ប្រែសម្រួលៈវាសនា៖ ពួកមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា មេដឹកនាំជាន់ខ្ពស់តាលីបង់ លោកហាយបាទុលឡា អាឃុនហ្សាដា( Haibatullah Akhundzada)បានថ្លែងទៅកាន់អ្នកគាំទ្រនៅទីក្រុងកាន់ដាហាភាគខាងត្បូង។វាជាការបង្ហាញមុខជាសាធារណៈលើកដំបូងរបស់លោកចាប់តាំងពីក្រុមតាលីបង់ចូលគ្រប់គ្រងអំណាចនៅឆ្នាំ២០១៦។
អាឃុនហ្សាដា ជាមេដឹកនាំសាសនារបស់ចលនាអ៊ីស្លាមនេះតាំងពីឆ្នាំ២០១៦ តែជាមេដឹកនាំមិនបញ្ចេញមុខមាត់ម្នាក់ សូម្បីតែក្រុមរបស់លោកបានវាយដណ្តើមបានអំណាចនៅអាហ្វហ្គានីស្ថានកាលពីខែសីហាហើយក្តី។ការមិនបានបញ្ចេញមុខមាត់ភ្លាមៗរបស់លោកនាំអោយមានពាក្យចចាមអារ៉ាមអំពីតួនាទីរបស់លោកនៅក្នុងរដ្ឋាភិបាលតាលីបង់ថ្មី និងថែមទាំងនាំអោយមានការនិយាយថាលោកស្លាប់ទៀតផង។
យោងតាមមន្ត្រីតាលីបង់ កាលពីថ្ងៃសៅរ៍លោកអាឃុនហ្សាដា បានទៅទស្សនាព្រះវិហារមួយនិង«បាននិយាយទៅកាន់ទាហានដ៏ក្លាហាននិងសាវករបស់លោក»។មានការយាមកាមសន្តិសុខជាខ្លាំងនិងមិនត្រូវអនុញ្ញាតអោយថតរូបទេ តែសារសម្លេង១០នាទីរបស់លោកត្រូវបានផ្សព្វផ្សាយក្នងបណ្តាញសង្គម។
លោក អាឃុនហ្សាដា ត្រូវគេរំពឹងថានឹងត្រូវបានជ្រើសរើសជាមេដឹកនាំសាសនាម្នាក់ ជាជាងមេបញ្ជាការយោធា។ការបង្ហាញខ្លួនរបស់លោកក៏បង្កការប៉ាន់ស្មានថាលោកមានផែនការទទួលតួនាទីសំខាន់ណាមួយនៅក្នុងរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី៕
អាឃុនហ្សាដា បានឡើងពីមេដឹកនាំសាសនាថ្នាក់ទាបមួយមកកាន់មេដឹកនាំសាសនាតាលីបង់ ក្នុងអន្តរកាលដ៏លឿនមួយបន្ទាប់ពីការវាយប្រហារដោយដ្រូនអាម៉េរិកនៅឆ្នាំ២០១៦បានសម្លាប់អ្នកដឹកនាំមុន លោក មុលឡា អាក់តា ម៉ាន់សួរ