់​

1153
ចែករម្លែក

ដោយៈ​គូលែន​/​សៀមរាបៈ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ដោយសារ​រន្ទះបាញ់ ក្នុងពេល​កំពុង​ដាំដំឡូង​ហើយ​មេឃ​ភ្លៀង​កាលពី​រសៀល ថ្ងៃទី​២៩ ខែឧសភា​នេះ​ស្ថិតនៅ​ចំណុច អូរ​ធំ ក្នុង​ឃុំ​វ៉ារិន ស្រុក​វ៉ារិន ខេត្តសៀមរាប​។​

កងរាជអាវុធហត្ថ​ស្រុក​វ៉ារិន បាន​និយាយថា ស្ត្រី​រងគ្រោះ​ឈ្មោះ យ៉ា​ត សា​ឡៃ អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ​រ​ស់​នៅ​ភូមិក​ញ្ច​ន់​រុន​ឃុំ​ប្រាសាទ​ស្រុក​វ៉ារិន​។​នៅ​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ទៅ​ដាំដំឡូង​នៅ​ចំណុច​អូរ​ធំ​។​លុះដល់​វេលា​ម៉ោងជាង​១​រសៀល​មេឃ​ក៏​ចាប់ផ្តើម​ធ្លាក់ភ្លៀង​ខ្លាំង​។ តែ​ស្ត្រី​រងគ្រោះ​គាត់​បាន​នៅ​ដាំដំឡូង​បង្ហើយ​ស្រាប់តែ​ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​៕MN

ជនរងគ្រោះដោយសាររន្ទះបាញ់

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ