ដោយ៖ វណ្ណៈ/ព្រះសីហនុ៖ អគ្គិភយ័បានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងផ្ទះ វេលាម៉ោងជិត១០ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នៅម្តុំខាងក្រោយមន្ទីរសាធារណការដឹកជញ្ជូនខេត្តព្រះសីហនុស្ថិតក្នុង ក្រុម១៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយកើតហេតុ រថយន្តពន្លត់អគ្គីភ័យរបស់ ស្នងការដ្ឋានខេត្តព្រះសីហនុ រថយន្តពន្លត់អគ្គិភយ័អង្គភាព ង៧០ និងចូលរួមពីសមត្ថកិច្ចចម្រុះបានចុះអន្តរាគមន៍ជួយពន្លត់។ ក្នុងនោះបើតាមរបាយការណ៍បឋមពីសមត្ថកិច្ចថា ផ្ទះប្រជាពលរដ្ឋ ៥ខ្នងធ្វើពីឈើប្រក់ស័ង្កសី បានរងការខូចខាតទាំងស្រុង ម្ចាស់ផ្ទះមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ វូន ទូ អាយុ៥៥ឆ្នាំ
២.ឈ្មោះ ម៉ៅ ប៉ិន អាយុ៤១ឆ្នាំ
៣.ឈ្មោះ រំដួល ដេន អាយុ៥៨ឆ្នាំ
៤. ឈ្មោះ ផាន់ វេន អាយុ ៧១ឆ្នាំ
៥. ឈ្មោះ ម៉ុស នេ អាយុ ៣០ឆ្នាំ ។
ចំពោះមូលហេតុ អគ្គិភយ័នេះ សមត្ថកិច្ចបញ្ជាក់ថាបណ្តាលមកឆ្លងចរន្តអគ្គីសនី ហើយក្រៅពីខូចខាតទ្រព្យសម្បត្តិ មិនមានមនុស្សរងគ្រោះថ្នាក់ទេ៕