ប្រែសម្រួលៈវាសនា/ម៉ានីល៖ ប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យទី៣១តុលាថា អ្នកយកព័ត៌មានហ្វីលីពីនម្នាក់ត្រូវបានបាញ់សម្លាប់ជាច្រើនគ្រាប់នៅផ្ទះរបស់ជនរងគ្រោះ ។
ការស្លាប់របស់លោកអ័រឡានដូ ឌីណយ បានក្លាយជាវគ្គចុងក្រោយមួយនៃរឿងភាគវែងអន្លាយស្តីពីឃាតកម្មលើអ្នកកាសែតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ប្រទេសកម្រងកោះនេះជាកន្លែងគ្រោះថ្នាក់បំផុតមួយក្នុងលោកសំរាប់អ្នកកាសែត ហើយឃាតករកម្រត្រូវចាប់បាននាំមកកាត់ទោសណាស់។
លោកអ័រឡានដូ ឌីណយ អ្នកយកព័ត៌មាននៅសារព័ត៌មានអនឡាញNewsline Philippinesនិងជាពិធីករនៃវិទ្យុEnergy FM។លោកត្រូវបានបាញ់៦គ្រាប់ដោយក្មាន់កាំភ្លើងដែលបានសំរុកចូលផ្ទះរបស់លោកនៅទីប្រជុំជន បាន់សាឡាន នៅកោះមីនដាណាវ។
ប៉ូលិសបាននិយាយថា ជនរងគ្រោះបានសម្លាប់ភ្លាមនៅកន្លែងកើតហេតុ ហើយប៉ូលិសកំពុងស៊ើបអង្កេតរកហេតុផលនៅពីក្រោយឃាតកម្មនេះ។
ឌីណយ ជាអ្នកកាសែតទី២១ដែលត្រូវបានសម្លាប់ចាប់តាំងពីប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែត ចូលកាន់តំណែងនៅឆ្នាំ២០១៦។
ក្នុងពេលជាមួយគ្នា មេប៉ូលិសជាតិបានបញ្ជាអោយស៊ើបអង្កេតករណីឃាតកម្មនេះនិងប្តេជ្ញាការពារអ្នកសារព័ត៌មានពីការវាយប្រហារ៕
ឌីណយ ជាអ្នកកាសែតទី២១ដែលត្រូវបានសម្លាប់ចាប់តាំងពីប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែត ចូលកាន់តំណែងនៅឆ្នាំ២០១៦