សា​ឌី​អូ ម៉េ​ន នឹងចូលរួម​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ​នៅ​អាល្លឺម៉ង់​

1175
ចែករម្លែក

​សា​ឌី​អូ ម៉េ​ន (Sadio Mane) នឹង​រួម​ដំណើរ​ប្រកួត​មុន​រដូវ​កាល​ជាមួយ​ក្រុម​លី​វើ​ភូ​ល​នៅ​អាល្លឺម៉ង់ បន្ទាប់ពី​អនុញ្ញាត​ឲ្យ​បន្ត​ការហ្វឹកហាត់​ពេញលេញ​នៅ​សប្តាហ៍​ក្រោយ​។​
​ ​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ​បានធ្វើការ​វះកាត់​កាលពី​ខែកុម្ភៈ បន្ទាប់ពី​មាន​បញ្ហា​ក្បាលជង្គង់ ខាងឆ្វេង​ហើយ​មិន​ត្រូវបាន​បញ្ចូល​ក្នុង​ក្រុម​ជ ម្រើ​ស​ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​ទីក្រុង​ហុងកុង​នៅ​ថ្ងៃអាទិត្យ​។​
​ ​
​ក្លិប​លី​វើ​ភូ​ល​គ្រោង​ជួប​ប្រកួត​ជាមួយ​ក្រុម​Hertha Berlin ក្នុងជំនួប​មិត្តភាព​នៅ​ថ្ងៃទី​២៩​ខែកក្កដា មុនពេល​ចូលរួម​ប្រកួត​ដណ្តើមពាន Audi Cup ដែល​រួមទាំង​ក្លឹប Bayern Munich ផងដែរ ហើយ​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) រំពឹងថា កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​អាច​លេង​បាន​។​
​ ​
​លោក ក្លប់ បាន​និយាយថា “​សា​ឌី​អូ ស្ថិតក្នុង​ដំណើរ​ត្រឡប់មកវិញ​។ គម្រោង​គឺថា គាត់​នឹង​ទៅ​អាល្លឺម៉ង់ ជាមួយ​យើង​។ គម្រោង​គឺថា គាត់​ហ្វឹកហាត់​ធម្មតា​ជាមួយ​យើង​នៅពេល​យើង​ត្រឡប់​ទៅ​អង់គ្លេស​វិញ​”​។​
​ ​
​លោក​បន្តថា “​យើង​បាន​រង់ចាំ​គាត់​យូរ​ល្មម​ហើយ​។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​គាត់​មិនទាន់​សះស្បើយ​គ្រប់គ្រាន់ ដើម្បី​ហ្វឹកហាត់ ប៉ុន្តែ​គាត់​មើលទៅ​ដូច​អត់​មាន​បញ្ហា​ទេ​”៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

​សា​ឌី​អូ ម៉េ​ន (Sadio Mane)

ទីតាំងផ្សាយពាណិជ្ជកម្ម