ដោយ៖អង្គារ៍ហេង/ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន ភ្លាមៗបន្ទាប់ពីធ្វើសកម្មភាព លួចម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង១០យប់ថ្ងៃថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២១ នៅចំណុចបន្ទប់ជួលផ្លូវ១០៣ ក្រុមទី ៦ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើឈ្មោះ កុសល វណ្ណៈ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលក្រុម៨ ផ្លូវរថភើ្លង ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានផ្ទុកសារធាតុញៀន ) អវិជ្ជមានកូវីដ-១៩ ៕